KPT+
រុក្ខជាតិ ១២ យ៉ាងល្អសម្រាប់សុខភាពអាចដាំនៅផ្ទះបានគ្រប់គ្នា
តាមការសិក្សារបស់អង្គការ NASA បានឱ្យដឹងថាសារធាតុ Formaldehyde កាបូន monoxide សារធាតុ trichloroethylene និងសារធាតុ ammonia មានជាតិពុលគ្រោះថ្នាក់ខ្លាំងដល់សុខភាព ។ ជាការប្រសើរបើសិនមានរុក្ខជាតិជំនួយនៅផ្ទះរបស់យើង។ ក្រុមអ្នកសិក្សាមកពីអង្គការ NASA បានណែនាំរុក្ខជាតិមួយចំនួនដែលអាចដាំក្នុងផ្ទះបានងាយៗ ដោយសារពួកវាអាចស្រូបយកសារធាតុគីមីពុលរហូតដល់ទៅ ៩០%។
១. ដើមម្លិះ (Jasmine)

ផ្កាម្លិះល្អដល់សុខភាពផ្លូវចិត្តរបស់យើង ដោយសារសារធាតុគីមីក្នុងផ្កានេះជួយបំបាត់ការថប់បារម្ភ ព្យាបាលការផ្លាស់ប្តូរអារម្មណ៍ ធ្វើឲ្យគេងលក់ស្រួល បង្កើនប្រព័ន្ធភាពស៊ាំ និងបង្កើនចំណង់ផ្លូវភេទ។
២. ប្រទាលពីងពាង (Spider Plant)

រុក្ខជាតិនេះជួយប្រយុទ្ធប្រឆាំងនឹងសារធាតុ formaldehyde កាបូន monoxide និងខ្យល់ពុលដទៃទៀត។
៣. ផ្កាលីលី (Peace Lily)

ផ្កាលីលីល្អសម្រាប់ការតុបតែងផ្ទះ ពីព្រោះនៅរដូវក្តៅវារីកពណ៌សស្រស់។ ការដាំផ្កាលីលីជាការជួយក្នុងការកំចាត់ការបំពុលបរិយាកាស ដោយសាររុក្ខជាតិនេះស្រូបយកអាម៉ូញាក់ សារធាតុ formaldehyde និងសារធាតុ trichlorethylene និងធ្វើឲ្យខ្យល់ក្នុងផ្ទះស្រស់ស្រាយ។
៤. ប្រទាលពស់ (Snake Plant)

រុក្ខជាតិពស់ល្អសម្រាប់បន្ទប់គេង ដោយសារវាជួយបន្សុតគុណភាពខ្យល់ក្នុងផ្ទះ។ រុក្ខជាតិនេះជួយដកជាតិពុលគ្រប់ប្រភេទរួមមាន trichloroethylene formaldehyde toluene benzene និង xylene។
៥. រុក្ខជាតិ រ៉ូស្មែរី (Rosemary)

រ៉ូស្មែរីភាគច្រើនត្រូវបានគេស្គាល់ថាជាឱសថដែលជួយបង្កើនការផ្តោតអារម្មណ៍ និងការចងចាំ។ វាត្រូវបានប្រើដើម្បីបន្ធូរការឈឺចាប់សាច់ដុំ បង្កើនប្រព័ន្ធភាពស៊ាំ និងប្រព័ន្ធឈាមរត់។
៦. វល្លិ៍អ៊ីវី (English Ivy)

រុក្ខជាតិនេះជួយសម្អាតផ្សិតដែលមាននៅក្នុងខ្យល់បានដល់ទៅ ៩០%។ វាជួយផងដែរសម្រាប់អ្នកដែលមានជំងឺហឺតឲ្យដកដង្ហើមបានស្រួលនៅពេលយប់ និងជួយឲ្យគេងលក់ស្រួល។
៧. ផ្កាឡាវេនឌឺរ (Lavender)

ផ្កាឡាវេនឌឺរ ជារុក្ខជាតិជំនួយដ៏ល្អដើម្បីបំបាត់ភាពតានតឹង និងការគេងមិនលក់។ ក្រៅពីនោះ វាជួយកាត់បន្ថយអារម្មណ៍អន់ចិត្ត ការភ័យព្រួយ ការថប់បារម្ភ និងការធ្លាក់ទឹកចិត្ត។
៨. ដើមប្រទាលកន្ទុយក្រពើ (Aloe Vera)

ប្រទាលកន្ទុយក្រពើមានភាពល្បីល្បាញលើការព្យាបាលដោយធ្វើឱ្យស្បែករលោង ផ្តល់សំណើមដល់ស្បែក ជួយព្យាបាលការរលាក ការរបក ស្បែកក្រហម និងដំបៅ។
៩. រុក្ខជាតិ Philodendron

រុក្ខជាតិនេះ ត្រូវបានគេស្គាល់ថាជាអ្នកច្រោះសារធាតុគីមីពុលដូចជា xylene និង formaldehyde ពីលើអាកាស។
១០. រុក្ខជាតិ Boston Fern

រុក្ខជាតិនេះជាឧបករណ៍បំលែងជាតិសំណើមធម្មជាតិដ៏អស្ចារ្យ ដោយជួយក្នុងការបន្សុតខ្យល់និងការប្រយុទ្ធប្រឆាំងនឹងសារធាតុ formaldehyde និងជាតិពុលផ្សេងទៀត។
១១. រុក្ខជាតិ Bromeliads

Bromeliads ជួយស្រូបយកសារធាតុគីមីពុលបាន ៩០% ដែលរួមមានសារធាតុ benzene ផងដែរ។
១២. រុក្ខជាតិ Rubber Plant

ស្លឹកធំៗនៃរុក្ខជាតិនេះ ស្រូបយករបស់អាក្រក់ទាំងអស់ពីលើអាកាស។ វាជារុក្ខជាតិងាយដាំនិងថែទាំ ដោយគ្រាន់តែឧស្សាហ៍ជូតសម្អាតស្លឹកវាប៉ុណ្ណោះ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Bright Side
ចុចអាន៖ ផ្ដើមសង្គ្រោះបរិស្ថានតាមទម្លាប់ងាយៗប្រចាំថ្ងៃ
ចុចអាន៖ គួរឈប់ជាបន្ទាន់! ទង្វើធម្មតាៗដែលកំពុងបំផ្លាញផែនដីដោយមិនដឹងខ្លួន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ