Connect with us

KPT+

គន្លឹះ​គេច​ចេញ​ពី​អន្ទាក់ នៃ​ជំពូក​មនុស្ស​ដែល​ពូកែ​បាន​តែ​សម្ដី

បានផុស

នៅ

មនុស្ស​ខ្លះ​ពូកែ​ជំនាញ​ទំនាក់ទំនង​ រហូត​យើង​ត្រូវ​ល្បួង​ឲ្យ​ស្ដាប់​លង់​ចំហ​មាត់ ​ហើយ​មាន​អារម្មណ៍​ថា​ខ្លួន​ បាន​អភិវឌ្ឍន៍ ​រៀន​ច្រើន ពេល​នៅ​ក្បែរៗ​ពួកគេ។ តែ​បុគ្គល​ខ្លះ​បាន​ត្រឹម​សម្ដី​ឲ្យ​យើង​ចូល​ល្បួង​ធាតុពិត គេ​បាន​ផលប្រយោជន៍​ពី​ការ​ល្បួង​នោះ​ ចំណែក​ខាង​យើង​វិញ​ត្រូវ​ជឿ​អសារ​ចិត្ត​ខាត​ពេលវេលា និង​ពេល​ខ្លះ ស្ដាយ​ ក្រោយ​ផង​ក៏​មាន​។

វិធីសាស្ត្រ​ខាងក្រោម​ត្រូវ​ប្រកាន់​ខ្ជាប់​មុន​ពេល​ជឿ​សម្ដី​អ្នក​ណា​ម្នាក់៖

១ ត្រូវ​ចេះ​ពិចារណា​អំពី​មនុស្ស​ដែល​យើង​ជឿ​ទុកចិត្ត

សូម​ពិចារណា​ឲ្យ​បាន​ម៉ត់ចត់​អំពី​មនុស្ស​ដែល​យើង​ជ្រើសរើស​ជឿ​ទុកចិត្ត ព្រោះ​ច្រើន​គ្នា​មក​ហើយ​ដែល​ប្រទះ​នូវ​បញ្ហា​ឈឺចាប់​បន្ទាប់​ពី​ជឿ​ទុកចិត្ត​លើ​មនុស្ស​ខុស។ បុគ្គល​ដែល​មិន​មាន​ភាព​ស្មោះត្រង់​ជា​ទម្លាប់​ក្នុង​ជីវិត​និង​អាជីព​ហើយ​មាន​ឱកាស​មក​ចូលរួម​ក្នុង​ការងារ ជា​គូ​ទំនាក់ទំនង​និង​អ្វីៗ​ជា​ច្រើន​ទៀត​ជា​អ្វី​ដែល​ត្រូវ​យក​ចិត្តទុក​ដាក់​ខ្លាំង

ពិនិត្យ​យ៉ាង​ដិតដល់​អំពី​មូលហេតុ ដែល​គួរ​ដាក់ចិត្ត​ជឿជាក់​លើ​មនុស្ស​ណា ដែល​នាំ​យើង​ឲ្យ​វង្វេង​បាន។ ត្រូវ​ស្វែងយល់​ថា ហេតុអ្វី​បាន​ជា​យើង​ងាយ​នឹង​ជឿ​ទុកចិត្ត​លើ​អ្នក​ដែល​មិន​គួរ​ទុកចិត្ត ព្រោះ​គេ​ពូកែ​និយាយ? ប៉ិន​សម្ដែង?

២ ប្រយោជន៍​ផ្ដល់​មក​ល្អ​ពេក និយាយ​ស្រួល​ពេក ពិបាក​ណាស់​នឹង​ក្លាយ​ជា​ការ​ពិត

សញ្ញា​ខាងក្រៅ​និង​ខាង​ក្នុង​ដែល​បង្ហាញ​ថា​តើ​មនុស្ស​ម្នាក់​នោះ​គួរ​ទុក​ចិត្ត​ឬ​អត់? ផ្ទុយទៅវិញ​គួរ​តែ​ចាប់​អារម្មណ៍​ប្រុងប្រយ័ត្ន ទោះបី​យើង​ដឹង​ថា​មនុស្ស​ម្នាក់​នេះ កំពុង​ផ្ដល់​មក​នូវ​អារម្មណ៍​ពួកគេ​មាន​សុពលភាព​នូវ​ការ​ទាក់ចិត្ត​យើង​តែ​យើង​ត្រូវ​ជឿ​លើ​ខ្លួន​យើង​ពិចារណា​រក​មើល​ចន្លោះ​ប្រហោង​ដែល​យើង​កំពុង​ត្រូវ​បាន​គេ​យក​មក​ប្រើប្រាស់។ យើង​ស៊ីជោរ​ពេក?​ យើង​ចូលចិត្ត​គេ​ទ្រ ឬ​និយាយ​សម្រប​ពេក?យើង​ចូលចិត្ត​មនុស្ស​របៀប​ហ្នឹង​ពេក?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

៣ ប្រយ័ត្ន​ខ្ពស់ ពេល​បុគ្គល​ណាមួយ​លេច​ឡើង​ជាមួយ​មន្ត​ស្នេហ៍​ដ៏​ទាក់ទាញ

ឧបាយកល​និង​ភាព​ល្អឆើត ជា​រឿង​ស៊ីចង្វាក់​គ្នា តែ​វា​ងាយ​រលាយ​បាត់​បន្សល់​ការ​ឈឺចាប់។ ជា​ញឹកញាប់​មនុស្ស​ដែល​យើង​ជឿ​ទុកចិត្ត​ជ្រុល​នៅ​ពេល​ដែល​យើង​មិន​គួរ​ទាល់​តែ​សោះ​។ ហេតុអ្វី? ដោយសារ​តែ​ពួកគេ​ជា​ធម្មតា​លេចឡើង​មក​ជាមួយ​ភាព​រឹងមាំ មាន​ទំនុក​ចិត្ត​ចេះ​គ្រប់គ្រង​ការ​សម្ដែង​ និង​មាន​របៀប​ទាក់ទាញ ចិត្ត​ដែល​ងាយ​នឹង​ទទួល​បាន​ជោគជ័យ​ខ្ពស់។ ពួកគេ​ហាក់​ដូចជា“ អ្នកឈ្នះ” នៅ​ក្នុង​ជីវិត​ផ្ទាល់ខ្លួន​និង​អាជីព​របស់​ពួកគេ ហើយ​យើង​ចង់​ទទួល​ឥទ្ធិពល​នោះ។ ប៉ុន្តែ​នៅ​ពេល​ដែល​យើង​ស្គាល់​ពួកគេ​ច្បាស់ យើង​នឹង​ឃើញ​ថា ពួកគេ​មិន​មាន​សុវត្ថិភាព​ក្នុង​ការ​ចង​បណ្ដាញ​នោះ​ទេ។ ។

៤ ពួកគេ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ដូចជា​មាន​នរណា​ម្នាក់​កម្រ​រក​បាន

ទេពកោសល្យ​និង​សមត្ថភាព​ពិសេស​ខ្លះ បាន​ធ្វើ​ឲ្យ​យើង​ងងឹតភ្នែក​ភ្លាមៗ​ថា ខ្លួន​កំពុង​ប្រើ​ពេលវេលា​មាន​តម្លៃ​ជាមួយ​មនុស្ស​ម្នាក់​នេះ។

គួរ​ឲ្យ​ស្ដាយ​មនុស្ស​ដែល​មិន​គួរ​ឲ្យ​ទុកចិត្ត​ជា​រឿយៗ​បាន​មក​ដល់​ជាមួយ​ការ​ទាក់ទាញ​ខ្លាំង ក្រោយមក​ក៏​យើង​ភ្ញាក់​ថា ពួកគេ​គួរ​ឲ្យ​ខ្លាច​ប៉ុន្តែ​ការ​និយាយ​សរសើរ​និង​ពូកែ​និយាយ គឺ​មាន​ប្រសិទ្ធភាព រយៈពេល​ខ្លី។ ដំបូង​គេ​អាច​ធ្វើ​ឲ្យ​គ្រប់គ្នា​មាន​អារម្មណ៍​ថា ដែល​តាម​ការ​ពិត​គ្រាន់​តែ​ជា​យុទ្ធសាស្ត្រ​មួយ​ធ្វើ​ឲ្យ​យើង​ចូលចិត្ត​និង​ធ្វើតាម​ពួកគេ។

៥.ចូរ​រៀន​ការ​វាយតម្លៃ​អាកប្បកិរិយា គុណ​តម្លៃ​និង​សុចរិត​ភាព​ដែល​បង្ហាញ មិនមែន​អួត

ប្រសិន​បើ​បុគ្គល​នោះ​ជា​មនុស្ស​ពិសេស​ កុំ​និយាយ​តែ​ពាក្យ​សម្ដី ជាទូទៅ មិនមែន​សម្ដី​ពួកគេ​បង្ហាញ​ទេ​គឺ​សកម្មភាព​របស់​ពួកគេ​ដែល – ស៊ើបអង្កេត​​ឲ្យ​កាន់​តែ​ស៊ីជម្រៅ​កាន់​ទេ​ឃើញ​ពិត។

សួរ​ខ្លួនឯង​នូវ​សំណួរ​ទាំង​នេះ​មុន​ពេល​ទុកចិត្ត​ពួកគេ​៖ តើ​មាន​អាកប្បកិរិយា​អ្វីខ្លះ​អំពី​បុគ្គល​នេះ​ដែល​ខ្ញុំ​ធ្លាប់​ដឹង?ខ្ញុំ​ប្រើ​អារម្មណ៍​ឬ​វិចារណញ្ញាណ​ទៅ​ស្រលាញ់​គោរព​បុគ្គល​នេះ?

ជំហាន​សំខាន់​និង​ធំ​បង្អស់ នៃ​ជីវិត​និង​អាជីព​មនុស្ស​ម្នាក់ៗ គឺ​ការ​អភិវឌ្ឍនភាព​ក្លាហាន បង្កើត​ការ​ជឿជាក់​លើ​ខ្លួនឯង​ឲ្យ​បាន​រឹងមាំ​សិន ដើម្បី​ដឹង​ច្បាស់​នូវ​អ្វី​ដែល​ជា​សក្ដានុពល​ផ្ទៃក្នុង​របស់​ខ្លួន​យើង មុន​នឹង​ស្វែងយល់​ពី​អ្នកណា​ផ្សេង​ដែល​យើង​ចង់​ទុកចិត្ត​។

បើ​ខ្លួនឯង​ក៏​មិន​ច្បាស់​ផង កុំ​ងាយ​ទុក​ចិត្តអ្នក​ផ្សេង​នៅឡើយ​ក្នុង​ពេលនេះ៕

ប្រែសម្រួល៖ហាណា

ប្រភព Forbes

ចុចអាន៖៤យ៉ាងកម្រមានអ្នកដឹង ពីលោកប្រធានាធិបតីវៀតណាម NGUYEN PHU TRONG

ចុចអាន៖មែនឬអត់ ​ប្រុស​អ្នកមាន​ចូលចិត្តតែ​ស្រីស្អាត?​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២ នាទីutes មុន

អ្នកនាង ម៉េង កែវពេជ្ជតា ចេញវីដេអូចម្រៀងច្រៀងរួមគ្នានឹង ព្រីន បទ “ចាប៉ីផ្អែម” អបអរទិវាវប្បធម៌ជាតិ ៣មីនា

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

អតីត CEO ស្ថាប័នកីឡាកាស WWE ក្លាយជារដ្ឋមន្ត្រីក្រសួងអប់រំ អាមេរិក

ព័ត៌មានជាតិ១៧ នាទីutes មុន

​ដំណើរការ​សាងសង់សណ្ឋាគារផ្កាយ ៥ និង មជ្ឈមណ្ឌលពាណិជ្ជកម្មតម្លៃ ៥៧៤ លានដុល្លារ នៅខេត្ត​ព្រះសីហនុ បន្តវឌ្ឍនភាព​​ទៅមុខ​

ព័ត៌មានជាតិ២០ នាទីutes មុន

មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ផ្តល់ជូនការពិនិត្យ និងព្យាបាលបកបាយភ្នែក ដោយឥតគិតថ្លៃរយៈពេល ១ខែ

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

បទ​ឈប់បាញ់​អាច​ដួល​រលំ ក្រោយ​អ៊ីស្រាអែល បាញ់​មនុស្ស​ស្លាប់​២​នាក់​នៅ​ហ្គាហ្សា

សន្តិសុខសង្គម១២ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

សហគ្រាសចិន
សន្តិសុខសង្គម២៣ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ចរាចរណ៍១៧ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

ជីវិតកម្សាន្ដ២ ម៉ោង មុន

Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ

Sokha Hotels

ព័ត៌មានពេញនិយម