KPT+
ចង់ក្លាយជាអ្នកមានទ្រព្យត្រូវចេះបង្កើតផ្នត់គំនិតសេដ្ឋី
ពាក្យចាស់ពោលថា “មានគំនិត មានកំណើត” នេះចង់សម្ដៅលើការគិតរបស់មនុស្សម្នាក់ៗដែលនាំទៅរកភាពជោគជ័យមានបាន។ គិតវិជ្ជមាន នាំទៅរកភាពល្អប្រសើរ ហើយបើគិតបែបជោគជ័យក៏រមែងនាំភាពរីកចម្រើនថ្កុំថ្កើង។
ដូច្នេះបើអ្នកជាមនុស្សដែលចង់មានទ្រព្យសម្បត្តិស្ដុកស្ដម្ភ គប្បីបណ្ដុះគំនិតជាអ្នកមានពីពេលនេះតទៅ។
១. ពេញចិត្តនឹងខ្លួនឯង
ពេញចិត្តនូវអ្វីដែលខ្លួនកំពុងធ្វើ នាំឲ្យមានអារម្មណ៍ធ្វើការ ហើយការងារទទួលបានផលល្អ។ បើស្រឡាញ់នូវអ្វីដែលខ្លួនកំពុងធ្វើ អ្នកនឹងធ្វើវាអស់ពីសម្ថតភាព ពេលនោះលុយនឹងរត់មករកជារឿយៗមិនខាន។
២. បង្កើតចក្ខុវិស័យ
បើប្រាថ្នាចង់ក្លាយអ្នកមានទ្រព្យសម្បត្តិ ត្រូវកំណត់ថា អ្នកក្លាយជាសេដ្ឋីដោយសារអ្វី? ដោយសារអាជីវកម្ម ឬ ជំនាញពិសេស? បើដឹងច្បាស់ពីអ្វីដែលចង់បានហើយ អ្នកត្រូវធ្វើផែនការណ៍ ១០ ឬ ២០ ឆ្នាំជាដើម សម្រាប់ជាទិសមួយចង្អុលបង្ហាញផ្លូវ ដើម្បីទៅដល់គោលដៅ។ ត្រូវរៀបគម្រោងឲ្យបានច្បាស់លាស់ សម្រាប់ជំហាននីមួយៗ ទើបបំណងប្រាថ្នាមិនឃ្លេងឃ្លោង។
៤. រៀនបត់បែន
ក្នុងនាមជាអ្នកដឹកនាំ ស្ថាប័ន ក្រុមហ៊ុន ឬ អាជីវកម្មមួយ អ្នកមិនត្រឹមតែមានជំនាញតែលើផ្នែកដឹកនាំប៉ុណ្ណោះទេ តែត្រូវមានចំណេះដឹងទូលំទូលាយ និងមានភាពបត់បែនទៅតាមកាលៈទេសៈជាក់ស្ដែង ។ ពេលខ្លះផែនការមិនអាចដើរស្របជាមួយគម្រោង ប៉ុន្តែបើស្ថានភាពបង្ខំ អ្នកត្រូវចេះកែកុនតាមការប្រែប្រួល។
៤. រៀនដោះស្រាយបញ្ហា
ធ្វើជាមេឬជាម្ចាស់ ត្រូវមានដំណោះស្រាយបញ្ហាលើអាជីវកម្ម ឬ ការងាររបស់ខ្លួន។ មិនសំខាន់ថា បញ្ហាធំ ឬ តូចប៉ុណ្ណានោះទេ ត្រូវរកដើមហេតុនៃបញ្ហាឲ្យឃើញ នោះអ្នកនឹងអាចរកវិធីដោះស្រាយបានហើយ។ ពួកសេដ្ឋីរមែងដឹងពីវិធីដោះស្រាយបញ្ហា ដោយព្រមទទួលយកហានិភ័យ និងមិនគេចវេះពីបញ្ហានោះឡើយ។

៥. កែប្រែការគិត
ដើម្បីក្លាយជាសេដ្ឋី អ្នកត្រូវគិតដូចសេដ្ឋី។ សេដ្ឋីៗភាគច្រើនមិនទម្លាប់ចាយវាយហ៊ឺហារនោះទេ ប៉ុន្តែពួកគេតែងតែរិះរកវិធីបង្កើនទ្រព្យមិនឈប់។ មនុស្សជាច្រើនចង់ក្លាយជាសេដ្ឋី តែចូលចិត្តចំណាយលុយទិញរបស់ប្រើថ្លៃៗ ដើម្បីបង្អួតគេថាខ្លួនជាសេដ្ឋីដែលនោះជាការគិតខុសស្រឡះ។ ពីពេលនេះទៅ ត្រូវរៀនគិតដូចសេដ្ឋី ហើយអនុវត្តគន្លឹះល្អៗពីពួកគេ ទើបជីវិតទៅមុខដូចពួកអ្នកមាន៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Business Insider
ចុចអាន៖ហេតុផលដែលនាយករដ្ឋមន្ត្រី Koo លេចធ្លោខ្លាំងក្នុងរឿង The King
ចុចអាន៖ជឿទេថា មនុស្សនិយមរិះគន់អ្នកដទៃ ចម្រើនតែសត្រូវ ឲ្យខ្លួនឯងប៉ុណ្ណោះ!

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក