ព័ត៌មានអន្ដរជាតិ
មន្ត្រីរាប់សន្លឹកឆ្នោតព្រួយបារម្ភពីសុវត្ថិភាព និងការគំរាមកំហែងពីក្រុមបាតុករ ក្រោយមានការតវ៉ាជាបន្តបន្ទាប់
មន្ត្រីរាប់សន្លឹកឆ្នោតនៅក្នុងរដ្ឋជាច្រើនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេមានការព្រួយបារម្ភអំពីសុវត្ថិភាពរបស់បុគ្គលិករបស់ពួកគេ ចំពេលមានការគំរាមកំហែង និងការប្រមូលផ្តុំនៃក្រុមអ្នកតវ៉ាដែលមានការខឹងសម្បារនៅខាងក្រៅការិយាល័យរបស់ពួកគេ បន្ទាប់ពីការអះអាងគ្មានមូលដ្ឋានរបស់ប្រធានាធិបតី Donald Trump នៃការក្លែងបន្លំក្នុងការប្រកួតប្រជែងសម្រាប់តំណែងក្នុងសេតវិមាន ។
ក្រុមអ្នកគាំទ្រលោក Trump បានប្រមូលផ្ដុំគ្នានៅឯទីតាំងរាប់សន្លឹកឆ្នោតក្នុងទីក្រុង Phoenix ទីក្រុង Detroit និងទីក្រុង Philadelphia បន្ទាប់ពីការរាប់សន្លឹកឆ្នោតនោះបង្ហាញថា គណបក្សប្រជាធិបតេយ្យរបស់លោក Joe Biden កំពុងនាំមុខ ហើយអាចក្លាយជាប្រធានាធិបតី ។

ខណៈពេលដែលការតវ៉ាមិនមានអំពើហិង្សា ឬភាពចលាចលទ្រង់ទ្រាយធំ មន្រ្តីមូលដ្ឋានមានការព្រួយបារម្ភ និងគ្រោះថ្នាក់ណាមួយកើតឡើង បន្ទាប់ពីមានការតវ៉ាឥតឈប់ឈរ ។
អគ្គមេធាវីនៃរដ្ឋ Michigan លោកស្រី Dana Nessel បានសរសេរសារអង្វរថា “សូមបញ្ឈប់ការរំខាន ការតវ៉ា និងការគំរាមកំហែងដល់បុគ្គលិកយើងទៀតទៅ” ។

ចំណែករដ្ឋលេខាធិការរដ្ឋ Arizona លោកស្រី Katie Hobbs បាននិយាយនៅលើកញ្ចក់ទូរទស្សន៍ CNN ថាការព្រួយបារម្ភចម្បងរបស់លោកស្រីគឺសុវត្ថិភាពបុគ្គលិក ប៉ុន្តែមន្ត្រីប៉ូលិសកំពុងការពារ ។ លោកស្រីបាននិយាយថា ក្រុមអ្នកតវ៉ាកំពុងបង្កភាពយឺតយ៉ាវ និងរំខានក៏ដូចជារារាំងបុគ្គលិកទាំងនោះពីការបំពេញការងាររបស់ពួកគេ ។
កាលពីថ្ងៃព្រហស្បតិ៍អ្នកគាំទ្រលោក Trump ប្រហែល ១០០ នាក់បានប្រមូលផ្តុំគ្នានៅមុខមណ្ឌលបោះឆ្នោត Maricopa County ក្នុងទីក្រុង Phoenix ។

ចំណែកនៅរដ្ឋ Atlanta អ្នកគាំទ្រលោក Trump ប្រហែលជា ១០០ នាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅទីលាន State Farm Arena របស់រដ្ឋ ខណៈសន្លឹកឆ្នោតកំពុងត្រូវបានគេរាប់ ។
រីឯនៅក្រុង Detroit អ្នកគាំទ្រលោក Trump ជាច្រើនបានប្រមូលផ្តុំគ្នានៅខាងក្រៅមជ្ឈមណ្ឌលសន្និបាតទីក្រុងនៅព្រឹកថ្ងៃព្រហស្បតិ៍ ខណៈដែលបុគ្គលិករៀបចំការបោះឆ្នោតរាប់សន្លឹកឆ្នោតអវត្តមាននៅខាងក្នុង ។ ក្រុមអ្នកតវ៉ាបានកាន់សញ្ញាណដែលសរសេរថា “បញ្ឈប់ការលួច” និង “បញ្ឈប់ការក្លែងបន្លំ” ជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ AP
ចុចអាន ៖ អតីតសមាជិកព្រឹទ្ធសភាគណបក្សសាធារណរដ្ឋ ថា ការលើកឡើងរបស់លោក Trump គឺគ្រោះថ្នាក់ណាស់

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ