KPT+
ការស្ទង់មតិ ម្ហូបអ៊ីតាលីនៅតែជាប់លេខមួយ ជាអាហារដ៏ឆ្ងាញ់និងពេញនិយមបំផុត
ការសិក្សាដោយ YouGov អន្តរជាតិមួយ លើប្រជាជនជាង ២៥ ០០០ នាក់នៅក្នុង ២៤ ប្រទេសបានរកឃើញថា ភីហ្សានិងប៉ាស្តា ស្ថិតនៅក្នុងចំណោមអាហារដែលពេញនិយមបំផុតនៅលើពិភពលោក ដោយសារតែម្ហូបអ៊ីតាលីមានរសជាតិឆ្ងាញ់ខុសគេ។
ការសិក្សាបានសាកសួរប្រជាជនថា តើម្ហូបជាតិចំនួន ៣៤ ណាដែលពួកគេចូលចិត្តឬមិនចូលចិត្ត ពួកគេបានឆ្លើយថា ម្ហូបអ៊ីតាលីជាម្ហូបដែលចូលចិត្តជាងគេ។ ម្ហូបទទួលបានពិន្ទុប្រជាប្រិយជាមធ្យម ៨៤% នៅទូទាំង ២៤ ប្រទេស ដែលបានសិក្សារួចមក។

ទោះយ៉ាងណា អ្នកគាំទ្រដ៏ធំបំផុតនៃម្ហូបអ៊ីតាលី គឺជនជាតិអ៊ីតាលីខ្លួនឯង ដោយមាន ៩៩% រីករាយនឹងម្ហូបជាតិរបស់ពួកគេ។ អ្នកគាំទ្រធំៗ ផ្សេងទៀតរួមមាន អេស្ប៉ាញ (៩៤% នៃអ្នកដែលបានសាកល្បង និយាយថាពួកគេចូលចិត្ត) និងបារាំង (៩២%) ខណៈដែលមានការចាប់អារម្មណ៍តិចជាងគេគឺជនជាតិចិន (៥៩%) ។
ចំណាត់ថ្នាក់ទី ២ គឺបានទៅលើម្ហូបចិន ដែលទទួលបានពិន្ទុជាមធ្យម ៧៨% នៅទូទាំងប្រទេស។ ៩៥% គឺជាប្រជាជនចិនខ្លួនឯង ចំណែកជនជាតិសិង្ហបុរី (៩៤% នៃអ្នកដែលនិយាយថាពួកគេបានសាកល្បងទទួលទាន) និងហុងកុង (៩១%) ក៏ជាអ្នកគាំទ្រពិសេសដែរ។ ប៉ុន្តែម្ហូបនេះមិនសូវជាពេញនិយមនៅអារ៉ាប់ប៊ីសាអូឌីត (៥៤%) និងឥណ្ឌូណេស៊ី (៥៧%)ឡើយ ។
ដោយឡែកម្ហូបដែលមានប្រជាប្រិយជាងគេ លំដាប់ទី ៣ នៅលើពិភពលោក គឺម្ហូបជប៉ុនដែលទទួលបានពិន្ទុជាមធ្យម ៧១% នៅទូទាំង ២៤ ប្រទេស។ ក្រៅពីប្រជាជនជប៉ុន ៩៤% ដែលចូលចិត្ត ហើយ ៩៤%នៃប្រជាជនសិង្ហបុរីបានសាកល្បង ក៏ដូចប្រជាជនហុងកុង ៩៣% ដែរ។ រីឯអារ៉ាប់ប៊ីសាអូឌីតគឺមានត្រឹម ៤៣% ប៉ុណ្ណោះដែលចូលចិត្ត។
ចំណែកមុខម្ហូបប៉េរូ ទទួលបានពិន្ទុជាមធ្យមត្រឹមតែ ៣២% ស្មើគ្នាជាមួយហ្វាំងឡង់។ ការស្ទង់មតិបានបញ្ជាក់ថា ប្រជាជនហ្វាំងឡង់ ៩៤ % គឺជាអ្នកដែលចូលចិត្តម្ហូបពួកគេ។ ការសិក្សាក៏បានបញ្ចេញមតិដែរថា បើសិនបញ្ចូលនូវគំនិតរបស់ប៉េរូ នោះមុខម្ហូបហ្វាំងឡង់ទំនងអាចល្អជាងនេះ។

ពិន្ទុទាបបំផុតបានទៅលើម្ហូបអារ៉ាប់ប៊ីសាអូឌីត ដោយមានប្រជាជនជប៉ុនចំនួន ១១% ប៉ុណ្ណោះដែលបានសាកល្បង ហើយនិយាយថា ពួកគេចូលចិត្ត។
តាមពិតការស្ទង់មតិនេះរកឃើញថា ជប៉ុនជាអ្នករិះគន់ចំណីអាហារខ្លាំងជាងប្រទេសណាទាំងអស់ ។ ក្នុងចំណោមម្ហូបទាំង ៣៤ មុខដែលបានសួរមាន ២៣ ពិន្ទុ តិចជាង ៥០% ក្នុងចំណោមអ្នកឆ្លើយសំណួរជនជាតិជប៉ុន។ ជាមធ្យមមានតែប្រជាជនជប៉ុនចំនួន ៣៩% ប៉ុណ្ណោះ ដែលបានសាកល្បងម្ហូបបរទេស ហើយនិយាយថាពួកគេចូលចិត្តម្ហូបនេះ។
ផ្ទុយទៅវិញហ្វីលីពីនគឺជាជនជាតិដែលចូលចិត្តម្ហូបអន្តរជាតិជាងគេ ហើយជាមធ្យមគឺមាន ៦៧% ដែលបានសាកល្បងមុខម្ហូប នឹងនិយាយថាពួកគេចូលចិត្តម្ហូបទាំងនេះ។
ប៉ុន្តែជារឿងមួយពិសេសជាងគេ គឺម្ហូបអង់គ្លេសត្រូវបានគេចាត់ទុកថាមិនអាចបរិភោគបាន នៅទូទាំងអឺរ៉ុបដីគោក។ ខណៈដែលជនជាតិអង់គ្លេស ៩១% និយាយថា ចូលចិត្តម្ហូបជាតិរបស់ពួកគេ តែមានចំនួនតិចជាងពាក់កណ្ដាលនៃបណ្ដាប្រទេសនៅអឺរ៉ុបផ្សេងទៀត ដែលបានយល់ព្រម។
មានតែជនជាតិអាល្លឺម៉ង់ អេស្ប៉ាញ ដាណេស និងបារាំង គឺមាន ២៥% ទៅ ២៨% ប៉ុណ្ណោះ ដែលបានសាកល្បងម្ហូបនេះ ហើយនិយាយថាពួកគេចូលចិត្ត។ ប៉ុន្តែជនជាតិជប៉ុន គឺមានតែ ២០% ប៉ុណ្ណោះដែលចូលចិត្ត។
ទោះយ៉ាងណា ម្ហូបអង់គ្លេសក៏ទទួលយ៉ាងកក់ក្ដៅនៅកន្លែងផ្សេងទៀត នៅខាងក្រៅទ្វីបអ៊ឺរ៉ុបដោយប្រជាជនភាគច្រើននិយាយថា ពួកគេចូលចិត្ត នៅក្នុងចំណោម ១១ នៃ ១៥ ប្រទេសដែលមិនមែនជាអឺរ៉ុប។ នោះគឺសិង្ហបុរី (៧៦% នៃអ្នកដែលបានសាកល្បងវា និយាយថា ពួកគេចូលចិត្ត) និងអូស្ត្រាលី (៧១%) ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖គ្រាន់តែស្រកីដូងក៏អាចកាត់បន្ថយការបំផ្លាញពិភពលោកបានដែរ
ចុចអាន៖ចង់ឲ្យកូនជោគជ័យក្នុងជីវិត ឪពុកម្ដាយគួរធ្វើសកម្មភាពនេះ

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?