Connect with us

KPT+

រឿង​ដែលគួរធ្វើ នៅពេលជីវិតចង់វាយយើងផ្តួល

បានផុស

នៅ

យើងម្នាក់ៗ​ជួបប្រទះនឹងការជំពប់ដួលខ្លះៗនៅក្នុងជីវិតរបស់យើង ស្លាកស្នាមផ្លូវចិត្តខ្លះស្រាល​ ខ្លះធ្ងន់​ សឹង​អាចសម្លាប់យើងបាន ត្រូវគេ​បោក ត្រូវគេ​ចោមគ្នា​ធ្វើបាប ត្រូវ​គេមើលងាយ  ត្រូវគេ​បំភ្លេចចោលត្រូវគេស្អប់ទំាង​ដែលមិនបានធ្វើអ្វីសោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ធ្ងន់ជាងនេះទៀត អ្នកដែលកំពុង​អាន​ខ្លះ ទើប​ត្រូវ​បាត់បង់ការងារ លក់ផ្ទះ​ដែលខ្លួន​ស្រលាញ់ ចាញ់ការភ្នាល់ ត្រូវ​គេ​បញ្ឈប់ពីការងារ​ ។

ពេលខ្លះយើងត្រូវបង្ខំ​ចិត្ត ធ្វើជាញញឹម​ហើយ​ខំ​ប្រឹងស្រវា​ស្រទេញ​ទៅធ្វើការងារ​មួយ ​ដែលមិនត្រូវសោះ​ទៅតាមផែនការរបស់យើង។

ហេតុផល​ទំាងនេះ ពេលខ្លះដាល់យើង​ឱ្យ​ដួល ហើយ​យើង​ហាក់ចង់លែងតស៊ូ ក្រោកឡើងមកវិញ​ទៀត ព្រោះ​អស់កម្លាំងកាយចិត្ត លង់ជ្រៅ​ទៅក្នុងអារម្មណ៍ឈឺចាប់​និងការសង្ស័យ មិនស្រឡះ​ចិត្ត ​ប៉ុន្តែ ជឿ KPT ទៅ ​ទាំងនេះគឺជារឿងធម្មតាប៉ុណ្ណោះ វាជាជីវិត ។

អាថ៌កំបាំង​នៃការយកឈ្នះជីវិត​ គឺ​ឆ្លងកាត់ការលំបាកទំាង​អស់នេះ​ឱ្យ​ហើយសិន។​ ខ្មែរនិយាយថា ហែលរួច​គឺឈ្នះ​ហើយ​មិនទាន់ហែលគឺ​នៅវែងទៀត! មិនមានអ្នកណាគេចរួចទេ។

ឆ្លងតាម​អ្នកធ្លាប់ឆ្លងកាត់ យើង​គប្បីរៀនធ្វើចិត្ត​ជាមួយ​មេរៀនសំខាន់ៗពីរបីចំណុចនេះ៖

១ ទទួល​ទៅថា មានរឿង​ខ្លះ​វាលើសពីអ្វី​ដែល​យើង​អាច​គ្រប់គ្រង

ឧទាហរណ៍ប្រសិនបើអាជីវកម្មរបស់យើង​បរាជ័យ​ហើយជំពាក់គេច្រើន​ យើង​មិនអាចទៅផឹកស្រា​ដើម្បី​សងបំណុលទេ យើង​ត្រូវ​ផ្លាស់ប្តូរសកម្មភាព ហើយ​រកវិធី​ដោះស្រាយដោយវិជ្ជមាន​ជាជាងបំផ្លាញ​ខ្លួនឯងចោល។ កុំខ្លាចសងដល់ថ្ងៃស្លាប់ ព្រោះស្លាប់ទៅគឺទទេ ពេលស្លាប់មាន​រាប់លាន ក៏អត់ន័យ សំខាន់កាលនៅរស់បានក្លាហានកម្រិតណាក្នុងការប្រឆាំងនិងកណ្តាប់ដៃនៃជីវិត?

២ ព្រម​ទទួលយក ការបែកគ្នា

ប្រសិនបើមនុស្ស​ជា​ទីស្រលាញ់ណាម្នាក់បាន​ចាកចេញទៅហើយដោយជំងឺ ដោយអំពើក្បត់​ដោយ​ស្ថានភាព​រស់នៅមិនអាចជួបគ្នា ការ​ឈឺចាប់នោះ​ទោះយូរប៉ុណ្ណា ក៏គង់​មិនអាចផ្លាស់ប្តូរវាបានវិញដែរ អ្វី​ដែលកើតឡើងហើយ ឱ្យវាកើតទៅចុះ អ្នកថ្មីមកមិនបាន ប្រសិនអ្នកចាស់មិនចាកចេញ​ ចំណែកការកើតចាស់ឈឺស្លាប់ជាជីវិត យើង​បែកគ្នា​ព្រាត់ស្លាប់កើតទុក្ខល្មមៗ កុំដល់ថ្នាក់ស្លាប់ទៅតាម។

៣ យល់អំពី​តម្លៃពិតនៃជីវិត​មនុស្ស​

បើអ្នកនៅតែគិតថា​មនុស្ស​ជោគជ័យ​ ព្រោះជិះឡាន​ថ្លៃ ជាតិនេះ​អ្នកគ្មាន​ថ្ងៃភ្លឺទេ។ ជីវិត​មិនសំខាន់ជិះអ្វី រស់វែងប៉ុណ្ណា ឬ​ស្រណុកឡូយឆាយប៉ុណ្ណា​ សំខាន់​អ្នកខ្លាំងប៉ុណ្ណា​ក្នុងការ​ញញឹម​ជាមួយ​ទុក្ខលំបាក​ ហើយ​យកឈ្នះ​មហិច្ឆតារបស់ខ្លួនឯងបានប៉ុណ្ណា រៀនសូត្រពី​ជីវិត​បានច្រើន​កម្រិតណា​ ចេះអភ័យទោសឱ្យខ្លួនឯងនិងអ្នកដទៃកម្រិតណា? នៅពេលដែលជីវិតលំបាកលំបិន ជាធម្មតាទេ​ដែលមានយើង​អារម្មណ៍ថា​មានកំហុស​។ ការបន្ទោសខ្លួន​និងការ​ស្អប់ខ្លួនឯងមិនអាចជួយអ្វីបានទំាង​អស់។ ទោះយ៉ាងណាក៏ដោយ​គ្រប់គ្នា​ត្រូវតែរៀនអភ័យទោសឱ្យខ្លួនឯង​និងអ្នកផ្សេង ដើម្បីបំភ្លេច​ចោលហើយ​ឆ្ពោះទៅមុខ។ កុំបង្ខាំងខ្លួន​យើង​ក្នុងភាពងងឹត។

៤ កុំចូលរួម​ជាមួយ​ក្រុមណាដែលអួតថា​គេ​នឹង​ជួយ​ឱ្យយើងមានបាន

មនុស្ស​គ្រប់គ្នា​កើតមកដើម្បីខ្លួនគេ គេកាន់តែមាន ​គេរឹតតែចង់មានថែមឡើង។​ ការប្រមូលយើង​ឱ្យចូលរួម ​គឺដើម្បីមហិច្ឆតាជ្រៅ​របស់​គេ មិនមែន​ដើម្បីយើងទេ!​ឈប់ចាញ់បោកគេទៅ! កុំយកលុយ​ធំៗ ឬខ្ចីបុលធនាគារ​ទៅកាត់អីវ៉ាន់ពីគេ ចូលហ៊ុនជាមួយគេ ឬប្រថុយជាមួយអ្វីមួយ​ដែលមិនមែន​ជារបស់ខ្លួនយើង។ ចុះបើយើង​លក់មិនចេញគ្មាលុយសងបំណុល​ ចុះបើអ្នកជោគជ័យមុនៗនោះជាជោគជ័យ​ចុងក្រោយ? ចាំណា៎ ធ្វើអ្វីក៏​ដោយ​ តូចប៉ុណ្ណា គួរ​​ធ្វើជារបស់យើង ចាញ់ឈ្នះ យើងអស់ចិត្ត ។ កុំធ្វើដើម្បីអ្នកណា​ផ្សេងដែល​យើងចាញ់ពាក្យ​គេ​ប្រូ ពូកែកុហកហើយ​ប្រើរង្វាន់ធំៗមកលួងយើង។ រង្វាន់ធំ សន្យា​ខ្លាំង ជោគជ័យងាយ ទំាងបីយ៉ាងនេះ ជាអន្ទាក់ វាជាអន្ទាក់ទេ! ប្រសិនបើ​វាងាយស្រួល​បែបនោះមែន គេមិនចែក​រំលែកជោគជ័យនោះ​ជាមួយយើង​ឡើយ។ ភ្ញាក់ខ្លួនឡើង!

ប្រែសម្រួល៖ ស្រស់

ចុចអាន៖ រឿងរ៉ាវដែលមនុស្សមិនអាចគ្រប់គ្រងនិងផ្លាស់ប្ដូរបានក្នុងជីវិត

ចុចអាន៖ សុភាសិត​ចិន ៨ ឃ្លា ឆ្លុះ​បញ្ចាំង​តម្រូវការ​ពិត​ក្នុង​ជីវិត​រស់នៅ​និង​ជួយ​ដាស់តឿន​ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

ពលរដ្ឋ​នៅ​ស្រុក​ស្ទឹងត្រង់​ សម្រុក​ដាំដុះ​ដំណាំ​ទុរេន បង្កើន​ពង្រីក​ផ្ទៃដី​ដាំ​ដុះ​​រាប់​រយ​ហិកតា

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យ ៖ ការផ្តល់សេវាដល់សមាជិក ប.ស.ស ល្អប្រសើរជាងមុនច្រើន

ព័ត៌មានជាតិ១ ម៉ោង មុន

បណ្ដឹងព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ តាមាន់តូច ប្រាសាទតាក្របី និងមុំបី ចូលដល់ដៃ ICJ ហើយ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌, ឧកញ៉ា ឡេង និមល អមប្រតិភូយុវជនគណបក្សថ្នាក់កណ្តាល សួរសុខទុក្ខ និងប្រគល់ថវិកា ស្បៀង និងសម្ភារៈ ជូនដល់កងកម្លាំងជួរមុខឈរជើងការពារជាតិខ្មែរ ទិសប្រាសាទព្រះវិហារ

ព័ត៌មានជាតិ២ ម៉ោង មុន

មួយករណីទៀតហើយ កសិករម្នាក់រងរបួសធ្ងន់ដោយសារផ្ទុះគ្រាប់មីនតោន

Sokha Hotels

ព័ត៌មានពេញនិយម