KPT+
រឿង ៧ យ៉ាងដែលអ្នកជាឪពុកគួរតែបង្រៀនទៅកាន់កូនប្រុស
ការសិក្សាថ្មីៗបានបង្ហាញថា ឪពុកកាន់តែចូលរួមជជែកជាមួយកូនច្រើនប៉ុណ្ណា គេនិងទទួលបានភាពស្និទ្ធស្នាលជាមួយឪពុកប៉ុណ្ណឹងដូចគ្នា។ និយាយជាមួយកូនមុនពេលចូលគេង នោះគេនឹងស្ងប់ស្ងៀមដើម្បីត្រៀមខ្លួនស្ដាប់ ។ ចំណាយពេលនៅចុងសប្ដាហ៍ជាមួយកូន ហើយធ្វើអ្វីដែលរីករាយជាមួយគេ ក៏ជាការអប់រំយ៉ាងសម្ងាត់មួយផងដែរ។ ទាំងនេះហៅថា វិធីបង្រៀនកូនប្រុសពីរបៀបរស់នៅតាមរយៈសកម្មភាពប្រចាំថ្ងៃ។

ក្រៅពីនោះ មានរឿងសំខាន់ ៧ យ៉ាងទៀតដែលឪពុកគួរតែបង្រៀនកូនប្រុសដើម្បីយចាប់ផ្ដើមទំនាក់ទំនងល្អជាមួយគេ ក៏ដូចជាជំរុញគេឲ្យក្លាយមនុស្សល្អទាំងពេលបច្ចុប្បន្ន និងអនាគត។
១. ប៉ាស្រឡាញ់កូន
ប្រហែលជារឿងពិបាកមួយសម្រាប់ឪពុកក្នុងការនិយាយពាក្យនេះ។ លោកអាចរឹងអណ្ដាត តែចំពោះកូនប្រុសគេត្រូវការស្ដាប់វាខ្លាំងណាស់។ ដូច្នេះគួរពោលពាក្យបីម៉ាត់នេះរាល់ថ្ងៃឲ្យកូនបានឮ ដើម្បីឲ្យគេកក់ក្ដៅផ្លូវចិត្តនិងចេះចែកក្ដីស្រឡាញ់ទៅកាន់មនុស្សជុំវិញខ្លួនគេដែរ។
២. “មិនអីទេ” និយាយនៅពេលកូនធ្វើខុស

ប្រាប់កូនថា ការធ្វើខុសជាមេរៀនដែលត្រូវរៀនសូត្ររបស់មនុស្សគ្រប់គ្នា។ តែក៏ត្រូវបង្រៀនគេឱ្យចេះកែកំហុសនិងជួសជុលការខូចខាតដូចគ្នាដែរ។ រំឭកពួកគេរឿយៗថា កំហុសតែងបង្រៀនយើងឱ្យក្លាយជាមនុស្សល្អ ករណីយើងចេះកែប្រែវា។ ចៀសវាងស្ដីបន្ទោស ជេរប្រទេច នាំឲ្យគេធ្វើខុសលើសដើម។
៣. ប្រកាន់ភាពស្មោះត្រង់
ប្រសិនបើចង់ឲ្យកូនប្រុសស្វែងរកភាពជោគជ័យពិតនៅក្នុងជីវិត សូមបង្រៀនគេពីភាពស្មោះត្រង់ដោយធ្វើជាគំរូដល់គេរាល់ថ្ងៃ។ ប្រាប់កូនថា ការរក្សាភាពស្មោះត្រង់នឹងធ្វើឱ្យគេក្លាយជាបុរសអស្ចារ្យនាពេលអនាគត ព្រោះសុចរិតភាពរមែងតបស្នងនូវការគោរពកគ្រប់ពេល។
៤. ធ្វើរឿងត្រឹមត្រូវ ទោះបីលំបាកក៏ដោយ

ធ្វើជាបុរសពិតគឺចាំបាច់ប្រកាន់រឿងត្រឹមត្រូវ ទោះបីលំបាកក៏ដោយ កុំយកលេសឲ្យសោះ ហើយត្រូវទទួលខុសត្រូវចំពោះសកម្មភាពខ្លួនឯង។ ទោះបីជារឿងខ្លះពិបាកសម្រាប់គេក្នុងការរៀនពីដំបូងក៏ដោយ តែវានឹងមានតម្លៃនៅពេលពួកគេធំឡើង។
៥. ការខិតខំធ្វើការ និងតស៊ូ
អប់រំកូនឱ្យខិតខំបញ្ចប់ការងារ ដើម្បីជួយគេឲ្យចេះរស់នៅដោយខ្លួនឯង ពេលណាគ្មានឪពុកម្ដាយ។ គេនឹងរៀនសម្រេចគោលដៅ ហើយថែមទាំងប្រឹងសម្រេចក្ដីសុបិនរបស់គេថែមទៀត។ ការរៀនដោយមិនចុះចាញ់នឹងធ្វើឱ្យគេនៅតែតស៊ូសូម្បីតែពេលលំបាកខ្លាំងក៏ដោយ។
៦. គោរពស្ត្រីភេទ
បង្ហាញកូនប្រុសពីរបៀបមើលថែអនាគតភរិយាដោយការគោរព ផ្ដល់សេចក្ដីថ្លៃថ្នូរ និងឲ្យតម្លៃចំពោះនាង។ ប្រាប់គេក្នុងនាមជាបុរសម្នាក់ត្រូវមានទំនួលខុសត្រូវ ស្រឡាញ់ប្រពន្ធ និងគ្រួសារ។ បង្ហាញគេច្បាស់ៗពីទំនាក់ទំនងជាមួយគ្រួសារថាជារឿងសំខាន់បំផុតនៅក្នុងពិភពលោក ដែលជាអាទិភាព មុនធ្វើអ្វីផ្សេង។

៧. តួនាទីកូនប្រុសដែលជាមេគ្រួសារ
មិនថាមានអ្វីកើតឡើង អ្នកជាឪពុកនឹងនៅទីនោះសម្រាប់កូនជានិច្ច។ ជីវិតនឹងជួបឧបសគ្គសម្រាប់កូនៗ ហើយគេនឹងអាចយកឈ្នះបាន ប្រសិនបើដឹងថា គេតែងតែមានការគាំទ្រពីឪពុកក្នុងគ្រាលំបាកនានា។ ចូរក្លាយជាអ្នកគាំទ្រដ៏ធំបំផុតសម្រាប់គេ នោះទំនាក់ទំនងឪពុកកូននឹងកាន់តែរឹងមាំ ជាពិសេសកូនៗនឹងមើលគំរូតាមសកម្មភាពអ្នកមានគុណដែលពោរពេញដោយទំនួលខុសត្រូវ និងប្រកបជាមួយភាពកក់ក្ដៅជានិច្ច៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ ពាក្យថា «ឪពុក» ភ្ជាប់លក្ខខណ្ឌនិងកាតព្វកិច្ចអ្វីខ្លះសម្រាប់គ្រួសារ?
ចុចអាន៖ សកម្មភាពចិញ្ចឹមកូន៤យ៉ាងដែលឪពុកម្ដាយសម័យថ្មីនិយមធ្វើ

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?