KPT+
ទំនោរសង្គមដែលចង់ជោគជ័យហួសហេតុពេក មនុស្សក្លាយជាបរាជ័យជាមួយបីយ៉ាងនេះ
យុវវ័យក្នុងសម័យកាលនេះរងសម្ពាធនៃការចង់ជោគជ័យឲ្យរហ័សមុន៣០ឆ្នាំ ឬមានផ្ទះធំទ្រនំខ្ពស់ តួនាទីជា CEO MD Director ។ល។ ខណៈកាលពីជំនាន់មុនអត់ឃ្លានយ៉ាងណា មនុស្សរស់សប្បាយចិត្តជាង។
ខាងក្រោមនេះ កម្ពុជាថ្មីបង្ហាញជូនសកម្មភាពបីយ៉ាង ដែលពួកគេកំពុងអនុវត្តដោយមិនដឹងខ្លួនព្រោះតែប្រញាប់ស្លន់ស្លោចង់បានជោគជ័យ។
១ ស្វះស្វែងរកផ្លូវកាត់ខាតពេលមិនបានបញ្ចេញសមត្ថភាពពិត
មនុស្សសម័យនេះភាគច្រើនលែងជឿលើសមត្ថភាពពិត ប៉ុន្តែជឿលើខ្នងបង្អែក ខ្សែទុយយោ លួចបន្លំ មិនថាបន្លំម៉ោងការងារ បន្លំលុយកាក់ និងបន្លំយកគំនិតយោបល់គ្នា។ កាលពីមុនយុវវ័យជាវ័យដែលពេញដោយសេចក្ដីសង្ឃឹម តែពេលនេះយុវវ័យមួយភាគធំចេះបត់បែនទៅរកការកេងកិបនិងសូកប៉ាន់ជាងចាស់ៗសម័យកាលមុនខ្លួនទៅទៀត តើនេះបណ្ដាលមកពីអ្វី? ចង់ជោគជ័យហួសហេតុ ទាំងដែលមិនស្គាល់អត្ថន័យពិតនៃពាក្យថា ជោគជ័យជាអ្វី។
២ រកអ្នកដទៃមកសម្រាប់បន្ទោសជំនួសកំហុសខ្លួន
ពេលដែលហ៊ានធ្វើជាអ្នក«លួច»យ៉ាងចេញមុខ នឹងទុកថាជារឿងធម្មតា ពួកគេថែមទាំងហ៊ានចោទសង្គម ចោទមេដឹកនាំ និងចោទអ្នកណាក្ដីដែលពពាក់ពព័ន្ធខ្លួនឲ្យរ៉ាប់រង ទង្វើកំហុសរបស់ខ្លួនរាល់ពេលត្រូវចាប់បាន។ តាមពិតចរិតលក្ខណៈមនុស្សនៅពីក្រោយការសម្រេចចិត្តទាំងឡាយក្នុងជីវិត ប្រសិនបើយើងដែរតាមមនុស្សល្អយើងដើរត្រូវ យកមនុស្សអាស្រូវជា Idolយើងនឹងលង់ខ្លួនព្រោះចង់មានឆាប់ រំភើបចំពោះអំណាចសម្លុតបង្អួតអ្នកដទៃ ផឹកស៊ីស្រែកឡូឡា គឺឡើងធំទាំងមិនមានបទពិសោធន៍ ។ ហ៊ានលួចទ្រព្យ លួចម៉ោង លួចផេកលើបណ្ដាញសង្គម hakeចូលទិន្នន័យ និងលួចអ្វីផ្សេងទៀត ទាំងការពារថាខ្លួនឯងត្រូវ សង្គមជាអ្នកខុស។

៣ ឲ្យតម្លៃលើសម្ភារៈជាងសីលធម៌
មនុស្សខ្លះព្រមហៅមនុស្សម្នាក់ទៀតថា Idol (មនុស្សដែលខ្លួនចង់យកគំរូតាម)ទាំងដែលអ្នកនោះ មិនបាច់ចេះអ្វីមានស្នាដៃអ្វីក៏បាន ឲ្យតែជិះឡានថ្លៃមានប្ដីឬប្រពន្ធជាអ្នកមាន ជាម្ចាស់ក្រុមហ៊ុន ជាសេដ្ឋីមិនបាច់ដឹងមុខថាលុយបានមកពីណា ក្លាយជាIdolបានទាំងអស់។ បើមនុស្សដែលគេព្រមយកជាគំរូ របៀបនេះទៅហើយ តើទៅ២០ឆ្នាំទៅមុខអ្នកដើរតាមនឹងក្លាយជាអ្វី? ឬមួយគ្រាន់តែរៀបការជាមួយបុរសអ្នកមានម្នាក់ នឹងអាចក្លាយជា idolបាន? នេះហើយដែលហាងកែសម្ផស្សរកស៊ីបានជាងសាលារៀន ព្រោះមនុស្សជឿលើសម្រស់ជាងចំណេះដឹងនិងការតស៊ូ។
ក្នុងចំណោមទាំងបីចំណុចខាងលើ អ្នកណាមានវាហើយ ក៏សឹងជោគជ័យត្រឹមតែកណ្ដាលផ្លូវប៉ុណ្ណោះ។ ភាគច្រើនជោគជ័យលឿន ឆាប់ឃើញ ប៉ុន្តែក្រោយមកក៏ដួលទៅវិញ ជាពិសេសនៅវ័យចូលហាប្លាយនឹងលែងមានអ្វីជាទីពឹង ព្រោះដល់វ័យមិនសូវសកម្មហើយ។
កាលនៅសកម្មមិនសូវខំបានត្រឹមរត់តាមចំណុចជោគជ័យក្លែងក្លាយទាំងនោះដល់មកស្ដាយក្រោយក៏យឺតពេល។ មនុស្សវ័យចំណាស់រស់នៅពឹងលើក្រេឌីត(កេរ្តិ៍ឈ្មោះ បទពិសោធន៍ លទ្ធផល) តែពេលយើងគ្មាន និងគេដឹងគ្រប់គ្នាពីវិធីដែលយើងប្រើកាលនៅយុវវ័យ តើមានអ្នកណាគេត្រូវការយើង?
ប្រែសម្រួល៖តុង ឡុង
ចុចអាន៖កំហឹងមិនដឹងមុខ ឬការគុំគួនយូរ អាចជាបញ្ហាសុខភាពផ្លូវចិត្តធ្ងន់ធ្ងរ
ចុចអាន៖ទំហំប្រាក់មហាសេដ្ឋីអចលនទ្រព្យមានបំផុតរបស់ហ្វីលីពីន MANNY VILLAR នៅតែហក់ឡើង

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?