Connect with us

KPT+

របរដែលធ្វើព្រោះឃើញចំណេញ តែចិត្ត​មិនស្រលាញ់ មុនក្រោយ​នឹងដួល

បានផុស

នៅ

មុខជំនួញគ្រប់យ៉ាង​ដែលកសាងមក​អ្នកត្រូវ​តែស្រលាញ់វា។

រឿង​ចុងក្រោយបង្អស់និងសំខាន់បំផុត នៅក្នុងបញ្ជីគម្រោង​រកស៊ីមួយ​ៗ គឺសំណួរធំថា រករបរហ្នឹង យើង​ចូលចិត្ត​វាអត់ ឬ​ព្រោះចង់ចំណេញ​ក្បាលកាក់ហើយ​ក៏ធ្វើៗទៅ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្វីដែលអ្នកកំពុងធ្វើអ្នកត្រូវតែស្រឡាញ់វាទើបអ្នកផ្សេងគេមកស្រលាញ់តាមដែរ។​ នោះហើយជាមូលហេតុដែលមនុស្សតែងតែនិយាយថា៖ កុំធ្វើវាដើម្បីលុយ! ប្រសិនបើអ្នកមិនស្រឡាញ់វាទេ ប្រសិនបើអ្នកមិនឈ្លក់វង្វេងនឹងវាទេ អ្នកនឹងមិនស៊ូបានទេ ហើយ​អ្នកនឹងបរាជ័យ។

ពេលវេលាលំបាកនិងបញ្ហាដែលអាចនឹងកើតឡើង តែងតែ​ធ្វើឱ្យ​អ្នករកស៊ីម្នាក់ៗ នឹងចង់ឈប់រាប់លានដង។

ប្រសិនបើអ្នកមិនស្រឡាញ់វា ប្រសិនបើអ្នកមិនមានចំណង់ចំណូលចិត្តចំពោះវាជ្រៅ អ្នកនឹងឈប់កណ្តាលផ្លូវមុនពេលទៅដល់ជោគជ័យ ។

សហគ្រិនម្នាក់ៗ ក្រឡេកមើលវត្ថុផ្សេងៗគ្នាហើយទីផ្សារក្នុងខួរក្បាលពួកគេ​ក៏វិភាគចេញមកមិនដូចគ្នា។ ពួកគេចូលរួមក្នុងអាជីវកម្មមិនឈប់ឈរទេ តែមានតែ​១ភាគរយប៉ុណ្ណោះដែលជោគជ័យ។ មួយភាគ​ដ៏​តូចនោះ​គេជោគជ័យ​ ព្រោះពួកគេ ពិតជាយកចិត្តទុកដាក់ចំពោះផលិតផលដែលពួកគេកំពុងកសាងនិងរំភើបក្នុងការ​ប្រឈម​នឹង​បញ្ហាដែលពួកគេកំពុងដោះស្រាយ។

គ្រប់យ៉ាងក្នុងជីវិត​ត្រូវការ​ថាមពលនៃកម្លាំងចិត្តនិង​គុណតម្លៃ​នៃអ្វី​ដែលអ្នកកំពុង​ធ្វើ។ បើអ្នកអាចរៀបការជាមួយមនុស្ស​ចាស់ម្នាក់ដើម្បីលុយ នោះសឹមរកស៊ីរបរដែលអ្នកមិនស្រលាញ់ដើម្បីលុយ។ តើវាយូរអង្វែង​ដែរទេ?

ប្រែសម្រួល៖ ឡាហ្សូលី

ចុចអាន៖ យុទ្ធសាស្ត្រហិរញ្ញវត្ថុ​ដែលបណ្តាម្ចាស់​​អាជីវកម្ម​ថ្មីថ្មោង​ គួរ​អាន​!

ចុចអាន៖ យុទ្ធសាស្ត្រ Marketing មិនល្អចំនួន៣ ដែលសម្លាប់យីហោអ្នកចោល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម