KPT+
ហេតុអ្វីក៏មហាសេដ្ឋីល្បីៗ និយមទិញរបស់ចាស់ៗ យកមកកែច្នៃ
មនុស្សមួយចំនួនគិតថា ប្រសិនបើមានវាសនា ស្ថិតក្នុងចំណោមអ្នកមានបំផុតក្នុងពិភពលោក ប្រាកដជារកឃើញវិធីចំណាយប្រាក់បែបអស្ចារ្សៗជាក់ជាមិនខាន ប៉ុន្តែមហាសេដ្ឋីជីវិតពិត បែរជាមិនធ្វើដូច្នោះឡើយ។
មកស្គាល់ មហាសេដ្ឋីបច្ចេកវិទ្យាមួយចំនួន ដែលសន្សំសំចៃលើការចំណាយ និងមានវិធីប្រើលុយយ៉ាងសាមញ្ញ ក្នុងពេលឈប់សម្រាក ដើម្បីបានជាប្រយោជន៍មកវិញទៀត។
១. Larry Ellison

នាយកប្រតិបត្តិជាច្រើនធ្វើការទិញផ្ទះនិងដីថ្លៃៗ ប៉ុន្តែនៅក្នុងឆ្នាំ ២០១២ ស្ថាបនិកក្រុមហ៊ុន Oracle លោក Larry Ellison ដែលជាមហាសេដ្ឋីល្បីល្បាញ បានទិញ ៩៨ ភាគរយនៃកោះហាវ៉ៃ Lanai ។ លោក Ellison បាននិយាយថា លោកចំណាយប្រាក់ចំនួន ៣០០ លានដុល្លារអាមេរិកសម្រាប់កោះនេះ ក្នុងឆ្នាំ ២០១២ ។
Ellison ក៏គ្រោងនឹងប្រើដើម្បីចុះចតការអនុវត្តន៍បរិស្ថាន ដូចជាថាមពលពន្លឺព្រះអាទិត្យនិងរថយន្តអគ្គិសនី។
២. Elon Musk

អ្វីដែលភ្ញាក់ផ្អើលនោះគឺលោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX មាន ចំណាប់អារម្មណ៍លើរថយន្តធម្មតាមួយ។ ក្នុងឆ្នាំ ២០១៣ លោកបានទិញឡាននាវាមុជទឹក Lotus Esprit ដែលត្រូវបានប្រើក្នុងខ្សែភាពយន្ត James Bond មានឈ្មោះថា The Spy Who Loved Me ក្នុងតម្លៃ ៩២០ ០០០ ដុល្លារនៅឯការដេញថ្លៃ។
លោក Musk បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយទៅកាន់ Jalopnik ថា “ ជាការអស្ចារ្យណាស់ដែលក្មេងនៅអាហ្វ្រិកខាងត្បូងបានមើល James Bond នៅក្នុងកម្មវិធី Spy Who Loved Me ។ ខ្ញុំខកចិត្តដែលបានដឹងថា វាមិនអាចផ្លាស់ប្ដូរបានទេ។ អ្វីដែលខ្ញុំនឹងធ្វើ គឺធ្វើឲ្យប្រសើរឡើងជាមួយរថភ្លើងអគ្គិសនី Tesla ហើយព្យាយាមផ្លាស់ប្ដូរទៅជាការពិត។
៣. Jeff Bezos

នាយកប្រតិបត្តិក្រុមហ៊ុន Amazon លោក Jeff Bezos បានវិនិយោគទឹកប្រាក់ចំនួន ៤២ លានដុល្លារអាមេរិកនៅក្នុងនាឡិកាមេកានិច ដែលកប់នៅលើភ្នំក្នុងរដ្ឋតិចសាស់។ នាឡិកា ១០ ០០០ ឆ្នាំដូចដែលត្រូវបានគេហៅនិងបង្កើតឡើងដោយក្រុមមួយដែលមានឈ្មោះថា The Long Now Foundation ។ វាជានាឡិកាកម្ពស់ ៥០០ ហ្វីត (១៥២ ម៉ែត្រ) ត្រូវបានបំពាក់ដោយវដ្ដកម្ដៅ ហើយរចនាឡើងដើម្បីទុកពេលវេលាសម្រាប់សហស្សវត្សរ៍។
នៅឆ្នាំ ២០១៣ អង្គប្រតិបត្តិនេះបានផ្ដល់មូលនិធិដល់បេសកកម្មមួយ ដើម្បីទាញយកម៉ាស៊ីនអាប៉ូឡូដែលនៅសល់ពីបាតមហាសមុទ្រ។ លោក Bezos បានដឹកនាំក្រុមមួយដោយបញ្ជូនមនុស្សយន្តដែលគ្មានមនុស្យបើក ១៤,០០០ ហ្វីត (៤,២៦ គីឡូម៉ែត្រ) ចុះដល់បាតមហាសមុទ្រអាត្លង់ទិច ចេញពី Cape Canaveral រដ្ឋ Florida ដើម្បីប្រមូលគ្រឿងម៉ាស៊ីនចេញពីបេសកកម្មព្រះចន្ទ Apollo ១២ ។
៤. Sergey Brin

សហស្ថាបនិកក្រុមហ៊ុន Google លោក Sergey Brin ត្រូវបានគេរាយការណ៍ថា បានវិនិយោគទឹកប្រាក់ចន្លោះពី ១០០ លានដុល្លារទៅ ១៥០ លានដុល្លារអាមេរិក ក្នុងការកសាងយន្តហោះហោះហើរ ចម្ងាយ ៦០០ ហ្វីត (១៨២ ម៉ែត្រ) ។ លោក Brin ត្រូវបានគេនិយាយថា កំពុងសាងសង់នាវាដឹកយន្តហោះ ដែលជាយន្តហោះធំជាងគេបំផុតរបស់ពិភពលោក ចេញពីមជ្ឈមណ្ឌលស្រាវជ្រាវ NASA រដ្ឋកាលីហ្វ័រញ៉ា។
តាមសេចក្ដីរាយការណ៍ លោកបានប្រមើលមើលថា នឹងប្រើវាដើម្បីបញ្ជូនបេសកកម្មមនុស្សធម៌ឬជា“ នាវាតាមអាកាស” សម្រាប់មិត្តភ័ក្ដិនិងក្រុមគ្រួសារ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖scmp
ចុចអាន៖មនុស្សល្បីៗ ៧ នាក់ដែលធ្លាប់ត្រូវគេរើសមកចិញ្ចឹម ក្នុងនោះមាន Steve Jobs ដែរ
ចុចអាន៖តារាសម្តែងហូលីវូដពីររូបដែលក្លាយជាសហគ្រិនដ៏ជោគជ័យ

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?