KPT+
សារចុងក្រោយ មុនទទួលមរណភាពរបស់មហាសេដ្ឋី T. Boone Pickens ដែលគ្រប់គ្នាគួរតែអាន
សារបណ្តាំទំាងស្រុងពីមហាសេដ្ឋី T. Boone Pickens ដែលបានចែករំលែកមុនពេលគាត់ស្លាប់ កាលពីថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ២០១៩ កន្លងទៅ ៖
ពេលដែលអ្នកបានអានសារនេះ ខ្ញុំបានឆ្លងផុតពីពិភពលោកនេះហើយ !
ជឿចុះ ការស្លាប់ មិនមែនជាបញ្ហាធំសម្រាប់យើងទំាងអស់គ្នាទេ!
ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ខ្ញុំបានមកដល់ភាពពិតដ៏ក្រៀមក្រំ ដែលជីវិតរបស់ខ្ញុំពិតជាមាននាឡិកាកំណត់ម៉ោងរង់ចាំ។
ដូចទម្លាប់ ខ្ញុំបានចំណាយពេលរង់ចាំនេះ បន្សល់ទុកគំនិតមួយចំនួនដែលឆ្លុះបញ្ចាំងពីជីវិតជាអ្នកមាន និងភាពពិតដ៏ពេញលេញនៃបទពិសោធន៍របស់ខ្ញុំ។
ខ្ញុំមានលទ្ធភាពប្រមូលបានអ្នកគាំទ្រ Linkedin ចំនួន ១.៩ លាននាក់។ នៅលើបណ្តាញសង្គម Twitter មានចំនួនជាង ១៤៥,០០០ សូមអរគុណ! ហើយនេះជាការលារបស់ខ្ញុំចំពោះអ្នកគាំទ្ររាល់គ្នាផងដែរ។
សំណួរមួយដែលខ្ញុំត្រូវបានគេសួរម្តងហើយម្តងទៀតគឺថា តើលុយដ៏មហិមាដែលអ្នកខំរក អ្នកនឹងយកវាចោលនៅឯណា?
រំឭកដល់ចំណុចជាបេះដូងនៃកំណាព្យមួយដែលខ្ញុំចូលចិត្តបំផុត មានចំណងជើងថា “ បុរសដែលមិនអាចខ្វះបាន” ដែលកវី Saxon White Kessinger បានសរសេរក្នុងឆ្នាំ ១៩៥៩។
ពេលខ្លះកំណាព្យនេះ ធ្វើឱ្យខ្ញុំចាប់ផ្តើមគិត ពីមេរៀនជីវិតជាច្រើនដែលខ្ញុំបានរៀនមកដ៏យូរ ហើយចង់ចែករំលែកវាជាមួយអ្នកទាំងអស់ដែលពិតជាត្រូវការ។ ច្រើនឆ្នាំកន្លងមក ខ្ញុំមានសំណាងបានឡើងនិយាយនៅក្នុងពិធីនានារបស់និស្សិត ដែលបានផ្តល់ឱកាសឱ្យខ្ញុំ បានចែករំលែកគំនិតទាំងនេះជាមួយមនុស្សវ័យក្មេង ចៅៗរបស់ខ្ញុំនិងបណ្តាទស្សនិកជន។
អ្វីដែលខ្ញុំចង់ប្រាប់ពួកគេ គឺថាជីវិតជោគជ័យមួយនេះ វាទំនងជាបានមកពីជីដូនរបស់ខ្ញុំឈ្មោះ ណិលលីម៉ូលសុន។ លោកយាយ តែងតែធ្វើឱ្យប្រាកដថា ខ្ញុំយល់អំពីផ្លូវឆ្ពោះទៅរកភាពជោគជ័យ ដែលគ្មានចំណុចណាត្រូវស្តីបន្ទោសអ្នកដទៃនៅពេលយើងខ្លួនឯងបរាជ័យនោះទេ។
យើងជាម្ចាស់នៃលទ្ធផលជីវិតរបស់យើង។ យាយតែងប្រាប់ខ្ញុំថា “គ្មានអ្នកណាមកខ្វល់ថាចៅជានរណាទេ។ ថ្ងៃណាមួយចៅជាអ្នកបង្ហាញគេ!»
បន្ទាប់ពីជាងពាក់កណ្តាលសតវត្សរ៍នៅក្នុងអាជីវកម្របស់ខ្ញុំ ដំបូន្មានរបស់លោកយាយបានបង្ហាញឱ្យឃើញច្បាស់ពីពេលវេលានិងការប្រើវាឱ្យមានតម្លៃ។ ការបរាជ័យរបស់ខ្ញុំមានអត់? គ្មានអ្នកណាខ្វល់ទេ តែគេឃើញខ្ញុំពេលដែលខ្ញុំមានទ្រពសម្បត្តិ។
កុំភ្លេចថាអ្នកមកពីប្រភពណា។
ខ្ញុំមានសំណាងណាស់ ដែលទទួលបានទិសដៅនិងការតម្រង់គំនិត ត្រឹមត្រូវនូវភាពជាអ្នកដឹកនាំព្រមទំាងក្រមសីលធម៌ការងារ ដែលល្អបំផុតសម្រាប់កាលនៅវ័យជាក្មេងជំទង់។
ខ្ញុំសូមផ្តល់តម្លៃដល់គ្រួសាររបស់ខ្ញុំ ដែលអនុញ្ញាតឱ្យខ្ញុំទទួលបានគំនិតវិជ្ជមានទំាងនេះ។ម្ដាយខ្ញុំបានបន្តអប់រំដល់ខ្ញុំពេញមួយជីវិតរបស់នាងដោយចិត្តដ៏ទូលាយ។ គុណតម្លៃទាំងនោះបានចូលជាធរមានពេញលេញមួយខ្សែជីវិតនៃអាជីពរបស់ខ្ញុំ ពិសេសការធ្វើអំណោយសប្បុរសធម៌របស់ខ្ញុំ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ វាជាទម្លាប់ដែលម្តាយខ្ញុំបានបណ្តុះបណ្តាល។
សម្រាប់ជីវិតពេញវ័យ ភាគច្រើនខ្ញុំជឿជាក់ថា ខ្ញុំត្រូវបានគេដាក់ឱ្យមករស់នៅដើម្បីរកលុយយកទៅធ្វើការងារសប្បុរស។ ខ្ញុំមិនដែលជាអ្នកគាំទ្រនៃទ្រព្យសម្បត្តិមរតកទេ ក៏មិនចាប់អារម្មណ៍ដែរ។ គ្រួសាររបស់ខ្ញុំត្រូវបានគេយកចិត្តទុកដាក់ នៅពេលដែលក្នុងឆ្នាំ ២០១០ លោក Warren Buffet និង Bill Gates បានស្នើសុំខ្ញុំចូលរួម ដឹងឮការប្តេជ្ញាចិត្តរបស់ពួកគេ ជាអ្នកមានបំផុតក្នុងពិភពលោកដែលព្រមក្នុងការលះបង់ទ្រព្យសម្បត្តិភាគច្រើនបំផុតក្នុងដៃ ទៅឱ្យសកម្មភាពមនុស្សធម៌។ ខ្ញុំយល់ព្រមភ្លាមៗ។
ខ្ញុំចូលចិត្តជួយមនុស្ស។ ខ្ញុំបានទទួលសំបុត្រជារៀងរាល់ថ្ងៃដែលនិយាយ អរគុណខ្ញុំចំពោះអ្វីដែលខ្ញុំបានធ្វើផ្លាស់ក្នុងការជំរុញជីវិតអ្នកដទៃ។ មនុស្សទាំងនោះ បានទទួលការឆ្លើយតបដែលបង្ហាញថា ខ្ញុំពិតជាពេញចិត្តនឹងសំបុត្ររបស់ពួកគេជាងទ្រព្យសម្បត្តិរបស់ខ្ញុំទំាងអស់ផង។
ជោគជ័យនិងទំហំលុយរបស់ខ្ញុំ ត្រូវបានកសាងឡើងតាមគោលការណ៍សំខាន់ៗមួយចំនួនរួមមាន៖
១ ក្រមសីលធម៌ការងារល្អមានសារៈសំខាន់ណាស់។
កុំគិតថាការប្រកួតប្រជែងមិនល្អ ប៉ុន្តែចូរលេងដោយច្បាប់។ ខ្ញុំចូលចិត្តប្រកួតប្រជែងនិងចូលចិត្តឈ្នះតែ ខ្ញុំមិនធ្វើអាក្រក់ទេ ខ្ញុំគ្រាន់តែចង់ធ្វើឱ្យបានប្រសើរជាងអ្វីដែលគូប្រជែងបានធ្វើ។
ចូររៀនវិភាគឱ្យបានល្អ។ វាយតម្លៃហានិភ័យ និងរង្វាន់នាពេលអនាគត ហើយរក្សាវាឱ្យសាមញ្ញ។ ជោគជ័យមិនសប្បាយពេក បរាជ័យក៏កុំឈឺពេក។
២ មានឆន្ទៈធ្វើការសម្រេចចិត្ត។ នោះគឺជាគុណភាពសំខាន់បំផុតនៅក្នុងអ្នកដឹកនាំល្អ ចងចាំពីទ្វារដែលធ្លាប់គាប ម្រាមដៃរបស់អ្នកជាលើកដំបូង ហើយប្រុងប្រយ័ត្នបន្ថែមទៀតនៅពេលធ្វើដំណើរកាត់វានាពេលក្រោយមក។
៣ ចូរបន្ទាបខ្លួន។ សត្វស្វាមួយក្បាល អាចហក់ឡើងខ្ពស់នៅលើដើមឈើ ដើម្បីឡូយឆាយបង្អួតអ្នកប្រដេញវា តែយើងជាមនុស្ស មិនចាំបាច់ធ្វើត្រាប់ជាស្វានោះទេ អ្នកនៅក្រោមឆាក នៅសាមញ្ញក្នុងចំណោមមនុស្សក៏អ្នកដឹងថា អ្នកលេចធ្លោកម្រិតណាដែរ។
៤ កុំមើលទៅរដ្ឋាភិបាលដើម្បីរកកំហុស កម្លាំងរបស់ប្រទេសនីមួយៗ គឺស្ថិតនៅលើប្រជាជន។
៥ រក្សាភាពសមសួន។ អ្នកមិនចង់ចាស់និងមានអារម្មណ៍មិនល្អទេ។ អ្នកក៏នឹងទទួលបានសមិទ្ធិផលច្រើននិងមានអារម្មណ៍ល្អចំពោះខ្លួនអ្នកផងដែរ ប្រសិនបើអ្នកមានរាងស្អាត។ ខ្ញុំមិនបានធ្វើវា ព្រោះប្រហែស រហូតដល់អាយុ ៩១ ឆ្នាំ ខ្ញុំស្តាយសុខភាពរបស់ខ្ញុំ។
៦ ចូរចាប់យកការផ្លាស់ប្តូរ។ ទោះបីជាមនុស្សចាស់ជាទូទៅត្រូវបានគំរាមកំហែងដោយការផ្លាស់ប្តូរក៏ដោយក៏មនុស្សវ័យក្មេងស្រឡាញ់ខ្ញុំនៅឡើយ ព្រោះខ្ញុំបានទទួលយកការផ្លាស់ប្តូរជាជាងរត់ចេញពីវា។ ការផ្លាស់ប្តូរបង្កើតឱកាស។
៦ មានជំនឿទាំងរឿងខាងវិញ្ញាណនិងគំនិតមនុស្សជាតិ ក៏ដូចបង្កើតជំនឿពិសេសតែសម្រាប់ខ្លួនអ្នកផង។ ជំនឿនោះនឹងនាំឱ្យអ្នកឆ្លងកាត់គ្រាលំបាកបានយ៉ាងអស្ចារ្យ ដែលគេទំាងអស់គ្នាមិនយល់ ហើយបបួលគ្នារុករក។
ខ្ញុំបានចាកចេញពីក្តីស្រឡាញ់ដែលមិនចេះរីងស្ងួតសម្រាប់អាមេរិក តែខ្ញុំបានបន្សល់ទុកនូវចំណង់ចំណូលចិត្តចំពោះភាពជាសហគ្រិន ហើយការសន្យាមួយដែលថា មនុស្សជំនាន់ក្រោយអាចនិងធ្វើបានល្អជាងខ្ញុំទៅទៀត។
សូមអរគុណ។
មហាសេដ្ឋី T. Boone Pickens ជាសហគ្រិនផ្នែក ហិរញ្ញវត្ថុម្នាក់។ ប្រាក់ចំណូលរបស់គាត់បានមកពីការធ្វើជាប្រធាននៃការការពារហានិភ័យ ក៏ដូចជាពីការវិនិយោគប្រេងនិងឧស្ម័នផងដែរ។
ក្នុងឆ្នាំ ២០១៣ ទ្រព្យសម្បត្តិសុទ្ធរបស់លោកត្រូវបានគេប៉ាន់ស្មានថាមានសរុបចំនួន ១.២ ប៊ីលានដុល្លារ ហើយក្នុងឆ្នាំ ២០១៤ ទ្រព្យសម្បត្តិសុទ្ធរបស់លោកត្រូវបានប៉ាន់ប្រមាណថាមានប្រហែល ៩០០ លានដុល្លារដោយគាត់តែងតែថយទំហំទ្រព្យចុះ ព្រោះចូលរួមជាមួយការរៃអង្គាសប្រាក់ម្តងៗរាប់រយលាន ហើយចុងក្រោយគឺគាត់ឱ្យពាក់កណ្តាលតែម្តងទៅកាន់សកម្មភាពបន្សុទ្ធខ្យល់៕
ប្រែសម្រួល៖ សាយ ពេជ្រ
ចុចអាន៖ មហាសេដ្ឋីសិង្ហបុរី ធ្លាប់ជាក្មេងលក់សំណាញ់បង់ត្រី
ចុចអាន៖ សេដ្ឋីៗនៅប្រទេសអ្នកមានខ្លះ ចូលនិវត្តរ៍ខុសកន្លែងក៏ធ្វើឱ្យធ្លាក់ក្រវិញបាន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
សេដ្ឋកិច្ច២ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ