Connect with us

KPT+

ម៉េចបាន iPhone មិនពេញនិយមសោះនៅឥណ្ឌា?

បានផុស

នៅ

ស្ថិតិពលរដ្ឋឥណ្ឌាចុងឆ្នាំ ២០១៩ ត្រូវបានគេប៉ាន់ស្មានថា មានចំនួន ជាង ១៣៦៦ លាន ៤ សែននាក់ នេះបើយោងតាមទិន្នន័យរបស់អង្គការសហប្រជាជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជាជនឥណ្ឌាស្មើនឹង ១៧.៧១% នៃចំនួនប្រជាជនពិភពលោកសរុប។ រីឯចំនួនអ្នកប្រើប្រាស់អ៊ិនធរណេតសកម្មមានចំនួន ២៤៣ លាននាក់។

ទោះបីយ៉ាងណា iphone មិនមាន​សន្ទុះ​លក់ខ្លាំង​ទេនៅឥណ្ឌា ដោយសារតែទូរសព្ទ iPhone ទីនោះ​ឆ្លងកាត់កម្រិតពន្ធដ៏ខ្ពស់​ ដូច្នេះតម្លៃរបស់ iphone មិនពេញចិត្ត​ក្នុងចំណោមប្រជាជនឥណ្ឌាទេ ប្រៀបជាមួយម៉ាកផ្សេងៗ។ បើប្រើគេប្រើតែម៉ូឌែលចាស់ៗដូចជា iPhone 5s,6,7 ។ល។

បច្ចុប្បន្នភាព នៅក្នុងប្រទេសឥណ្ឌា មនុស្សគ្រប់គ្នាកំពុងស្វែងរកការងារធ្វើ ដូច្នេះពួកគេត្រូវការប្រព័ន្ធប្រតិបត្តិការ Android ដែលងាយស្រួលប្រើ ហើយមានតែអ្នកជំនួញ អ្នកនយោបាយ អ្នកមានៗទេដែលប្រើទូរសព្ទ iPhone ។

ចំណែក ម៉ាកស្មាតហ្វូនកំពូលៗ ទាំង ៥ ដែលពេញនិយមនៅប្រទេសឥណ្ឌាកាលពីចុងឆ្នាំ ២០១៩គឺ

Xiaomi – ចំណែកទីផ្សារ – ២៨%

Samsung – ចំណែកទីផ្សារ – ២៥%

Vivi- ចំណែកទីផ្សារ – ១១%

Opera – ចំណែកទីផ្សារ – ៨%

Realme – ចំណែកទីផ្សារ – ៩%

ក្រុមហ៊ុនផ្សេងៗទៀត (Apple, LG, Huawei, Asus, Google, Lenovo, Motorola, ល) – ចំណែកទីផ្សារ – ១៩%។ (មិនមានស្ថិតិឆ្នាំ ២០២០ ដោយសារកូវីដ19)

ទូរសព្ទ iPhone មិនពេញនិយមនៅទីនោះ ព្រោះវាថ្លៃពេក សម្រាប់ឥណ្ឌា ដូច្នេះប្រជាជនឥណ្ឌាភាគច្រើនបានទទួលរងឥទ្ធិពលនៃការប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android OS និងតម្លៃទាប​ពេញនិយមក្នុងចំណោម​ពលរដ្ឋ​ឥណ្ឌាដល់ទៅ​ ៩៩% ។

ការបើកមើលគេហទំព័រនានា តាមរយៈកុំព្យូទ័រយួរដៃនិងកុំព្យូទ័រលើតុ បានធ្លាក់ចុះ ខណៈពេលដែលទូរសព្ទចល័តបុកកំណើនឡើងមិនឈប់ឈរ។

ទីផ្សារឌីជីថលនិងទីផ្សារបណ្តាញ​ទូរសព្ទចល័តនៅឥណ្ឌាកាលពីឆ្នាំ ២០១៩ នៅតែ​ដើរតួសំខាន់លើសេដ្ឋកិច្ច​ប្រទេសនេះ ដោយមាន​ ១១៨ លាននាក់សកម្មលើបណ្តាញសង្គមជារៀងរាល់ថ្ងៃ ហើយ ១០០ លាននាក់ក្នុងចំណោម​នោះប្រើបណ្តាញ​សង្គមតាមរយៈទូរសព្ទចល័ត។  ហ្វេសប៊ុកជាប្រព័ន្ធផ្សព្វផ្សាយសង្គមកំពូលនៅគ្រប់ទីក្រុងនៃប្រទេស​ដ៏ធំនេះ៕

ប្រែសម្រួល៖ ស្រស់

ចុចអាន៖ គ្រោះថ្នាក់​ធំៗទាំង ៣ នៃ​ការ​ប្រើ​ទូរសព្ទ​ដៃ​មិន​ប្រយ័ត្ន

ចុចអាន៖ តើ internet និង world wide web (www) ជាប្រព័ន្ធតែមួយ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

របាយការណ៍​ចុង​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៥២ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេច ម៉ែន សំអន ចូលរួមសោកស្តាយចំពោះការបាត់បង់បងប្រុសធំ សម្តេច​តេ​ជោ ហ៊ុន សែន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម