Connect with us

ព័ត៌មានអន្ដរជាតិ

អតីតសមាជិកព្រឹទ្ធសភាគណបក្សសាធារណរដ្ឋ ថា ការលើកឡើងរបស់លោក Trump គឺគ្រោះថ្នាក់ណាស់

បានផុស

នៅ

លោក Rick Santorum អតីតសមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋសម្រាប់រដ្ឋ Pennsylvania បានហៅសន្និសីទសារព័ត៌មានរបស់លោក Trump កាលពីថ្ងៃព្រហស្បតិ៍ថា “គ្រោះថ្នាក់ណាស់” ។

នៅក្នុងសុន្ទរកថារបស់លោកប្រធានាធិបតីបានហៅការបោះឆ្នោតដ៏ត្រឹមត្រូវនោះថា ខុសច្បាប់ និងបានចោទប្រកាន់ប្រព័ន្ធផ្សព្វផ្សាយពីការជ្រៀតជ្រែកក្នុងការបោះឆ្នោតដោយគ្មានភស្តុតាង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅលើកញ្ចក់ទូរទស្សន៍ CNN លោក Santorum បាននិយាយថា វាពិតជាគួរឲ្យខកចិត្ត និងតក់ស្លុតខ្លាំងណាស់ដែលបានស្តាប់ការលើកឡើងរបស់លោក Trump ។

លោកបាននិយាយថា “ខ្ញុំសង្ឃឹមថា គណបក្សសាធារណរដ្ឋនឹងក្រោកឈរឡើងនៅពេលនេះ ហើយនិយាយអ្វីដែលជាភាពភាពត្រឹមត្រូវនៃការបោះឆ្នោតរបស់យើង” ។

ទោះជាយ៉ាងណាក៏ដោយមិនមែនអ្នកគាំទ្រគណបក្សសាធារណរដ្ឋទាំងអស់កំពុងងាកទៅរកលោក Trump នោះទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ BBC

ចុចអាន ៖ ក្រុមលោក Trump កំពុងត្រូវបានគេស៊ើបអង្កេតករណីយកសេតវិមានធ្វើជាទីបញ្ជាការនៅថ្ងៃបោះឆ្នោត បំពានច្បាប់

ចុចអាន ៖ មន្ត្រីជាន់ខ្ពស់គណបក្សសាធារណរដ្ឋ ថា លោក Trump ធ្វើឲ្យខូចដំណើរការលទ្ធិប្រជាធិបតេយ្យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម