Connect with us

KPT+

ក្រោយបែកផ្លូវគ្នាដើរ វាពិតឈឺចាប់ណាស់! តែក៏ត្រូវរៀនបំភ្លេចគេ

បានផុស

នៅ

វិទ្យាសាស្រ្តបង្ហាញថា ការបែកបាក់ស្នេហាខ្លះពិតជាឈឺចាប់ណាស់ ដែលអាចប្រៀបធៀបទៅនឹងការបាត់បង់សមាជិកគ្រួសារដូច្នោះដែរ។ មានមនុស្សមួយចំនួននិយាយថា “ ទុកឲ្យពេលវេលាជាអ្នកព្យាបាលការឈឺចាប់ទៅចុះ” ។ ប៉ុន្តែហាក់មិនងាយនោះទេ បើបណ្ដោយទៅតាមពេលវេលា។ ប្រសិនបើពិតជាចង់ជាសះស្បើយពីការឈឺចាប់ពិតមែន សូមបង្កើតយុទ្ធសាស្រ្តនិងដាក់ផែនការឲ្យត្រឹមត្រូវ ដើម្បីចៀសវាងការរងទុក្ខរយៈពេលយូរ។ ខាងក្រោមនេះជាសកម្មភាពទាំង ៨ ជំហាន អាចជួយឲ្យឆាប់ភ្លេចអតីតកាលដ៏ឈឺចាប់បានលឿន៖

១. ទុកពេលឲ្យឈឺបន្តិចសិន ហើយទទួលយកការពិត

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពេលចែកផ្លូវគ្នាម្នាក់ម្ខាង ខួរក្បាលរបស់យើងភ្ជាប់ភាពបែកបាក់ជាមួយនឹងការឈឺចាប់។ តាមពិតភាពទុក្ខវេទនានៃផ្លូវចិត្តអាចជាការរំជួលចិត្តខ្លាំងណាស់ ជាពិសេសករណីគូស្វាមីភរិយា ទើបបែកគ្នាថ្មីៗ។ ជាការល្អក្នុងការឆ្លងកាត់ពេលវេលានៃទុក្ខសោកសៅទាំងឡាយនេះ អ្នកគ្រាន់តែទទួលយកការពិត ថាអ្វីៗបានដល់ទីបញ្ចប់ហើយ។

២. កុំរំឭកអតីតល្អៗ

ទំនាក់ទំនងទាំងអស់មិនមែនសុទ្ធតែល្អឥតខ្ចោះទេ។ បន្ទាប់ពីការបែកបាក់ អ្នកតែងមានទំនោរភ្លេចថាខ្លួនឯងរឹងមាំ ដោយបណ្ដោយឲ្យភាពផ្អែមល្ហែមនៃទំនាក់ទំនងពីអតីតមកគ្រប់គ្រងបច្ចុប្បន្ន។

ជំនួសឱ្យលើកការរំឮកអតីតកាលល្អៗ សូមព្យាយាមសរសេរអ្វីដែលធ្វើឱ្យទំនាក់ទំនងបរាជ័យ។ ពិចារណាពីអាកប្បកិរិយា និងគុណវិបត្តិរវាងអ្នកទាំងពីរ។ វាអាចប្រហែលមិនមែនជាពេលវេលាត្រឹមត្រូវទេសម្រាប់ពួកយើង ឬយើងពីរនាក់មានគោលដៅផ្សេងគ្នាជា។ល។ សរសេរបញ្ជីនោះដាក់ត្រង់ណាដែលអាចមើលឃើញច្រើនបំផុត។ ដូច្នេះរាល់ពេលដែលអ្នក “មានអារម្មណ៍ថាត្រូវការគេ” អ្នកគួរអាននូវអ្វីដែលអ្នកបានសរសេរ ដើម្បីឲ្យអ្នកចាំពីមូលហេតុដែលវាមិនសមនឹងការព្យាយាមម្ដងទៀត។

៣. ប្ដូរការគិតបន្តិច

ព្យាយាមផ្លាស់ប្តូរផ្នត់គំនិតរបស់អ្នកដែលគិតថា គ្មានគេ អ្នកគ្មានអ្នកណាទៀត។ ផ្តាច់ខ្លួនចេញពីពួកគេឲ្យបាន ដោយជំនួសវិញជាមួយមនុស្សដែលនៅជិតអ្នក ជាពិសេសមនុស្សដែលស្រឡាញ់អ្នកដោយគ្មានលក្ខខណ្ឌដូចជា ឪពុកម្តាយ បងប្អូន ឬមិត្តភក្ដិ។ ពួកគេអាចជួយអ្នកឱ្យចងចាំថា “អ្នកជានរណា”។ ចំណាយពេលឲ្យបានច្រើនជាមួយពួកគេ និងបណ្តុះខួរក្បាលរបស់អ្នកឱ្យយល់ច្បាស់ថា ភាពស្និទ្ធស្នាលមិនចាំបាច់មកពីតែពីគេទេ។

៤. បដិសេធសំណើរគេ

គេអាចនិយាយថា “ យើងនៅតែអាចធ្វើជាមិត្តបាន” ក្រោយពោលពាក្យលា។ ទោះបីអ្នកផ្តាច់ទំនាក់ទំនងដោយលក្ខខណ្ឌល្អឬមិនល្អក៏ដោយ អ្នកមិនអាចក្លាយជាមិត្តភ្លាមៗបានទេ។ ការបង្កើតមិត្តភាពស្និទ្ធស្នាលនៅពេលដែលបេះដូងនៅឈឺ នឹងនាំឱ្យមានការឈឺចាប់ទ្វេរដង ការថប់បារម្ភ និងបទពិសោធន៍បែកបាក់កាន់តែអាក្រក់។ ព្រោះតែមិត្តភាពហ្នឹងហើយ ដែលបណ្តាលឲ្យយើងទាំងពីរគ្មានមនោសញ្ចេតនាចំពោះគ្នាទៅវិញទៅមកតទៀតបាន។ ដូច្នេះហើយអ្នកមិនគួរធ្វើជាមិត្តនឹងគេទេ។

៥. ព្យាយាមផ្ដាច់ទំនាក់ទំនងទាំងស្រុង

នៅពេលបែកគ្នាហើយ សូមព្យាយាមកុំទាក់ទងទៅគេតាមមធ្យោបាយណាមួយឡើយ។ កុំខលទៅ កុំអ៊ីមែល និងកុំផ្ញើសារទៅគេឲ្យសោះ។ ត្រូវប្រាកដថា គេនឹងគ្មានវត្តមាននៅក្នុងបណ្ដាញសង្គមរបស់អ្នកទេ។

អ្នកត្រូវមានភាពរឹងមាំ ដើម្បីយកជ័យលើការភ្លេចគេ។ បើសិនជាគេចង់បង្កើតទំនាក់ទំនងជាមួយអ្នកឡើងវិញ អ្នកត្រូវពន្យល់ពីមូលហេតុដែលវាមិនមានប្រយោជន៍ចំពោះអ្នកទាំងពីរ។ ជំនួសឱ្យការផ្ញើសារទៅគេ ឬឆ្លើយតបការហៅទូរសព្ទរបស់គេ សូមព្យាយាមទូរសព្ទទៅមិត្តភក្តិអ្នកជំនួសវិញ។

៦. នៅឲ្យឆ្ងាយពីមិត្តភក្តិ និងក្រុមគ្រួសាររបស់គេ

ឆ្លងកាត់ទំនាក់ទំនងកន្លងមក អ្នកអាចចំណាយពេលច្រើនជាមួយមិត្តភក្តិ និងក្រុមគ្រួសាររបស់ដៃគូ ដែលទីបំផុតពួកគេក៏ក្លាយជាមនុស្សស្និទ្ធស្នាលជាមួយអ្នក។ ប៉ុន្តែនៅពេលដែលបែកគ្នា វាជាគំនិតល្អក្នុងការចៀសវាងពីការជួបឬទាក់ទងពួកគេ។ នៅពេលអ្នកជួបពួកគេ អ្នកប្រាកដជាមិនត្រឹមតែចង់សួរអំពីគេប៉ុណ្ណោះទេ ប៉ុន្តែពួកគេអាចរំឮកពីអតីតរបស់អ្នកជាមួយគេផងដែរ។ ជួនកាលពួកគេ អាចសុំអ្នកឲ្យត្រូវរ៉ូវគ្នាជាមួយគេវិញក៏ថាបាន។

៧. នៅឲ្យឆ្ងាយពីអ្វីដែលរំឮកពីគេ

ជម្រះអ្វីៗទាំងអស់ដែលធ្វើឲ្យមានការប៉ះទង្គិចផ្លូវចិត្ត ដោយបោះចោល បរិច្ចាគ ឬលាក់អ្វីៗទាំងអស់ដែលរំឮកអ្នកពីគេ។ លុបសារមនោសញ្ចេតនាផ្អែមល្ហែម សូម្បីតែរូបថតនៅលើទូរសព្ទដៃក៏ដោយ។ អ្នកនឹងនឹកអតីត ហើយចាប់ផ្តើមស្រមើស្រមៃអំពីជីវិតដ៏ស្រស់បំព្រងជាមួយគេ ប្រសិនឃើញវត្ថុទាំងនោះ។ ដូច្នេះវិធីនេះ ជួយមិនឲ្យអ្នករឮកគេទៀតឡើយ។

៨. ស្វែងរកអ្វីដែលថ្មីៗ

ប្ដូរពីពេលវេលាដែលអ្នកធ្លាប់ចំណាយជាមួយគូ ដោយធ្វើអ្វីដែលអ្នកពេញចិត្តវិញម្ដង។ អ្នកអាចចុះឈ្មោះរៀនរាំឬតន្ត្រី ចូលរួមក្នុងក្លឹបសៀវភៅ សាកល្បងអ្វីថ្មីរាល់ថ្ងៃ ឬស្គាល់មនុស្សថ្មីបន្ថែមទៀត។ ចូរស្វែងរកនូវទេពកោសល្យដែលជាចំណង់ចំណូលចិត្តរបស់អ្នក ហើយបង្កើតវាជាសកម្មភាពដើម្បីឲ្យខ្លួនឯងរីករាយ ទោះបីជាអ្នកគ្មានវត្តមានគេនៅក្បែរ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ បីម៉ាត់យ៉ាងខ្លី ទៅកាន់អ្នកដែលក្បត់​យើង​

ចុចអាន៖ គិតថា ភាពយន្តរឿង Frozen បាន​បង្រៀនពីការយកឈ្នះជំងឺផ្លូវចិត្តដែរទេ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

កាកបាទ​ក្រហម​កម្ពុជា ប្រជុំ​គណៈកម្មការ អនុគណៈកម្មការ ដើម្បី​កៀរគរ​រកជំនួយគាំទ្រទិវា៨ឧសភា២០២៥

សន្តិសុខសង្គម៥ ម៉ោង មុន

សមត្ថកិច្ច​មិន​ទាន់​ទប់​ស្កាត់ ការ​ឈូស​ឆាយ​ព្រៃលិច​ទឹក​របស់​លោក​សេង មង្គល ក្នុង​សង្កាត់​ស្រង៉ែនៅ​ឡើយ​ទេ

សន្តិសុខសង្គម៩ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

សន្តិសុខសង្គម១០ ម៉ោង មុន

សមត្ថកិច្ច​ខេត្តតាកែវ​ កសាងសំណុំរឿង​បញ្ជូន​ក្រុម​ចោរ​៥នាក់​ទៅ​តុលាការ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អ្នកវិទ្យាសាស្ត្ររកឃើញពណ៌ថ្មីមិនធ្លាប់មានពីមុនមក

សុខភាព១២ ម៉ោង មុន

ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ

កីឡា១៦ ម៉ោង មុន

ស្លុតចិត្ត! ខ្សែការពារ ទេស សម្បត្តិ បានទទួលមរណៈភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍

ព្រលានយន្តហោះសៀមរាបអង្គរ
ចរាចរណ៍១៣ ម៉ោង មុន

រថយន្តពីរគ្រឿងបុកគ្នានៅផ្លូវព្រលានយន្តហោះសៀមរាបអង្គរ ស្លាប់២នាក់ និងរបួស១៤នាក់

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ឆេះរថយន្តក្រុងនៅថៃ ស្លាប់មនុស្ស៧នាក់ របួស៤០នាក់

សន្តិសុខសង្គម៩ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម