KPT+
នរណាខ្លះជាមហាសេដ្ឋីកំពូលៗក្នុងប្រទេសសិង្ហបុរី?
ប្រទេសសិង្ហបុរី ជាប្រទេសមួយមានភាពល្បីល្បាញដោយសារគោលនយោបាយសេដ្ឋកិច្ចនិងបរិយាកាសអំណោយផលល្អសម្រាប់អាជីវកម្ម។ ត្បិតតែប្រទេសនេះមានផ្ទៃដីតូចពិតមែន ប៉ុន្តែសិង្ហបុរីជាប្រទេសអ្នកមានមួយលេចធ្លោនៅអាស៊ីផងដែរ។ មិនតែប៉ុណ្ណោះប្រទេសនេះសំបូរមហាសេដ្ឋី និងអ្នកមានទ្រព្យជាច្រើននាក់ថែមទៀត។
យោងតាមការចុះបញ្ជីរបស់ Forbes បានឲ្យដឹងថា អ្នកមាននៅក្នុងប្រទេសកូននាគអាស៊ីនេះមាន ៥០ នាក់ និងមានទ្រព្យសម្បត្តិសរុបរួមប្រមាណ ១៣០ ប៊ីលានដុល្លារ។ ខាងក្រោមនេះជាបញ្ជីឈ្មោះមហាសេដ្ឋីនាំមុខទាំង ៥ រូបនៅក្នុងប្រទេស៖
១. Zhang Yong ទ្រព្យសម្បត្តិសរុប ១៣.៨ ប៊ីលានដុល្លារ

លោក Zhang Yong អាយុ ៤៩ ឆ្នាំជាស្ថាបនិកក្រុមហ៊ុនអាហារ Haidilao អន្តរជាតិដែលបានចុះបញ្ជីក្រុមហ៊ុននៅហុងកុង។ លោកគឺជាអ្នកមានជាងគេទី ២២៤ នៅលើពិភពលោក។ ភោនីយដ្ឋានរបស់មហាសេដ្ឋីរូបនេះដំណើរការភាគច្រើននៅប្រទេសចិន ប៉ុន្តែវាក៏មានទីតាំងនៅប្រទេសផ្សេងទៀតដូចជា កូរ៉េខាងត្បូង សិង្ហបុរី ជប៉ុន និងសហរដ្ឋអាមេរិកផងដែរ។ ក្រុមហ៊ុននេះបានបើកដំណើរការចាប់ពីខែកញ្ញាឆ្នាំ ២០១៨ មក។ បច្ចុប្បន្នក្រុមហ៊ុន Haidilao មានហាងជិត ៥០០ កំពុងដំណើរការ និងមានចរន្តប្រាក់ ១៧ ប៊ីលានដុល្លារក្នុងការលក់។
២. Robert & Philip ទ្រព្យសម្បត្តិសរុប ១២.១ ប៊ីលានដុល្លារ

បងប្អូនប្រុសអ្នកសំបូរទ្រព្យ Robert និង Philip បានទទួលមរតកភោគទ្រព្យនិងសណ្ឋាគារដ៏ធំពីឪពុកដែលជាអ្នកស្រុកចិន និងបានបានផ្លាស់ទៅរស់នៅសិង្ហបុរីក្នុងឆ្នាំ ១៩៣៤ ។ Philip Ng ជាម្ចាស់ក្រុមហ៊ុនអចលនទ្រព្យ Far East organization នៅសិង្ហបុរីនិងជាប្រធានក្រុមហ៊ុនអចលនទ្រព្យ Sino Group នៅហុងកុងដែលមានបងប្រុសលោក Robert Ng ជាម្ចាស់ក្រុមហ៊ុននេះតាំងពីឆ្នាំ ១៩៨១ មកម្លេះ។
៣. Eduardo Saverin ទ្រព្យសម្បត្តិសរុប ១០.៦ ប៊ីលានដុល្លារ

លោក Eduardo Saverin អាយុ ៣៧ ឆ្នាំជាជនជាតិប្រេស៊ីល និងបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យហាវ៉ាដ។ Saverin គឺជាសហស្ថាបនិកហ្វេសប៊ុក និងជាមិត្តរួមថ្នាក់របស់ Mark Zuckerberg ក្នុងឆ្នាំ ២០០៤ ។ លោកជាមហាសេដ្ឋីវ័យក្មេងជាងគេបំផុតនៅលើពិភពលោក ដោយបានវិនិយោគទឹកប្រាក់យ៉ាងច្រើននៅក្នុងឧស្សាហកម្មបច្ចេកវិទ្យាដែលកំពុងរីកដុះដាលនៅអាស៊ី។ ប្រាក់ចំណូលលោកបានទទួលភាគហ៊ុន ២% ពីក្រុមហ៊ុនហ្វេសប៊ុក។ ទោះយ៉ាងណាក៏ដោយក៏មហាសេដ្ឋីរូបនេះបានចាប់ផ្តើមបង្កើតមូលនិធិបណ្តាក់ទុនដែលមានឈ្មោះថា B Capital ដោយវិនិយោគលើក្រុមហ៊ុនបច្ចេកវិទ្យានៅសហរដ្ឋអាមេរិក អាស៊ី និងអឺរ៉ុប។
៤. Goh Cheng Liang ទ្រព្យសម្បត្តិសរុប ៩.៥ ប៊ីលានដុល្លារ

លោក Goh Cheng Liang បានបង្កើនការវិនិយោគក្នុងក្រុមហ៊ុនផលិតថ្នាំលាបជប៉ុនឈ្មោះ Nippon Paint Holdings ឲ្យឈានដល់លំដាប់ទី ៥ ក្នុងឆ្នាំ ២០១៥ ។ ក្រុមហ៊ុន Wuthelam Holdings របស់មហាសេដ្ឋីរូបនេះបង្កើតឡើងដំបូងក្នុងឆ្នាំ ១៩៥៥ សម្រាប់ផលិត និងចែកចាយថ្នាំលាបនិងថ្នាំទ្រនាប់។ ក្រុមហ៊ុននេះបានចុះកិច្ចព្រមព្រៀងរកប្រាក់ចំណេញជាមួយ Nippon នៅឆ្នាំ ១៩៦២ ។ ។ លោកមានសាវតាជាអ្នកក្រីក្រ ហើយត្រូវភៀសខ្លួនទៅប្រទេសម៉ាឡេស៊ីក្នុងកំឡុងពេលសង្គ្រាមលោកលើកទី ២។ ក្រោយត្រឡប់ទៅផ្ទះវិញនៅទសវត្សឆ្នាំ ១៩៤០ លោកបានចាប់ផ្តើមអាជីវកម្មរហូតជោគជ័យដល់បច្ចុប្បន្ន។
៥. Kwek Leng Beng ទ្រព្យសម្បត្តិសរុប ៨.៨ ប៊ីលានដុល្លារ

បុគ្គលមានទ្រព្យសម្បត្តិច្រើនជាងគេទី ៥ គឺលោក Kwek Leng Beng ជាមហាសេដ្ឋីអចលនទ្រព្យនៅសិង្ហបុរី។ ក្រុមហ៊ុនដ៏ធំរបស់លោកគឺក្រុមហ៊ុន Hong Leong Group Singapore ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៤១ ដោយឪពុករបស់លោកដែលបានចាកចេញពីប្រទេសចិនតាំងពីនៅវ័យជំទង់។ លោក Kwek Leng Beng បានរៀនធ្វើជាមេធាវីនៅទីក្រុងឡុងដ៍ ប៉ុន្តែក្រោយមកលោកសម្រេចចិត្តត្រឡប់ទៅធ្វើការក្នុងអាជីវកម្មគ្រួសារ។ លោកក៏ជាប្រធានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំជាងគេទី ២ របស់សិង្ហបុរីគឺ City Developments៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ រឿងគួរឲ្យភ្ញាក់ផ្អើលពីមហាសេដ្ឋីក្មេងបំផុតរបស់សិង្ហបូរីលោក KISHIN RK

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ