Connect with us

KPT+

៥ យ៉ាងអំពីគ្រាប់ភ្លៀង ដែលមនុស្សជាច្រើន​មិនធ្លាប់បានដឹង

បានផុស

នៅ

គ្រប់គ្នាស្គាល់ទឹកភ្លៀង ប៉ុន្តែគ្នាយើងមួយចំនួនប្រហែលមិនធ្លាប់ដឹងនូវរឿងរ៉ាវខ្លះពីទឹកភ្លៀងទេ។ តោះ! អ៊ីចឹងមកដឹងជាមួយគ្នា!

តើទឹកភ្លៀងកើតឡើងដូចម្ដេច?

ទឹកភ្លៀងភាគច្រើនមិនធ្លាក់ទៅដីទេ   លុះត្រាតែវាមានវដ្តជីវិតរបស់វា។ ទឹកភ្លៀង កើតឡើងដោយសាររំហួតនៃចំហាយទឹក ដែលប្រមូលផ្ដុំគ្នាកកើតជាពពក ហើយពពកធ្វើបម្លាស់ប្តូរទៅជាតំណក់ទឹក។

នៅពេលតំណក់ទឹកទាំងនោះមានទម្ងន់ធ្ងន់បន្តិចម្តងៗ ហើយទៅប៉ះជាមួយនឹងខ្យល់ក្តៅ វាក៏បង្ករទៅជាភ្លៀងធ្លាក់មកលើផែនដី។

តើទឹកភ្លៀងនៅភពសុក្របែបណាដែរ?

មិនមែនទឹកភ្លៀងទាំងអស់ សុទ្ធតែកើតពីទឹកទេ។

ភពសុក្រ(Venus)ស្រដៀងនឹងភពផែនដី ដោយមានទំហំប្រហាក់ប្រហែលគ្នា ហើយមានទំនាញចុះក្រោមដូចគ្នាដែរ។ ភពសុក្រគឺជាភពដែលក្តៅជាងគេបំផុតនៅក្នុងប្រព័ន្ធព្រះអាទិត្យដែលមានកម្ដៅ ៥០០ អង្សាសេ។ ក្នុងនោះភពសុក្រត្រូវបានព័ទ្ធជុំវិញដោយពពកដែលមានផ្ទុកជាតិបារតក្លរួ កាបូនអ៊ីដ្រូ និងអាស៊ីតស៊ុលហ្វួរី។ ដូច្នេះ ទឹកភ្លៀងនៅលើភពនេះ អាចបង្កើតជាទឹកអាស៊ីតដែលបង្ករច្រេះខ្លាំងបំផុត។

តើគួរដើរឬរត់នៅពេលភ្លៀងធ្លាក់?

អ្នកជំនាញណែនាំថា បើមានភ្លៀងធ្លាក់ស្រិចៗនៅឡើយ យើងគួររត់ឲ្យលឿនតាមដែលអាចធ្វើបានទៅកន្លែងណាដែលស្ងួត។ ផ្ទុយពីនោះ បើភ្លៀងធ្លាក់ខ្លាំង យើងមិនគួររត់ទេ គឺជំនួសដោយការដើរវិញ។ មូលហេតុដោយសារ ការត់នឹងប្រណាំងនឹងគ្រប់ភ្លៀងធ្លាក់ជោគជាំអាចធ្វើឲ្យប៉ះពាល់ស្បែក និងប្រព័ន្ធដង្ហើម។

តើអាចព្យាករណ៍ទឹកភ្លៀងដោយខ្លួនឯងបានទេ?

យើងអាចព្យាករណ៍ពីបរិមាណទឹកភ្លៀងអាស្រ័យលើពពកដែលកំពុងឃើញ ទោះបីមិនមើលកម្មវិធីអាកាសធាតុនៅលើទូរសព្ទក៏ដោយ។

ពពកដែលផលិតទឹកភ្លៀងជាទូទៅមានពីរប្រភេទគឺពពក nimbostratus និងពពក cumulonimbus ។ ពពក nimbostratus គឺងងឹត ពណ៌ប្រផេះ និងស្ថិតនៅទាប។ បើឃើញពពកបែបនេះ មានន័យថាភ្លៀងនឹងមកដល់ឆាប់ៗ។ រីឯពពក Cumolonimbus គឺជាពពកផ្គរលាន់ និងរន្ទះ។  ជាធម្មតា វាមានរាងធំៗដូចភ្នំឬប៉មហើយងងឹតឯនាយ។ បើឃើញពពកប្រភេទនេះ បានន័យថា នឹងមានព្រិល ឬព្យុះកំបុតត្បូង។

តើទឹកភ្លៀងមានរាងដូចទឹកភ្នែក?

នៅក្នុងសៀវភៅជាច្រើន ក៏ដូចជាកម្មវិធីទូរទស្សន៍នានា សុទ្ធតែនិយាយថា ទឹកភ្លៀងមានរាងដូចទឹកភ្នែក។ ប៉ុន្តែការពិត ទឹកភ្លៀងធ្លាក់ដំបូងមានរាងស៊្វែរ រួចក៏ប្រែជាសំប៉ែត ហើយក្លាយជារាងមូលល្អិតៗនៅពេលទង្គិចគ្នាវា ពេលធ្លាក់ដល់ដី៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ mnn

ចុចអាន៖រឿង​ពិត​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទាំង ១០ អំពី​រ៉ែ​មាស

ចុចអាន៖សេដ្ឋីៗនៅប្រទេស​អ្នកមានខ្លះ ចូលនិវត្តរ៍ខុសកន្លែងក៏ធ្វើឱ្យធ្លាក់ក្រវិញបាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម