សុខភាព
អាហារ ៧ មុខនេះអាចជួយឲ្យចរន្តឈាមដើរបានល្អ
បញ្ហាឈាមរត់មិនល្អអាចបង្កឡើងដោយបញ្ហាមួយចំនួនដូចជាជំងឺសរសៃអាកទែរ (Peripheral artery disease ) ជំងឺទឹកនោមផ្អែម ជក់បារី និងជំងឺ Raynaud’s។ នៅពេលចរន្តឈាមត្រូវបានកាត់បន្ថយអាចបង្ករោគសញ្ញាមួយចំនួនដូចជាការឈឺចាប់ រមួលក្រពើ ស្ពឹក បញ្ហាប្រព័ន្ធរំលាយអាហារ និងត្រជាក់ចុងដៃចុងជើងជាដើម។ ទោះបីជាបញ្ហាចរន្តឈាមតែងត្រូវព្យាបាលដោយការប្រើថ្នាំ ប៉ុន្តែការញ៉ាំអាហារប៉ុន្មានប្រភេទនេះក៏អាចជួយឲ្យចរន្តឈាមមានភាពប្រសើរឡើងដែរ។
១. ម្ទេស

ម្ទេសមានរសជាតិហឹរដោយសារសារធាតុ capsaicin ហើយសារធាតុនេះជួយឲ្យចរន្តឈាមទៅកាន់ជាលិកាល្អឡើងដោយបញ្ចុះសម្ពាធឈាម និងជំរុញការផលិតនីឌ្រិចអុកស៊ីត (nitric oxide)ដែលអាចពង្រីកសរសៃឈាមបាន។ ការស្រាវជ្រាវបានបង្ហាញថាការញ៉ាំម្ទេសបង្កើនចរន្តឈាម ពង្រឹងសរសៃឈាម និងបន្ថយការកកស្ទះនៅសរសៃអាកទែរ។
២. ផ្លែទទឹម

ផ្លែទទឹមសម្បូរដោយសារធាតុប្រឆាំងអុកស៊ីតកម្មប៉ូលីហ្វេណុល (polyphenol) និងនីដ្រាត (nitrates) ដែលសុទ្ធតែអាចពង្រីកសរសៃឈាម។ ការញ៉ាំផ្លែទទឹម ឬផឹកទឹកទទឹមអាចជួយឲ្យចរន្តឈាមមានភាពប្រសើរឡើង និងបញ្ជូនអុកស៊ីសែនទៅកាន់ជាលិកាសាច់ដុំដែលអាចជួយដល់ការធ្វើសកម្មភាពផ្សេងៗ
៣. ខ្ទឹមបារាំង

ខ្ទឹមបារាំងជាប្រភពដ៏ល្អសម្រាប់សារធាតុប្រឆាំងអុកស៊ីតកម្ម Flavonoid ដែលមានប្រយោជន៍ដល់សុខភាពបេះដូង។ បន្លែនេះជួយដល់ចរន្តឈាមដោយពង្រីកសរសៃអាកទែរ និងសរសៃវ៉ែន។ ម៉្យាងទៀត ខ្ទឹមបារាំងក៏មានប្រសិទ្ធភាពក្នុងការប្រឆាំងការរលាកដែលអាចបង្កើនចរន្តឈាម និងល្អសម្រាប់បេះដូងដោយកាត់បន្ថយការរលាកនៅសរសៃវ៉ែន និងសរសៃអាកទែរ។
៤. ខ្ទឹមស
ខ្ទឹមសមានប្រយោជន៍ដល់ចរន្តឈាម និងសុខភាពបេះដូង។ ការសិក្សាជាច្រើនបានអះអាងថាសារធាតុស្ពាន់ធ័រ និងសារធាតុអាល់លីស៊ីន (Allicin) ក្នុងខ្ទឹមសអាចបង្កើនចរន្តឈាមទៅកាន់ជាលិកា និងបញ្ចុះសម្ពាធឈាមដោយជួយសម្រួលសរសៃឈាម។
៥. រមៀត
អត្ថប្រយោជន៍មួយនៃការញ៉ាំរមៀតគឺបង្កើនចរន្តឈាម។ ការសិក្សាបានឲ្យដឹងថាសារធាតុមាននៅក្នុងរមៀតឈ្មោះ curcumin ជួយបង្កើនការផលិតនីឌ្រិចអុកស៊ីត បន្ថយអាការៈoxidative stress (អតុល្យភាពនៃរ៉ាឌីកាលសេរី និងសារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងរាងកាយ) និងបន្ថយការរលាកបាន។
៦. ពពួកផ្លែក្រូច
ពពួកផ្លែក្រូចដូចជាផ្លែក្រូច ក្រូចឆ្មារ និងក្រូចថ្លុងសុទ្ធតែសម្បូរដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុ flavonoids។ ការញ៉ាំផ្លែឈើសម្បូរ flavonoid អាចបន្ថយការរលាកនៅក្នុងរាងកាយដែលអាចបញ្ចុះសម្ពាធឈាម និងការឡើងរឹងនៃសរសៃអាកទែរ បង្កើនលំហូរឈាម និងការផលិតនីឌ្រិចអុកស៊ីត។ ការញ៉ាំផ្លែក្រូចថ្លុង និងក្រូចឆ្មារជាប្រចាំអាចបញ្ចុះសម្ពាធឈាម និងបន្ថយហានិភ័យជំងឺគ្រោះថ្នាក់សរសៃឈាមក្នុងខួរក្បាល។
៧. មើមខ្ញី

ខ្ញីអាចបញ្ចុះសម្ពាធឈាម និងបង្កើនចរន្តឈាម។ ក្នុងការសិក្សាលើមនុស្សជាច្រើនបានឲ្យដឹងថាខ្ញីអាចបញ្ចុះសម្ពាធឈាមដែលអាចបង្កផលប៉ះពាល់អវិជ្ជមានទៅលើលំហូរឈាម។
ក្រៅពីញ៉ាំអាហារទាំងនេះ ការផ្លាស់ប្ដូរបរិបទនៃការរស់នៅប្រចាំថ្ងៃក៏អាចជួយដល់ចរន្តឈាមដែរ។ នេះជាសកម្មភាពដែលជួយដល់ចរន្តឈាម៖
– ផ្ដាច់បារី៖ ជក់បារីអាចបង្កជំងឺរ៉ាំរ៉ៃដូចជាជំងឺមហារីកជាដើម និងអាចប៉ះពាល់ដល់លំហូរឈាម។
បង្កើនការធ្វើសកម្មភាព៖ ការហាត់ប្រាណអាចជំរុញលំហូរឈាមឲ្យដើរបានល្អ និងអាចកាត់បន្ថយហានិភ័យជំងឺបេះដូង។
– សម្រកទម្ងន់៖ ការធាត់លើសទម្ងន់អាចប៉ះពាល់ដល់ចរន្តឈាម និងអាចឈានទៅរកផលវិបាកផ្សេងៗដូចជាការស្ទះសរសៃអាកទែរជាដើម។
ផឹកទឹកឲ្យបានគ្រប់គ្រាន់៖ ការរក្សាជាតិទឹកសំខាន់សម្រាប់សុខភាពទាំងមូលរួមទាំងចរន្តឈាមដែរ។ ការខ្វះជាតិទឹកអាចបង្កការរលាកដល់រលាក និងរឹតត្បិតលំហូរឈាម។
– កាត់បន្ថយស្ត្រេស៖ ការសិក្សាបង្ហាញថាកម្រិតស្ត្រេសអាចប៉ះពាល់ដល់សម្ពាធឈាម។ យកល្អគួរគ្រប់គ្រងស្ត្រេសតាមរយៈការហាត់យ៉ូហ្កា សមាធិ ឬហាត់ប្រាណ៕
អត្ថបទផ្ដល់សិទ្ធដោយ៖Hellokrupet
ចុចអាន៖ស្វែងយល់ពីជំងឺទឹកចូលស្រោមសួត!
ចុចអាន៖ព្យាបាលជំងឺបូសនៃសរីរាង្គក្នុងពោះ និងអាងត្រគាក តាមបែបអន្តរាគមន៍វិទ្យុសាស្ត្រ!

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព២១ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក