Connect with us

KPT+

ថ្ងៃនេះ រៀន​ពី​ភាព​ខុស​គ្នា​រវាង​ អ្នកមាន​ទ្រព្យ​ និងអ្នក​ក្រីក្រ​

បានផុស

នៅ

តើអ្នកណាដឹងខ្លះថា មហាសេដ្ឋីដែលមានជាងគេបំផុតទាំង ២៦កំពុងតែ​ជា​ម្ចាស់​ទ្រព្យសម្បត្តិ​ចំណែក​ធំ ​ស្មើនឹង​ទ្រព្យ​នៃ​ប្រជាជន​ក្រីក្រ ៣.៨ កោដិ​នាក់ ដែល​កំពុង​រស់នៅ​រួមគ្នា​លើ​ពិភពលោក​នេះ។

សម្រាប់​ពួកយើង ពេល​ខ្លះ រឿង​លុយកាក់ មើល​ទៅ​ដូចជា​មិន​យុត្តិធម៌​ទេ ប៉ុន្តែ​នៅតែ​មាន​សំណួរ​ជាក់ស្ដែង​អំពី​របៀប​ដែល​ពួកគេ​រកលុយបាន​ហើយ​ខ្លះ​បន្ទោស​ពុករលួយ​ឬ កម្មពៀរ។

នៅ​ពេល​អ្នក​ចាប់ផ្ដើម​សិក្សា​ប្រធានបទ​នេះ ហើយចង់ក្លាយជាអ្នកមាន​យើង​នឹង​ដឹង​ថា​តាម​ពិត​អ្នក​មាន​ទម្លាប់​ខ្លះ ដែលអាច​ជួយពួកគេ​ឲ្យ​ទទួល​បាន​ជោគជ័យ​ផ្នែក​ហិរញ្ញវត្ថុ។

១ កុំ​និយាយ​ដើម​គេ​ប្រសិន​បើ​ចង់ក្លាយជាអ្នកមាន

ការ​និយាយ​ដើមធ្វើ​ឲ្យ​ខូចទំនាក់ទំនង​ និងបិទទ្វារ​ដែល​ឆ្ពោះ​ទៅ​រក​ភាពជោគជ័យ។ អ្នក​មាន​មាន​ទម្លាប់​មិន​និយាយ​អ្វី​នៅ​ពីក្រោយ​ខ្នង​អ្នកដទៃទេ។

ប្រសិន​បើអ្នកមានបញ្ហាជាមួយនរណា ទៅ​រក​មនុស្ស​នោះ​ហើយ​និយាយ​ជាមួយ​ពួកគេ​ដោយ​ផ្ទាល់​ដោយ​ត្រង់ៗ។ អាកប្បកិរិយា​បែបនេះ នឹង​បន្ថែម​កេរ្តិ៍ឈ្មោះ​និង​ទាញ​យើង​ទៅ​ក្នុង​សង្គម​ជាន់​ខ្ពស់​បាន។

២ មាន​គោលដៅ​មិនមែនបំណងប្រាថ្នាទេ

ភាព​ខុសគ្នា ១០ រវាងទម្លាប់របស់អ្នកមាននិងអ្នកក្រគឺ ប្រសិនបើចង់ទទួលបាន ជោគជ័យ​ចូរ​កំណត់​គោលដៅ​កុំ​គ្រាន់​តែ​ប្រាថ្នា។ កុំប្រាថ្នា​ចង់បានហាងកាហ្វេមួយ គួរគិតថា គោលដៅ​ត្រូវ​មាន​ហាង​កាហ្វេ​មួយ ។ ក្ដី​សុបិន​ក្លាយមក​ជា​ការពិត​លុះ​ណា​យើង​ធ្វើវា។

៣ កុំ​ទន្ទឹង​រង្វាន់ បង្កើត​រង្វាន់​វិញ

អ្នកមាន ពួកគេ​មិន​ដែល​មាន​សង្ឃឹមឬរំពឹង​អ្វីថានឹងឈ្នះរង្វាន់ទេ។ ថូម៉ាសខូលី អ្នក​និពន្ធ​ដែល​សិក្សា​អំពី​មហាសេដ្ឋី​រក​ប្រាក់​ដោយ​បាតដៃខ្លួនឯង​បាន​សន្និដ្ឋាន​ថា អ្នក​ជោគជ័យ​មិន​លេង​ល្បែង​ស៊ីសង​ហើយ​មិនរង់ចាំ​សង្ឃឹមថា​នឹង​ឈ្នះ​ឆ្នោត​នោះ​ទេ។ នេះ​មិនមែនមានន័យថា​ពួកគេ​មិន​ប្រថុយ​នោះ​ទេ។ ប៉ុន្តែ​គេ​និយម​ពឹងផ្អែក​លើ​ខ្លួនឯង​កសាង​លើ​សំណាង​ហើយ​គ្មាន​ពេល​អង្គុយ​ទន្ទឹង​រង់ចាំ​ឡើយ។

៤ មនុស្ស​មាន​ទ្រព្យ​ច្រើន​មនុស្ស​ក្រីក្រ​អាន​ខ្លាច​ឈឺក្បាល

ប៊ីលហ្គេតអានសៀវភៅចំនួន ៥០ ក្បាល​ក្នុង​មួយឆ្នាំ ដែល​ផ្ដល់​នូវ​គុណប្រយោជន៍​យ៉ាង​ធំធេង​ដល់​ការ​រីកចម្រើន​ក្នុង​ជីវិត​គាត់ ហើយ​អ្នក​មាន​ជា​ច្រើន​ធ្វើ​របៀប​នេះ។ សៀវភៅ អប់រំ​និង​ផ្តល់​គំនិត​ថ្មីៗ​ដល់​អ្នកអានជានិច្ចមិនថាអ្នកនិពន្ធជាមនុស្ស​បែបណាយើង​តែង​រៀន​បាន​ពី​សៀវភៅ។ ៩១% នៃអ្នកមានអានព្រោះចង់កើនចំណេះ ៧៩% នៃ​អ្នកក្រ​អាន​តែ​រឿង​កំប្លុកកំប្លែង​កែ​កម្សាន្ត ឬ​ជីវិត​តារា

៥ ចរិត​បង្អួត

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកក្រជាច្រើន គិតឃើញ​អ្វីមួយ​ឬមានគម្រោង​រកស៊ីតិចតួចសរសេរលើ​ហ្វេសប៊ុកភ្លាម​តែ​មិន​ដែល​ធ្វើ​គំនិត​នោះ​ឲ្យ​ចេញជាលទ្ធផល​ទេ។  អ្នកមាន​ពិតមិន​ស្លៀក​សំលៀកបំពាក់​ថ្លៃ​បំផុត ទិញ​ឡាន​ថត​ផ្សាយ (មាន​តែនោះ​មាន​គោលបំណង​ទាក់ចិត្ត​ឲ្យ​​ចូលស៊ងរឿងអីមួយ)។

៦ ញញឹម​ជា​ទម្លាប់

៦២% នៃអ្នកមានជួបបញ្ហា​នៅក្រុមហ៊ុនសឹងជារៀងរាល់ថ្ងៃតែពួកគេ​នៅតែញញឹម​ ព្រោះ​ទុក្ខសោក​សម្រាប់​ពួកគេ​មិនមែន​ជា​គ្រឿង​យក​មក​ជា​លេស​ធ្វើបាប​ខ្លួនឯង​ទេ តែ​ជា​វិញ្ញាសា​ជីវិត​ដែល​ពួកគេ​តែងតែ​ពេញចិត្ត​នឹង​បំបែក។ អ្នកក្រ​ខឹង​ច្រណែន បន្ទោស​នឹង​សម្បូរលេស​ក្នុង​ការ​ស្អប់ខ្ពើម​ជីវិត។

៧ កុំរីករាយ​ក្នុងការ​ធ្វើបំណុល

អ្នកជំនួញជនជាតិអាមេរិច David Ramsey និយាយថាអ្នកមានមិន​ចូលចិត្ត​ជំពាក់​បំណុល​គេ ​ទេ​បើ​ពួកគេ​ត្រូវការ​ទិញ​អ្វី​មួយពួកគេនឹង​សន្សំ​ប្រាក់បង់​ជា​សាច់ប្រាក់ ចំណែក​អ្នកក្រ​ហ៊ាន​សូម្បី​ខ្ចី​ប្រាក់​ពី​ធនាគារសម្រាប់​វិស្សមកាល​ឬ​សម្រាប់​ទិញ​ឡាន​បង្អួត។

“ បំណុល​គឺ​ជា​ឧបសគ្គ​ធំ​មួយ​សម្រាប់ការ​កសាង​ទ្រព្យសម្បត្តិ” ។ ការរស់នៅ​បទដ្ឋាន​កុហក​ហួស​ពី​មធ្យោបាយ​រក​ចំណូល​ពិត មិនអាចនាំមកនូវភាពជោគជ័យបានទេ។

៨ កុំខ្លាចគេ​ផ្សេងបានចំណេញដែរ​

អ្នកមានបង្កើត​ក្រុម! ពួកគេ​មិន​អាច​គ្រប់គ្រង​អ្វីៗគ្រប់យ៉ាង​ដោយ​ខ្លួនឯង​បាន​ទេ។ ពួកគេ​ដឹងថា ខ្លួនឯង​មិនមែន​ជា​មនុស្ស​ដែល​ឆ្លាតជាងគេ​លើ​ពិភពលោក​ទេ​ពួកគេ​ផ្តល់​ភារកិច្ច​ដល់​អ្នកដទៃណា​ដែលមានចំណេះដឹងលើប្រធានបទនោះទៅធ្វើ ចំណែក​អ្នក​ជោគជ័យ​ស្ទើរ​ចូលចិត្ត​ឲ្យ​ការងារ​ទាំងអស់​ខ្លាច​គេ​ផ្សេង​បាន​ចំណែក​ដែរ។

តើ​ទម្លាប់​មួយ​ណា​ដែល​សំខាន់​បំផុត​សម្រាប់​មនុស្ស​ជោគជ័យ​ក្នុង​ទស្សនៈ​អ្នក?

ប្រែសម្រួល សុភា

ប្រភព Bright Side

ចុចអាន៖ទង្វើ ៦ យ៉ាង​ដែល​បុគ្គល​វៃ​ឆ្លាត​នឹង​មិន​ធ្វើ​ទាល់​តែ​សោះ

ចុចអាន៖មនុស្សយក្ស និងនារីអូដ្ឋ ដែលមានពិតលើលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

កសិករចាប់ផ្តើមប្រមូលផលស្រូវប្រចាំរដូវ ខណៈស្រូវស្រាលមានតម្លៃប្រកៀកប្រកិតគ្នា

ជីវិតកម្សាន្ដ៤ ម៉ោង មុន

នាយ ព្រីង ទុំ បានធូរស្បើយខ្លះ ក្រោយកាត់ជើងដោយសារជំងឺទឹកនោមផ្អែម

ជីវិតកម្សាន្ដ៤ ម៉ោង មុន

ល្អហួស អះអាងថា ការផ្តល់កម្លាំងចិត្តពីប្រជាជនកម្ពុជា ធ្វើឲ្យនាងអាចតស៊ូបានគ្រប់យ៉ាង

ព័ត៌មានជាតិ៤ ម៉ោង មុន

៧មករា គឺជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា បើគ្មានថ្ងៃនោះទេ ក៏គ្មានថ្ងៃនេះដែរ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ គ្មានជនណាមកបំភ្លៃ និងបំផ្លាញបាន

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក លី ធុជ អំពាវនាវឱ្យប្រជាជនបន្តរួបរួមគ្នា និងសម្លឹងមើលទៅរកអនាគតមួយកាន់តែល្អប្រសើរឡើងសម្រាប់ប្រទេសជាតិ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម