KPT+
ហេតុផល ៤ យ៉ាងដែលគួរតែចាប់ផ្ដើមអាជីវកម្មឥឡូវនេះលែងពន្យារ
ការចាប់ផ្ដើមអាជីវកម្ម តែងតែជាទស្សនវិស័យគួរឲ្យបារម្ភ តែបើយើងក្រឡេកមើលអ្នកដែលដើរលើផ្លូវនេះមុន ដែលដឹងទេថា ពួកគេក៏ធ្លាប់ជួបអារម្មណ៍បែបនោះដូចគ្នាមុនពេលជោគជ័យ។
មានហេតុផលជាច្រើន ដែលការចាប់ផ្ដើមអាជីវកម្មនាពេលបច្ចុប្បន្ននេះ គឺជាគំនិតល្អ ហើយខាងក្រោមនេះគឺជាចំណុចជំនួយស្មារតី មួយចំនួន៖
១. ចាប់ផ្ដើមទុនដំបូងតិចបំផុត
គ្រប់សហគ្រិនដែលបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួន គឺស្ទើរតែចំណាយលុយទាំងអស់ក្នុងការិយាល័យ។ យើងមិនចាំបាច់ធ្វើដល់ថ្នាក់ហ្នឹងក៏បាន គ្រាន់តែកំណត់ពេលវេលា ហើយធ្វើជាអ្នកធ្វើការក្រៅម៉ោងសិន។
ជោគជ័យនៃការចាប់ផ្ដើមអាជីវកម្មភាគច្រើន គឺពឹងផ្អែកលើការបោះជំហានតាមអ៊ីនធឺណិតរបស់ក្រុមហ៊ុន មានន័យថាផ្ដោតអារម្មណ៍ដំបូងនៅលើគេហទំព័រ ដែលធ្វើឲ្យការចំណាយរបស់យើងគឺតិចតួចបំផុត។
២. ទទួលយកអ្នកដែលចង់ចូលរួមជាមួយយើង
វិបត្តិសេដ្ឋកិច្ចធ្វើឲ្យការប្រកួតប្រជែងសម្រាប់ការងារកាន់តែខ្លាំងក្លាជាងមុន នោះមានន័យថានិស្សិតបញ្ចប់ការសិក្សាវ័យក្មេងជាច្រើនកំពុងចាកចេញពីសាកលវិទ្យាល័យមិនអាចរកការងារធ្វើបាន។
ទោះបីភាគច្រើនគ្រប់គ្នាតែងឈោងយកដោយសាជីវកម្មធំៗក៏ដោយ ក៏មាននិស្សិតបញ្ចប់ការសិក្សាខ្លះដែលមានទេពកោសល្យ ហើយនេះជាអ្វីដែលក្នុងនាមជាសហគ្រិនដំបូងគួរឈោងចាប់ពួកគេជាការផ្ដើមដំបូង។

៣. មិនកំណត់ព្រំដែននៃអាជីវកម្ម
សព្វថ្ងៃនេះក្រុមហ៊ុនទាំងអស់មានលក្ខណៈអន្តរជាតិ ហើយយើងក៏អាចចុចស្វែងរកការផ្ដល់ជូនដ៏ល្អរបស់ពិភពលោកបានដូចគ្នា។ តាមរយៈការចាប់ផ្ដើមអាជីវកម្មបច្ចុប្បន្ននេះ យើងអាចបើកចំហដោយស្វ័យប្រវត្តិចំពោះការធ្វើជំនួញជាមួយមនុស្សមកពីទូទាំងពិភពលោក មិនត្រឹមតែនៅក្នុងតំបន់ឬប្រទេសប៉ុណ្ណោះទេ។
បើយើងមិនកំណត់ព្រំដែនអតិថិជនទេ អាជីវកម្មនឹងមានលទ្ធភាពទទួលបានអតិថិជនសក្ដានុពលកាន់តែច្រើនមិនខាន។
៤. ធ្វើតាមចំណង់ចំណូលចិត្តខ្លួនឯង
មនុស្សដែលមានចំណងចំណូលចិត្តលើអ្វីមួយ តែងតែខិតខំបំពេញការងារទាំងនោះអស់ពីសមត្ថភាពខ្លួនឯងមិនខាន។ មិនខុសអីពីអ្នកដែលស្រលាញ់ចង់បើកអាជីវកម្មផ្ទាល់ខ្លួនឡើយ។
មានមនុស្សតិចណាស់ដែលចាប់ផ្ដើមធ្វើអាជីវកម្មផ្ទាល់ខ្លួន ហើយពួកគេតែងតែស្វែងរកអ្វីដែលពួកគេមិនចង់ធ្វើទៅវិញ។ បើយើងមានអារម្មណ៍ថាលែងចង់ធ្វើការងារឲ្យគេ ហើយចង់ចាកចេញពីការងារមកចាប់ផ្ដើមអាជីវកម្ម សូមសាកល្បងធ្វើវា។
យើងមិនត្រឹមតែរីករាយនឹងចំណង់ចំណូលចិត្តខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវខិតខំថែមទៀតដើម្បីធានាថា ក្ដីសុបិនរបស់យើង នឹងក្លាយជាផ្លែផ្កាទៅថ្ងៃអនាគត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖គន្លឹះ ៦ យ៉ាងពង្រីកសមត្ថភាពផ្ទាល់ខ្លួនឲ្យរីកចម្រើនជានិច្ច
ចុចអាន៖ជឿអត់? ទម្លាប់អាក្រក់ខ្លះ ក៏ជួយឲ្យខួរក្បាលឆ្លាតវៃ

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៣ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស