Connect with us

KPT+

សម័យនេះហើយ នៅមានម៉ែក្មេករើសកូនប្រសាទៀតដែរ?

បានផុស

នៅ

កាលពីសម័យដើម ការជ្រើសរើសគូស្រករមិនត្រូវបានបើកសិទ្ធិឲ្យទូលាយចំពោះកូនប្រុសស្រីឡើយ​ ហើយប្រយោគដែលនិយមប្រើបំផុតនោះគឺ “នំមិនធំជាងនាឡិ” ដែលនេះមានន័យថា កូនកំលោះក្រមុំពុំអាចជំទាស់នូវការរៀបចំរបស់ឪពុកម្ដាយទេ បើសិនជាពួកគាត់រៀបចំឲ្យពួកគេរៀបការជាមួយនឹងបុរសឬស្រ្តីណាហើយនោះ។ ការជ្រើសរើសស្វាមីភរិយាដោយឪពុកម្ដាយ បានក្លាយទៅជាទម្លាប់និងជាប្រពៃណីទៅហើយនៅក្នុងសង្គមខ្មែរយើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចុះតើបច្ចុប្បន្ននេះ មានម្ដាយក្មេកនៅរើសកូនប្រសាទៀតដែរទេ? ចម្លើយគឺមាន។​ ហេតុអ្វីបានជាឪពុកម្ដាយចូលចិត្តរើសកូនប្រសាជាជាងឲ្យសាមីកូនជ្រើសរើសគូដោយខ្លួនង?​ ជាធម្មជាតិរបស់ឪពុកម្ដាយស្រឡាញ់កូន បំណងប្រាថ្នាដ៏ធំគឺចង់ឲ្យកូនបានសុខ។​ ម្ដាយក្មេករើសកូនប្រសា ព្រោះខ្លាចកូនរបស់គាត់រើសគូខុស នាំឲ្យជួបការលំបាក។ គាត់បារម្ភសុខទុក្ខពីអនាគតកូន ដោយខ្លាចគេគ្មានសុភមង្គលបន្ទាប់ពីរៀបការរួច ខ្លាចអ្នកដទៃមិនល្អធ្វើឲ្យកូនគ្រាំចិត្ត ខ្លាចកូនត្រូវបានគេធ្វើបាប។ល។ ទាំងនេះជាមូលហេតុធំរបស់អ្នកដែលជាម្ដាយរើសកូនប្រសាដោយខ្លួនគាត់ផ្ទាល់។ តាមការពិតទៅ ម្ដាយក្មេករើសកូនប្រសា វាជារឿងល្អម្យ៉ាង ព្រោះហេតុផលចង់ឲ្យកូនបានសុខប៉ុណ្ណោះ។

យ៉ាងណាក្ដី ក្រៅពីបំណងប្រាថ្នាឲ្យកូនមានសុភមង្គលពិតប្រាកដ នៅមានម្ដាយក្មេកបែបយាយផាន់ផងដែរនាបច្ចុប្បន្ននេះ។ ម្ដាយក្មេកខ្លះរើសកូនប្រសាចង់បានអ្នកមានសម្បត្តិស្ដុកស្ដម្ភ ឬមានអំណាចកិត្តិយស ទើបគេអាចក្លាយជាកូនប្រសារបស់គាត់បាន។ ម្ដាយក្មេកបែបនេះ មិនខ្វល់ខ្វាយថាកូនប្រសារជាមនុស្សបែបណាឡើយ សំខាន់គឺមានទ្រព្យដែលអាចជួយឲ្យគាត់ស្រណុកស្រួល និងមានមុខមាត់ក្នុងសង្គម។

រឿងដែលយើងឧស្សាហ៍ជួបប្រទះគឺថា ការគិត ការមើលឃើញ និងការជ្រើសរើសរបស់មនុស្សចាស់ មិនមែនសុទ្ធតែផ្ដល់ក្ដីសុខឲ្យក្មេងៗនោះទេ។ ជួនកាលមនុស្សចាស់យល់ឃើញថា គេជាមនុស្សល្អ ប៉ុន្តែនៅពេលពួកគេរៀបការជាមួយគ្នា បែរជាមិនអាចផ្ដល់ក្ដីសុខឲ្យគ្នាបាន ដោយហេតុចរិតលក្ខណៈមិនស្របគ្នាជាដើម។ ដូច្នេះការជ្រើសរើសគូរបស់អ្នកម្ដាយ ក៏មានខុសដែរ។ ម្យ៉ាងការរើសគូបែបនេះ វាប្រៀបបាននឹងការបង្ខិតបង្ខំ បើសិនកូនរបស់គាត់មានមនុស្សដែលគេស្រឡាញ់ហើយនោះ៕

អត្ថបទ៖ សន្យា

ចុចអាន៖ ជួយ​កូនចៅ​យើង​បាន​រស់នៅ​ដោយ​សុខដុម​នឹង​ថាមពល​បៃតង ​គ្រាន់​តែ​រឿង​ទាំង​នេះ

ចុចអាន៖ របៀបចិញ្ចឹមកូនរបស់ម្ដាយដែលមានឥទ្ធិពលលើអនាគតកូនស្រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

ស្នងការរាជធានី ៖ សមត្ថកិច្ច​ទាំង១៤ខណ្ឌ សូម​ជួយ​សម្រួល​ចរាចរណ៍​ទីតាំង​មមាញឹក ជា​ពិសេស​សាលារៀន​ដើម្បី​រំដោះ​ការ​កក់ស្ទះ

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

សំរាម១៥០០តោន​​អណ្តែត​តាមទឹកជំនន់​នៅ​ទន្លេ Ciliwung​ នៅ​​ឥណ្ឌូណេស៊ី

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

​​សភាអ៊ុយក្រែន​ចេញ​មុខ​ស្នើ​សុំ ​ដូណាល់ ត្រាំបន្តជួយ និង​«​ចង់​នៅឯករាជ្យ»​

ព័ត៌មានជាតិ២៩ នាទីutes មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល៖ ការរិះគន់ច្បាប់ប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មប្រព្រឹត្តក្នុងរបបខ្មែរក្រហម ជាការប្រមាថធ្ងន់ធ្ងរដល់អ្នកស្លាប់

ព័ត៌មានជាតិ១ ម៉ោង មុន

ខេត្តកំពង់ចាម​ នឹងរៀបចំព្រឹត្តិការណ៍បុណ្យឆ្នេរខ្សាច់លើកទី១ នៅរមណីយដ្ឋានឆ្នេរខ្សាច់​កោះប៉ែន

Sokha Hotels

ព័ត៌មានពេញនិយម