KPT+
វិធីសាស្ត្រនិយាយជាមួយចាស់ៗចចេសមិនចង់ឲ្យគេថែទាំ
ជាធម្មជាតិ មនុស្សចាស់អាយុកាន់តែច្រើន កាន់តែមានចរិតដូចកូនក្មេង ចាប់អន់ចិត្ត ចចេសរឹងរូស ជាដើម។ ទោះយ៉ាងណាក៏ដោយ កូនចៅកតញ្ញូមិនអាចបោះបង់ពួកគាត់ ដោយសារបញ្ហាតិចតួចនេះទេ។ តោះ! សាកវិធីដោះស្រាយនេះមើល៍ ក្រែងអាចជួយឲ្យម៉ាក់ប៉ា អ៊ំៗ ដែលចចេសរឹងរូស ងាកមកទទួលជំនួយពីយើង។

១- ហេតុផលនាំឲ្យចាស់ៗមិនត្រូវការជំនួយ
ពេលម៉ាក់ប៉ា អ៊ំៗយើង ទទួលការថែទាំ ប្រហែលជាធ្វើឲ្យប៉ះពាល់ខ្លាំង ទាំងផ្លូវចិត្ត និងផ្លូវកាយ ព្រោះព្រមទទួលយកជំនួយថែទាំ មានន័យថា ម៉ាក់ប៉ា អ៊ំៗ នឹងបោះបង់ចោលនូវភាពម្ចាស់ការរបស់ខ្លួន អាចនឹងមានអារម្មណ៍ថា ខ្លួនគាត់ក្លាយជាមនុស្សអត់បានការ ឥតប្រយោជន៍ ជាហេតុធ្វើម៉ាក់ប៉ា អ៊ំៗខឹងសម្បារនេះឯង។
អារម្មណ៍បន្ទោសខ្លួនឯងសម្រាប់ចាស់ៗ ក៏ជាកត្តាចម្បងដូចគ្នា ដោយសារពេលនេះម៉ាក់ប៉ា អ៊ំៗ មានអារម្មណ៍បានក្លាយជាបន្ទុកធ្ងន់មួយក្នុងគ្រួសារ។ ករណីខ្លះ ចាស់ៗអាចនឹងបាត់បង់ការចងចាំ ជាហេតុនាំឲ្យម៉ាក់ប៉ា អ៊ំៗយើងភាន់ច្រឡំ ហេតុអ្វីបានពួកគាត់ត្រូវការជំនួយពីយើង។
២- វិធីសាស្ត្រលួងលោមចាស់ៗចចេសខ្លាំង

– វាយតម្លៃស្ថានភាពពួកគាត់ ដើម្បីដឹងថា ពួកគាត់ពិតជាត្រូវការជំនួយ ជាមួយជម្រើសថែទាំល្អបំផុត។
– និយាយទៅកាន់ម៉ាក់ប៉ា អ៊ំៗ ពេលពួកគាត់កំពុងសម្រាក ព្រោះកាន់តែងាយស្រួលសម្រាប់គាត់ព្រមទទួលយកជំនួយពីយើង។
– សួរយោបល់ពីគាត់ តើគាត់ចង់បានការថែទាំប្រភេទណា ឬក៏ត្រូវការសមាជិកគ្រួសារជាអ្នកមើលថែផ្ទាល់? មិនគួរនិយាយអ្វីច្រើនទេ ព្រោះបំពេញគ្រប់តម្រូវការមនុស្សចាស់គឺពិបាកណាស់ យើងគ្រាន់តែស្ដាប់ពួកគាត់ និងមើល ថាតើអ្វីខ្លះយើងអាចធ្វើបាន។
– ប្រើភាសាសាមញ្ញៗ ព្រោះមនុស្សចាស់អាចមានបញ្ហាពិបាកយល់។ គួរព្យាយាមពន្យល់គ្រប់យ៉ាងឲ្យសាមញ្ញបំផុត តាមអាចធ្វើបាន ដើម្បីចៀសវាងធ្វើឲ្យម៉ាក់ប៉ា អ៊ំៗយើងយល់ច្រឡំ។
– ទទួលជំនួយពីសមាជិកគ្រួសារដទៃទៀត។ បើយើងមិនអាចបញ្ចុះបញ្ចូលពួកគាត់បាន សមាជិកដទៃទៀតក្នុងគ្រួសារ អាចលួងលោមពួកគាត់។
– កុំបោះបង់ បើគាត់មិនចង់និយាយរឿងនេះជាមួយយើងក៏ដោយ អាចព្យាយាមលើកយករឿងនេះនៅពេលក្រោយទៀត។
៣- យុទ្ធសាស្ត្រយកឈ្នះចិត្តចចេសចាស់ៗ

– ជំរុញទឹកចិត្តម៉ាក់ប៉ា អ៊ំៗឲ្យសាកល្បងអ្វីគាត់មិនចង់ តែក៏មិនចាំបាច់បង្ខំពួកគាត់ឲ្យសម្រេចចិត្តភ្លាមៗដែរ។ អាចគ្រាន់តែស្នើឲ្យពួកគាត់សាកល្បងផ្តល់ឱកាសឲ្យនរណាម្នាក់ថែទាំពួកគាត់ គឺបានហើយ។
– ត្រូវប្រាប់ម៉ាក់ប៉ា អ៊ំៗថា ទទួលការថែទាំ មិនមែនធ្វើសម្រាប់ពួកខ្លួនពួកគាត់ទេ គឺដើម្បីយើងជាកូនចៅដូចគ្នា។ ប្រាប់ម៉ាក់ប៉ា អ៊ំៗយើង បើទទួលការមើលថែពីអ្នកដទៃ អាចជួយឲ្យជីវិតយើងងាយស្រួលជាងមុន និងសប្បាយរីករាយ។ ពន្យល់ពួកគាត់ឲ្យដឹងថា ពេលខ្លះសម្រុះសម្រួលគ្នា ជារឿងចាំបាច់។
– ប្រាប់ពីថ្លៃចំណាយសម្រាប់សេវាថែទាំ ព្រោះករណីខ្លះ ចាស់ៗបដិសេធមិនទទួលយកការថែទាំព្រោះបារម្ភថាកាន់តែធ្វើឲ្យយើងត្រូវចំណាយប្រាក់សម្រាប់ពួកគាត់ថែមមួយកម្រិតទៀត។ បើមានការធានារ៉ាប់រង ឬមូលនិធិដទៃទៀត ដើម្បីជួយរ៉ាប់រងលើថ្លែចំណាយ ត្រូវតែឲ្យម៉ាក់ប៉ា អ៊ំៗបានដឹង។
– ក្នុងករណី ការមានះរបស់ពួកគាត់ កាន់តែធ្វើឲ្យធ្លាក់ក្នុងស្ថានភាពគ្រោះថ្នាក់ ចាំបាច់ត្រូវស្វែងរកជំនួយពីអ្នកជំនាញ ព្រោះអាចជួយឲ្យម៉ាក់ប៉ា អ៊ំៗយើង ទទួលយកដំបូន្មានមាន និងយល់ពីចំណុចវិជ្ជមានច្រើនពន្យល់របស់អ្នកជំនាញ ទទួលយកការថែទាំងនេះ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
ចុចអាន៖ មើលឲ្យហើយ! ពេលចាស់ទៅ ក្នុងខ្លួនយើងប្រែប្រួលម៉េចខ្លះ?
ចុចអាន៖ អាយុលើស៦០ហើយ គួររៀនប្រើបច្ចេកវិទ្យា Internet ដែរអត់?

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?