KPT+
ការសិក្សា៖ ទម្លាប់អាក្រក់ ៧ យ៉ាងដែលរារាំងភាពមានបានអស់មួយជីវិត
ទម្លាប់ប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗអាចជះឥទ្ធិពលជោគជ័យឬបរាជ័យបាន។ លោក Thomas C. Corley ជាគណនេយ្យករសាធារណៈនិងជាអ្នករៀបចំផែនការហិរញ្ញវត្ថុ បានចំណាយពេល ៥ ឆ្នាំដើម្បីសិក្សាពីទម្លាប់មហាសេដ្ឋី រួចបានចងក្រងសៀវភៅដែលមានចំណងជើងថា “ផ្លាស់ប្ដូរទម្លាប់ ផ្លាស់ប្ដូរជីវិតរបស់អ្នក” ឬ Change Your Habits, Change Your Life.” ។
លោកបានសម្ភាសន៍មនុស្ស ២៣៣ នាក់ដែលមានប្រាក់ចំណូលសរុបប្រចាំឆ្នាំយ៉ាងតិច ១៦ ម៉ឺនដុល្លារ និងកំពុងមានទ្រព្យសម្បត្តិសុទ្ធប្រមាណ ៣,២ លានដុល្លារ ហើយក្នុងនោះ ១៧៧ នាក់ជាអ្នករកស៊ីដោយខ្លួនឯង។ លោកក៏បានសម្ភាសន៍ជាមួយជនជាតិអាមេរិកចំនួន ១២៨ នាក់ដែលមានប្រាក់ ៣៥ ពាន់ដុល្លារ ឬមានប្រាក់ចំណូលប្រចាំឆ្នាំតិចជាង ៥ ពាន់ដុល្លារផងដែរ។
តាមរយៈការសិក្សានិងការវិភាគបន្ថែមទៀត Thomas C. Corley អាចកំណត់ទម្លាប់ពីរប្រភេទរបស់មនុស្សគឺ ទម្លាប់ដែលជួយមនុស្សកសាងទ្រព្យ និងទម្លាប់ដែលបំផ្លាញទ្រព្យ ។ រីឯជាទម្លាប់ ៧ យ៉ាងខាងក្រោមនេះ ជាទម្លាប់ដែលនឹងមិននាំឱ្យមានទ្រព្យសម្បត្តិនោះទេ៖
១. ចំណាយហួសកំរិត
គ្មាននរណាអាចក្លាយជាអ្នកមានដោយសារតែការចាយលុយជ្រុលហួសហេតុនោះទេ។ ការចំណាយច្រើនជាងអ្វីដែលរកបានធ្វើឲ្យមនុស្សកាន់តែក្រទៅៗ និងអាចក្លាយជាអ្នកមានដែរ តែព្រោះមានបំណុលរុំខ្លួន។
លោក Corley បានសរសេរថា “ប្រជាជនក្រីក្រ ៩៥% មិនបានសន្សំប្រាក់ ហើយថែមទាំងជំពាក់បំណុលគេ ដើម្បីផ្គត់ផ្គង់កម្រិតជីវភាពរបស់ខ្លួនទៀត” ។ លោកថា ទ្រព្យសម្បត្តិរមែងកើតចេញពីការសន្សំ និងការវិនិយោគទៅតាមទំហំប្រាក់ខែដែលទទួលបាន ដាច់ខាតវាមិនមែនចាយធំជាងចូលនោះទេ។
២. មិនទម្លាប់អានសៀវភៅ
នៅក្នុងការសិក្សារបស់ Corley បានឲ្យដឹងថា មនុស្ស ៩២% ដែលមានទ្រព្យសម្បត្តិតិចតួច សុទ្ធតែមិនបានអានសៀវភៅដើម្បីរៀនបន្ថែមទេ។ លោកសរសេរថា “ជោគជ័យទាមទារឲ្យមានការលូតលាស់នូវចំណេះដឹងមិនឈប់ រីឯការរីកចម្រើនតែងតែបានមកពីការអានសៀវភៅ និងការអប់រំខ្លួនអ្នករាល់ថ្ងៃ”។
៣. មានទំនាក់ទំនងជាមួយមនុស្សមិនល្អ
ពាក្យចាស់ពោលថា “សេពគប់បណ្ឌិតក្លាយជាអ្នកប្រាជ្ញ សេពគប់ពាលក្លាយជាចោរ” គឺចង់សំដៅដល់ការរាប់អានមនុស្សល្អនឹងបានជួបរឿងល្អ រីឯរាប់អានមនុស្សមិនល្អនឹងបានរឿងអាក្រក់។
ដូចគ្នាដែរ តាមការសិក្សាបានរកឃើញថា មានប្រជាជនតែ ៤% ប៉ុណ្ណោះដែលស្ថិតក្នុងលំដាប់ប្រាក់ចំណូលទាបបានផ្សារភ្ជាប់ជីវិតរបស់ខ្លួនជាមួយនឹងមនុស្សដែលមាន ភាពជោគជ័យ។
លោកសរសេរថា “អ្នកនឹងទទួលជោគជ័យក្នុងជីវិត ប្រសិនបើនៅជុំវិញខ្លួនសុទ្ធតែជាមនុស្សប្រភេទដែលត្រឹមត្រូវ” ។
៤. ប្រភពចំណូលតែមួយ
មនុស្សភាគច្រើនពឹងផ្អែកលើការងារតែមួយដើម្បីរកលុយ ប៉ុន្តែនោះមិនមែនជារបៀបដែលមហាសេដ្ឋីតែងតែធ្វើនោះទេ។
៦៥% នៃអ្នកមាននៅក្នុងការសិក្សារបស់ Corley យ៉ាងហោចណាស់មានចរន្តចំណូលបីផ្សេងគ្នា មុនពេលពួកគេអាចរកលុយបាន ១ លានដុល្លារជាលើលកដំបូង។
Corley សរសេរថា “អ្នកក្រមានចំណូលតែមួយ វាប្រៀបដូចជាស៊ុតដែលនៅក្នុងសម្បុកតែមួយដែរ”។
៥. គិតអវិជ្ជមានលើខ្លួនឯង
Corley បានសរសេរឃ្លាមួយថា “ខ្ញុំមិនឆ្លាតឬទទួលបានការអប់រំគ្រប់គ្រាន់ទេ តែវាក៏មិនមែនជាកំហុសរបស់ខ្ញុំដែរ ព្រោះជីវិតគឺជាការតស៊ូ”។
លោកបានសរសេរពន្យល់ថា “ នៅពេលមនុស្សអនុញ្ញាតឲ្យភាពអវិជ្ជមានគ្រប់គ្រងគំនិត នោះប្រៀបបាននឹងបង្រៀនខួរក្បាលឲ្យទទួលបរាជ័យដូច្នោះដែរ” ។ គំនិតអវិជ្ជមានទាំងនោះ នឹងរារាំងឱកាសក្នុងជីវិតដើម្បីបំបែរចេញពីស្ថានភាពហិរញ្ញវត្ថុឬជីវិតបច្ចុប្បន្នរបស់ខ្លួន”។
៦. គ្មានផែនការច្បាស់លាស់
រស់នៅដោយគ្មានផែនការជីវិត ប្រៀបបាននឹងអុំទូកកណ្ដាលសមុទ្រដែលមិនដឹងថាខ្លួនឯងចង់ទៅកោះ ឬទៅឆ្នេរអ៊ីចឹងដែរ។
រស់ជាមនុស្សត្រូវមានការស្រមើស្រមៃនិងការប្តេជ្ញាចិត្តផ្ទាល់ខ្លួន ដើម្បីធ្វើផែនការសម្រាប់អនាគតថា ១០ ឬ ១៥ ឆ្នាំទៅមុខទៀតខ្លួនចង់បានអ្វី ឬចង់សម្រេចអ្វី នោះទើបរស់នៅមានន័យ។
ការសិក្សារបស់ Corley សរសេរថា “ ជនក្រីក្រ ៩៥% មិនមានផែនការជីវិតទេ ដោយពួកគេរស់នៅមួយថ្ងៃដើម្បីតែមួយថ្ងៃ និងរស់នៅគ្មានឆន្ទៈរីកចម្រើន”។
៧. គ្មានរបៀបរស់នៅល្អ
ទម្លាប់នៃការរស់នៅមិនល្អដូចជា ការផឹកស៊ីច្រើនហួសប្រមាណ ការញ៉ាំអាហារមិនល្អ និងការធ្វើលំហាត់ប្រាណតិចពេកឬមិនធ្វើសោះ ជាទម្លាប់មិនបង្កើនទ្រព្យសម្បត្តិឡើយ។
Corley សរសេរថា “ទម្លាប់សុខភាពមិនល្អ បង្កើតឱ្យមានរឿងអាក្រក់ក្នុងជីវិត” ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Business Insider
ចុចអាន៖សេពគប់មនុស្ស ៧ ប្រភេទនេះ ដូចដាក់ថ្នាំពុលឲ្យជីវិតអន់ថយ
ចុចអាន៖ទុក្ខកង្វល់ធំៗនៅពេលមនុស្សប្រុសម្នាក់ៗធ្លាក់ក្នុងអន្លង់ស្នេហ៍
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ