Connect with us

KPT+

រឿងមួយចំនួនដែល​ហ្វេនៗមិនចង់បានពី idol របស់ពួកគេ

បានផុស

នៅ

ការមានអ្នកតាមដានច្រើន​លើបណ្តាញសង្គម ត្បិតតែពុំមែន​វាស់វែងបានពិតប្រាកដ អំពីកម្រិតប្រជាប្រិយភាព ​ប៉ុន្តែ​បានក្លាយជាចំណុច​លេចធ្លោដែរ​ សម្រាប់អ្នកបង្កើតកេរ៍ឈ្មោះនា​សម័យកាលនេះ។

ប៉ុន្តែសូមប្រុងប្រយ័ត្នដែរចំពោះ​សកម្មភាព​ខាងក្រោម​ដែលធ្វើឱ្យទំហំហ្វេនអាចរបេះបាន ឬគុណតម្លៃដើរថយក្រោយ៖

១ អាយដលអួតអាង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មនុស្ស​អួតអាង ដំបូងៗ​ធ្វើឱ្យបានការស្ងើចសរសើរខ្ពស់និងទាក់ទាញ​ចំណាប់អារម្មណ៍ តែចុងក្រោយទៅ មនុស្សម្នាគេនឹងនាំគ្នា​ជ្រេញស្អប់ ​ហើយ​អ្នកក្រោយៗនឹង​មើលឃើញចំណុចមិនល្អ​នេះ។ បុគ្គលជោគជ័យ​ពិតប្រាកដ សំដៅលើការដាក់ខ្លួន​រមទម្យនិងទន់ភ្លន់ មានចំណេះ​ឬទេពកោសល្យ​លើសពីអ្វី​ដែលហ្វេនបានគិត ​ប្រសើរជាង គេរំពឹងខ្ពស់ស្រាប់តែពេលដឹងការពិត​បែរជាដូចប៉េងប៉ោងខ្សោះខ្យល់។

២ អាយដល Fake

មនុស្សប្រឹង​សម្តែងតាមការតុបតែង​ស្លៀកពាក់ មានចរិត​រាយមាយនឹង​សម្ភារៈនិយម ផុសរូបភាព​លើសពី​ជីវភាពខ្លួនពិត និយាយស្តីលក្ខណៈរៀបចំផ្លូវការ និង​មិនមាន​​ទំនាក់ទំនង​ពិតមួយជាមួយហ្វេនៗ សម្តីផ្អែមដូចស្ករ ឮហើយខ្លាច ឬមួយក៏​មានសកម្មភាពផ្សេងៗដែលសម្គាល់ញយដងថាជាការរៀបចំ នឹង​អន្តរាយដល់ទំនាក់ទំនងពិតលើបណ្តាញ​សង្គម។

៣ អាយដល តួឯក

មនុស្សមាន​ចរិតមានតែឯងលើកំពូល មិនចែករំលែក មិនជួយ​គ្នា មិនមាន​ចិត្ត​ទូលាយ បិទដោយអស្មិមានៈ មាន​ការរើសអើងក្រុម បក្ស និងមាន​ចរិតអវិជ្ជមានខ្សោយទំនាក់ទំនង ខ្សោយជំនាញទន់ នឹង​ជោគជ័យ​ដំបូងៗ​ហើយ​ទទួលបានការរិះគន់នោពេលក្រោយ។

៤ អាយដលបង្កជម្លោះដើម្បីបានល្បី

វិធី​ឈ្លោះអ្នកល្បីឱ្យខ្លួនបានគេស្គាល់ដែរ ជាវិធីចោលម្សៀតដែលមានអ្នកធ្វើច្រើននាពេលនេះ។ តើអ្នកយល់របៀបម៉េចដែលថា នឹងមាន​ហ្វេន​តាមគាំទ្រយូរអង្វែង​ជាមួយបុគ្គលិកលក្ខណៈមនុស្ស​ចង់ល្បីរបៀបនេះ?

៥ អាយដលទើសនិងរិះគន់

មនុស្ស​ទើសនិងរិះគន់មាន​ចំនួន​ប្រមាណ​ជា​៥០០ដង បើធៀបនឹងទំហំ​​អ្នកដែល​ចេះមកជួយលើកទឹកចិត្ត​គ្នាលើបណ្តាញសង្គម។ ពួកគេ​យល់ថា​ពួកគេ​នឹង​មាន​ហ្វេនច្រើន​ដោយវិធីនេះ គឺធ្វើជា​វីរបុរសខាង​វែកញែក​ជួយ​ចង្អុលកំហុសរបស់​អ្នកដទៃ ជាន់បានកាន់តែកប់រឹតតែល្អ ហើយគិតថា ទង្វើនេះ​មានការសាទរច្រើន។

៦ អាយដល មិនដឹងធ្វើការអីមាន​ជំនាញអី

ស្រាប់តែល្បីលើហ្វេសប៊ុក​តាមរយៈព្រឹត្តិការណ៍មួយចំនួនដែល​មិនដឹងជាមាន​មុខ​របរអ្វី ជំនាញអ្វីឱ្យពិតប្រាកដ ចំណែក​ការងារ​ប្រចាំ​ថ្ងៃ គឺលេចមុខជានិច្ច បង្ហាញមុខ​ធ្វើដូចបុគ្គលសំខាន់ ។

៧ អាយដលចែកអំណោយ

ការចែកអំណោយ​ហើយផុស​ វាប្រៀបដូចជា ការ​សម្តែងល្ខោនប្រើតួអង្គ​ក្នុងតម្លៃថោកព្រោះអ្នកក្រីក្រទាំងនោះ គ្នាមិនបានដឹងអំពីអំពើកេងចំណេញ និង​មិនអាចចៀសរួចព្រោះស្ថានភាព​ទ័លក្រ។ មនុស្ស​ដែលកេងចំណេញ និងយកផលអំពី​ស្ថានភាពកម្សត់នៃ​ជីវិតអ្នកដទៃ ជាមនុស្ស​ដែលបាត់បង់ការគោរព ធ្វើម្តេចមាន​ហ្វេនយូរអង្វែង?

៨ អាយដលបណ្ឌិត

តារា​ប្រភេទនេះ ​អួតសញ្ញាប័ត្រ ហ្នឹងប្រវត្តិការងារវែងអន្លាយខុសពីការពិត ដែលតាមពិតលទ្ធផល​តិចតួចណាស់ប្រៀបនឹង​ទំហំផុស។  ផុសរូប​ថតកម្មវិធីផ្លូវការ លើឆាក សរសេរអួតតែពីខ្លួនឯង គ្មានលោះថ្ងៃ ហើយដែលយុវវ័យ​ក្រឡេកពេលណាឆ្អែតចិត្ត​ពេលនោះព្រោះជាបណ្ឌិត​ដែលចំណាយពេលជាមួយ ​Caption ហួសហេតុ។

៩ អាយដលតែងខ្លួនលើស

ធ្លាប់ឃើញមែនដែរទេ បុគ្គលដែលបង់បោយមិនមើលប្រាណ ឬត្រេកត្រអាលនឹងសម្ភារៈនិយមរហូត​ដល់ក្លាយជាចំណុចស៊ីបនៃការចំអកឡកឡឺយ? ពាក់អាវធំសឹងគ្រប់កម្មវិធី មិនថាទីណាជាទីណា? សំញ៉ែងអលង្ការស្រោចខ្លួន ? ការសម្តែងណាមួយ​ដែលមិនមែនជាជីវភាពពិត រមែង​មើលឃើញឆ្គងទើស​ ហើយ​រាល់ចំណុចឆ្គងទើសទាំងនោះនាំមកនូវអន្តរាយដល់ការងារនិងស្នាដៃ។

ប្រសិន​អ្នកមាន​ចំណុចបីក្នុងចំណោមទាំង​៨ កុំបាច់ឆ្ងល់ថា ហេតុអ្វីមាន​គេ Likes ច្រើនបែរជាហ្វេនពិតប្រាកដមាន​តែការរិះគន់អវិជ្ជមាន​?

ប្រែសម្រួល៖ Mr Tomorrow

ប្រភព៖ CelebLife

ចុចអាន៖ ជឿ​ទេ​ថា ​​មនុស្ស​និយម​រិះគន់​អ្នក​ដទៃ ចម្រើន​តែ​សត្រូវ​​ ឲ្យ​ខ្លួន​ឯង​ប៉ុណ្ណោះ!

ចុចអាន៖ ចង់​ក្លាយ​ជា​អ្នកមាន​ទ្រព្យ​ត្រូវ​ចេះ​បង្កើត​ផ្នត់​គំនិត​សេដ្ឋី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៦ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៧ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ៨ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា៩ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម