Connect with us

KPT+

ថ្នាំទិព្វបីយ៉ាងនេះ ការពារជីវិត​យើងគ្រប់គ្នាឱ្យវារចាកក្តីទុក្ខវេទនាធ្ងន់ៗ

បានផុស

នៅ

ការឈឺចាប់ សេចក្តីសុខ​សម្រស់​ ចំណេះ ជោគជ័យ​រួមទាំង​ពេលវេលារបស់យើងនៅលើផែនដីផង គឺបណ្តោះអាសន្នដែលជាមូលហេតុដែលយើងត្រូវធ្វើឱ្យបានល្អបំផុត ពីពេលវេលាបណ្តោះអាសន្ននេះ ហើយព្យាយាមមិនផ្តល់ឱកាស​ឱ្យ​ អារម្មណ៍បណ្តោះអាសន្នដើម្បីបំផ្លាញជីវិតរបស់យើងដោយវិធី៖

១ រៀនរបៀបអត់ធ្មត់

“ការអត់ធ្មត់គឺជូរចត់ ប៉ុន្តែផ្លែឈើរបស់វាផ្អែម” ~ អារីស្តូត

ប្រសិនបើយើងមិនអាចគ្រប់គ្រងពេលវេលាបានល្អទេ នោះយើងត្រូវតែមានភាពអត់ធ្មត់គ្រប់គ្រាន់ដើម្បីរង់ចាំអ្វីដែលយើងចង់បាន។ ជីវិតមិនមែនគ្រប់ពេលយើង​អាចបានជំនួយ ពីលោកគ្រូអ្នកគ្រូ​របស់យើងដូចកាលពីក្មេងទៀតនោះទេ សូម្បីតែឪពុកម្តាយយើង​ផ្តល់មកឱ្យក៏ទេ មានតែការ​អត់ធ្មត់និងមានជំនឿថា អ្វីៗដែលយើងចង់បាននឹងមកដល់នៅពេលយើងត្រៀមខ្លួនសម្រាប់វា ជាជាងចចេស​ទទូច​យក គ្រប់ពេលណា​ដែលយើងចង់បាន។

២ ចេះ​កសាងសេចក្តីស្រឡាញ់

រូបតំណាង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដីស្រឡាញ់ពិតប្រាកដជាសេចក្ដីស្រឡាញ់ដែលឆ្លុះបញ្ចាំងពីការគាំទ្រដល់អ្នកដទៃ មាន​សេចក្ដីសប្បុរសដែលចូលរួម​លើកស្ទួយជីវិតរបស់យើងនិងអ្នកផង​។ យើងមិនដែលសិក្សាពីរបៀបស្វែងរកស្នេហាឬរបៀបដែលត្រូវបានគេស្រឡាញ់នោះទេនៅសាលា ដូច្នេះយើងបន្តរៀននៅពេលយើងទៅរស់នៅក្នុងជីវិតពិតមិនមែន​ប្រលោមលោក ។

៣ ទទួលយក​ថាជីវិតពិបាក

រូបតំណាង

នៅពេលដែលយើងដឹងថាជីវិតពិតជាលំបាក ហើយនៅពេលដែលយើងយល់និងទទួលយកវាពេលនោះជីវិតមិនពិបាកទៀតទេ។

មនុស្ស​ធំឡើងកាលណារមែងដឹងថាជីវិតនឹងមិនងាយស្រួលទេ វាមិនដូចជាការប្រលងឆមាសដែលនឹងកន្លងផុតហើយយើងនឹងមិនចាំបាច់ព្រួយបារម្ភអំពីវាម្តងទៀតនោះឡើយ​ទេ។ យើងដឹងថាវាពិតជាពិបាកជាងមុននៅពេលទំនួលខុសត្រូវរបស់អ្នកកើនឡើង។ ជីវិតបង្រៀនយើងពីរបៀបរំកិលដោយប្រើកណ្តាប់ដៃដើម្បីរស់ ហើយវាមិនតែងតែរលូនទេ។

យើងនឹងជ្រើសរើសអាជីពក៏ដូចជាដៃគូប្រយ័ត្នប្រយែង ព្រោះការរើស​ខុសនឹង​នាំឱ្យយើងជួបនឹងទុក្ខវេទនាច្រើនជាងជោគជ័យ៕

ប្រែសម្រួល៖ តុងឡុង

ប្រភព៖ Lifehack

ចុចអាន៖ ចរិតលក្ខណៈដែលបង្ហាញថា យើងឈប់ជាកូនក្មេងទៀតហើយ

ចុចអាន៖ ឆាក​ជីវិត ដែល​រៀបចំ​មិន​បាន​ល្អ​ច្រើន​កើត​មាន​ព្រោះ​តែ​គំនិត​បី​យ៉ាង​នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម