KPT+
ជំនាញទាំង ៩ដែលចាំបាច់ខ្លាំង សម្រាប់ក្លាយជាអ្នកវិភាគហិរញ្ញវត្ថុ
ជំនាញវិភាគមានសារៈសំខាន់ណាស់ នៅពេលអ្នកណាម្នាក់ចង់ក្លាយជាអ្នកវិភាគហិរញ្ញវត្ថុ តែក៏មានគុណលក្ខណៈជាច្រើនទៀត ដែលនិយោជិក ម្ចាស់ក្រុមហ៊ុននានា ស្វែងរកនៅក្នុងពេលរើសយកអ្នកវិភាគហិរញ្ញវត្ថុណាម្នាក់មកជួយពួកគេ។
ជំនាញប៉ុន្មានខាងក្រោមនេះ សែនចាំបាច់៖
១ ជំនាញស្រាវជ្រាវ
ការស្រាវជ្រាវគឺជាផ្នែកសំខាន់បំផុតនៃការងារវិភាគ ព្រោះស្រាវជ្រាវសិនទើបវិភាគចេញ។ ចង់វិភាគលុយក្រុមហ៊ុនណាមួយ លុះត្រាតែមានទិន្នន័យត្រឹមត្រូវ ដែលទាមទារឲ្យមានការយល់ដឹងច្បាស់លាស់ អំពីសេណារីយ៉ូលំហូរលុយ បន្ទាប់មកចុះបញ្ជីសំណួរដែលត្រូវការទាំងអស់ ហើយចុងក្រោយស្វែងរកចម្លើយ។ ដូច្នេះគេត្រូវប្រុងប្រយ័ត្ន និងមានធនធានគ្រប់ ធានាថាការស្រាវជ្រាវដំណើរការបានល្អ។
២ ជំនាញវិភាគ
ជំនាញវិភាគមានន័យថា ការបង្ហាញពីការគិតឡូជីខល លើការប្រមូលទិន្នន័យពីការស្រាវជ្រាវ ។ ទោះយ៉ាងណាក៏ដោយ ជំនាញវិភាគ មិនអាចត្រូវបានរៀនដោយការអានសៀវភៅទេ ប៉ុន្តែត្រូវតែទទួលបានតាមរយៈបទពិសោធន៍ជាក់លាក់ និងមូលដ្ឋានគ្រឹះរឹងមាំ។ អ្នកវិភាគ ត្រូវចេះមូលដ្ឋានទិន្នន័យពូកែ ជួយក្នុងការប្រៀបធៀបទិន្នន័យនិងធ្វើបទបង្ហាញដល់ម្ចាស់ក្រុមហ៊ុន។
៣ ចេះជំនាញបច្ចេកទេស
សម្រាប់អ្នកវិភាគហិរញ្ញវត្ថុ ជំនាញបច្ចេកទេសកុំព្យូទ័រ កាន់តែចាំបាច់។ ក្រុមហ៊ុនជាច្រើនកំពុងសំឡឹងមើលបេក្ខជនណា ដែលមានចំណេះដឹងអំពីភាសាសំណួរយ៉ាងរឹងមាំនិងគ្រប់គ្រងទិន្នន័យជាមួយកម្មវិធីកុំព្យូទ័រជាច្រើនប្រភេទ ដូចជា Python, SAS និង R ជំនាញកម្មវិធី MS Excel និង MS PowerPoint គឺជាកត្តាចាំបាច់។

៤ ពហុកម្មវិធីគណនេយ្យភាព
សព្វថ្ងៃក្រុមហ៊ុនប្រើ MS Excel សម្រាប់តែតម្លៃភាគហ៊ុន ខណៈពេលដែលសម្រាប់មូលបត្រស្មុគស្មាញផ្សេងទៀតដូចជាការប្ដូរឥណទានលំនាំដើម និងឧបករណ៍ដែលមានប្រាក់ចំណូលថេរត្រូវបានគេប្រើឧបករណ៍វិភាគផ្សេងៗ ដែលពាក់ព័ន្ធនឹងចំនួនទិន្នន័យច្រើន ដូច្នេះយើងចាំបាច់ត្រូវចេះ។
៥ ជំនាញគណិតសាស្ត្រ
ការងាររបស់អ្នកវិភាគហិរញ្ញវត្ថុ ត្រូវបានផ្ដោតជាចម្បងទៅលើការបំបែកចំនួន។ ទោះយ៉ាងណាកម្រិតនៃភាពស្មុគស្មាញទាមទារជំនាញលេខនិងក្បួនច្បាស់។ ការប្រើវិធីសាស្ត្រផ្សេងៗដូចជា DCF និងការប្រៀបធៀបទីផ្សារ ការប្ដូរលំនាំដើមឥណទាន(CDS) ដែលពាក់ព័ន្ធនឹងរូបមន្តនិងគណិតវិទ្យាស្មុគស្មាញ ត្រូវការចាំបាច់។
៦ ជំនាញទន់
ទីបំផុតអ្នកវិភាគនៅតែត្រូវការទទួលខុសត្រូវ ខ្ពស់លើលទ្ធផលការងារខ្លួន ដែលដូចជំនាញផ្សេងៗដែរបើអ្នកគ្មាន Soft Skill នឹងលំបាកជោគជ័យហើយ។ គ្រប់គ្នាមិនអាចធ្វើការតែម្នាក់ឯងទេ គឺត្រូវការដឹកនាំក្រុមវិភាគវ័យក្មេង និងបង្កើតបរិយាកាសមិត្តភាព វប្បធម៌សហការគ្នា។ Soft Skill បង្កើនការគ្រប់គ្រងនិងទំនាក់ទំនងការងារប្រកបដោយប្រសិទ្ធភាពដែលអាចជំរុញអ្នកដទៃឲ្យដើរក្នុងទិសដៅត្រឹមត្រូវ។
៧ ជំនាញសម្រេចចិត្ត
ឧស្សាហកម្មហិរញ្ញវត្ថុកំពុងតែវិវឌ្ឍឥតឈប់ឈរ ដែលមានន័យថាអ្នកវិភាគហិរញ្ញវត្ថុក៏ត្រូវរក្សាល្បឿនខ្លាំង និងទទួលបានព័ត៌មានគ្រប់ពេលវេលាផងដែរ។ អ្នកវិភាគហិរញ្ញវត្ថុល្អម្នាក់ គួរតែអាចធ្វើការសម្រេចចិត្តបានល្អដើម្បីឲ្យអតិថិជនស្វែងរកបាននូវការសន្និដ្ឋានសរុបត្រឹមត្រូវស្វែងយល់បានពីភាពស្មុគស្មាញនៃគំរូអាជីវកម្មឈានដល់ រកដំណោះស្រាយពីបញ្ហាពន្ធ។ ល។
៨ ជំនាញរបាយការណ៍
ជាការពិតការយកចិត្តទុកដាក់លើព័ត៌មានលម្អិតមិនត្រឹមតែត្រូវបានកំណត់ចំពោះលេខប៉ុណ្ណោះទេ ប៉ុន្តែវាក៏ទាក់ទងនឹងទ្រង់ទ្រាយនិងរបៀបសរសេរផងដែរ។ នេះមានសារៈសំខាន់ជាពិសេសសម្រាប់អតិថិជនវិស័យធនាគារនិងការវិនិយោគធំៗ ដែលមានលក្ខណៈជាក់លាក់អំពីប្រភេទនៃទម្រង់ដែលពួកគេចង់បាន។
៩ គ្រប់គ្រងពេលវេលា
ការគ្រប់គ្រងពេលវេលាត្រូវបានកំណត់ថា ជាសមត្ថភាពពិសេសរបស់មនុស្សម្នាក់ៗមិនថាស្ថិតក្នុងទទួលខុសត្រូវកម្រិតណាក្តី ចំណែកខាងវិភាគហិរញ្ញវត្ថុនេះវិញទៀត មិនអាចយឺតយ៉ាវហួសកាលបរិច្ឆេទឡើយ។ បើរបាយការណ៍អ្នកល្អ តែចេញមកយឺតតើបានការអ្វី? ការប្រើប្រាស់ពេលវេលាប្រកបដោយប្រសិទ្ធភាពមានតម្លៃមិនអាចកាត់ថ្លៃបានក្នុងចំណោម ជំនាញធំៗលើលោក
ខិតខំឡើងនេះជាវិជ្ជាជីវៈមួយយ៉ាងមានតម្លៃក្នុងពិភពលោកទៅអនាគតដែលមានកម្រៃមហាសាល៕
ប្រែសម្រួល៖ឡាហ្សូលី
ចុចអាន៖អាថ៌កំបាំងនៃក្លិនដ៏ខ្លាំងពិបាកទ្រាំពីគ្រាប់ធញ្ញជាតិ Cumin ប្រើក្នុងម្ហូបឥណ្ឌា
ចុចអាន៖៥ យ៉ាងដាច់ខាត កុំចែករំលែកលើបណ្ដាញសង្គម Facebook

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?