KPT+
អាហារដែលអាចជួយបង្កើនថាមពលខួរក្បាលនិងការចងចាំបានល្អ
ខួរក្បាលគឺជាម៉ាស៊ីនសរីរាង្គដ៏ស្មុគស្មាញ និងត្រូវការសារធាតុចិញ្ចឹមច្រើន ដើម្បីដំណើរការបានល្អ។ ដូច្នេះត្រូវចេះទទួលទានអាហារដែលអាចថែទាំខួរក្បាល និងបង្កើនសមត្ថភាពខួរក្បាលឲ្យកាន់តែប្រសើរ។
១. ផ្កាខាត់ណាខៀវ ( Broccoli )

ផ្កាខាត់ណាខៀវមានសារធាតុ Choline ខ្ពស់ ដែលជួយជំរុញដល់ការលូតលាស់នៃកោសិកាខួរក្បាលថ្មី ក៏ដូចជាការតភ្ជាប់ប្រព័ន្ធសរសៃប្រសាទ ដែលចាំបាច់សម្រាប់ខួរក្បាល។ វាក៏សំបូរទៅដោយវីតាមីន K ដែលជួយជំរុញមុខងារនៃការយល់ដឹង និងបង្កើនការចងចាំបានល្អ។
២. រមៀត

រមៀតមានផ្ទុកសារធាតុ Curcumin ដែលអាចជួយកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺភ្លេចភ្លាំង។ ការទទួលទានរមៀត ក៏អាចជួយការពារខួរក្បាលរបស់អ្នក ពីការរលាកបានដែរ។
៣. ត្រីសាលម៉ុន

ដោយសារខួរក្បាលមនុស្សបង្កើតបានជាខ្លាញ់ប្រមាណ ៦០% វាទាមទារឱ្យមានអាស៊ីដខ្លាញ់សំខាន់ៗ ដើម្បីដំណើរការបានល្អ។ ត្រីសាលម៉ុនសំបូរទៅដោយខ្លាញ់អូមេហ្គា ៣ ដែលជួយបង្កើនថាមពលខួរក្បាល។ វាមានផ្ទុកអាស៊ីដ docosahexaenoic (DHA) ដែលអាចការពារជំងឺភ្លេចភ្លាំងបាន។
លើសពីនេះទៅទៀត អូមេហ្គា ៣ ជួយការពារការរលាក និងធ្វើឲ្យលំហូរឈាមនៅក្នុងខួរក្បាលមានភាពប្រសើរឡើង។
៤. ប៉េងប៉ោះ

ប៉េងប៉ោះគឺជាប្រភពដ៏អស្ចារ្យនៃសារធាតុប្រឆាំងអុកស៊ីតកម្ម ដ៏មានឥទ្ធិពលមួយ ឈ្មោះលីកូប៉ែន ដែលប្រឆាំងនឹងការបំផ្លាញរ៉ាឌីកាល់ដល់កោសិកាខួរក្បាល ដែលជាធម្មតារួមចំណែកដល់ជំងឺវង្វេងស្មារតី។ វាក៏អាចកាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលផងដែរ។
៥. តែបៃតង

តែបៃតងបង្កើនការតភ្ជាប់អគ្គិសនីនៃខួរក្បាល ដែលជួយធ្វើឱ្យមុខងារការយល់ដឹងប្រសើរឡើង និងការពារជំងឺវង្វេង។ តែបៃតងក៏អាចជួយបង្កើនការចងចាំ និងការផ្ដោតអារម្មណ៏ ជួយកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺ Parkinson ដែលទាក់ទងនឹងខួរក្បាល។
៦. សូកូឡាខ្មៅ

សូកូឡាខ្មៅគឺជាអាហារដែលសំបូរទៅដោយសារធាតុប្រឆាំង អុកស៊ីតកម្មល្អបំផុត សម្រាប់រាងកាយទាំងមូល ជាពិសេសខួរក្បាលរបស់អ្នក។
ជាតិកាហ្វេអ៊ីនរបស់វា ដើរតួនាទីយ៉ាងសំខាន់ ក្នុងការរក្សាភាពវាងវៃខាងផ្លូវចិត្ត។ វាមានផ្ទុកសារជាតិ flavonoids ដែលជួយបង្កើនចរន្តឈាមទៅកាន់ខួរក្បាល ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ កុំឃើញក្រូចឆ្មារពណ៌លឿងស្មានគ្មានវីតាមីនស្មើពណ៌បៃតង អានហើយអាចភ្ញាក់ផ្អើល
ចុចអាន៖ ញ៉ាំអាហារតិច កាឡូរីមិនគ្រប់គ្រាន់ ធ្វើឲ្យប៉ះពាល់សុខភាពច្រើនយ៉ាង

-
សន្តិសុខសង្គម១៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច