ឪពុកម្ដាយ​គួរ​បង្រៀន​កូន​យ៉ាងដូចម្ដេចពីរឿងលុយកាក់? – Kampuchea Thmey Daily
Connect with us

KPT+

ឪពុកម្ដាយ​គួរ​បង្រៀន​កូន​យ៉ាងដូចម្ដេចពីរឿងលុយកាក់?

Published

on

ការអប់រំកូនៗពីទុកការដាក់លុយកាក់តាំងពីពួកគេនៅវ័យកុមារ ជា​រឿង​សំខាន់​មួយ​ដែល​ឪពុកម្ដាយ​គ្រប់​រូប​ត្រូវយកចិត្តទុកដាក់។ ចំណេះគ្រប់គ្រងហិរញ្ញវត្ថុ មិន​រង់ចាំ​ទាល់​តែ​កូន​ពេញវ័យ​ទើប​ប្រាប់ ឬ​ដាក់​បន្ទុក​ទៅ​ខាង​សាលា​ឲ្យ​បង្រៀន​នោះ​ទេ តែ​ប៉ាម៉ាក់​ត្រូវ​ចាប់ផ្ដើម​ពី​ពេល​ដែល​កូនៗ​កំពុង​នៅ​ក្មេង​នេះ​ឯង។

. ការចាយវាយ

មិនថាលោកអ្នកចំណាយលុយទៅលើអ្វីក៏ដោយ គួរតែប្រាប់កូនៗពីគោលបំណង​នៃ​ការ​ចាយវាយ​នោះ។ ប្រាប់​ពួកគេ​ពី​មូលហេតុ​នៃ​ការ​ទិញ​នីមួយៗ! ​បើ​សិន​ពួកគេ​ទារ​ទិញ​សម្ភារ​លេង​ឬ​អ្វី​ផ្សេង គួរ​ឲ្យ​ពួកគេ​ប្រាប់​ពី​បំណង និង​ប្រយោជន៍​នៃ​របស់​នោះ​មក​លោកអ្នក។ ធ្វើ​បែបនេះ កូនៗ​នឹង​មិន​ចេះ​តែ​ចាយវាយ​តាម​ការ​ចង់​បាន ហើយ​ពួកគេ​នឹង​យល់​ច្បាស់​ថា អ្វី​គួរ​ឬ​មិន​គួរ​ទិញ។

. ការ​សន្សំ

គួរ​តែទិញកូនជ្រូក​មួយ ទុក​ឲ្យ​កូន ដើម្បី​ឲ្យ​ពួកគេ​រៀន​សន្សំប្រាក់ ទោះ​តិចតួច​ក៏ដោយ។ ពន្យល់​កូនៗ​ពី​គុណសម្បត្តិ​នៃ​លុយ​សន្សំ​នោះ! ក្រោយ​ពី​ពួកគេ​យល់ ពួកគេ​នឹង​​ចេះ​សម្រេចចិត្ត​ពី​ការ​ទុកដាក់​លុយ​ដែល​មាន​ដោយ​ខ្លួនឯង ថា​គួរ​សន្សំ​ប៉ុន្មាន ឬ​ចាយ​ប៉ុន្មាន។  ម្យ៉ាងទៀត​ពួកគេ ក៏​កាន់​តែ​យល់​ច្បាស់​ពី​ការ​កើន​ឡើង​នៃ​លុយ​ផង​ដែរ។

. ការ​បរិច្ចាគ

ទន្ទឹម​នឹង​ការ​អប់រំ​កូនៗ​ឲ្យ​ចេះ​ទុកដាក់ ក៏​ដូចជា​ចេះ​សន្សំ​ប្រាក់ ឪពុកម្ដាយ​កុំ​ភ្លេច​បង្រៀន​ពួកគេ​ឲ្យ​ចេះ​ចែករំលែក​ផង។ ការ​ចែកទាន មិន​ថា​តិច​ឬ​ច្រើន បង្រៀន​ក្មេង​ឲ្យ​មាន​ចិត្តសប្បុរស ចេះ​ស្រឡាញ់​អាណិត​អ្នកដទៃ មិន​កំណាញ់​ដែល​នាំឲ្យ​ខ្វះ​ញាតិ​នោះ​ទេ។ លើស​ពី​នេះ ឪពុកម្ដាយ​មិន​គួរ​មាន​កាយវិការ​រិះ​ថាំ​នៅ​ចំពោះ​មុខ​កូន ដែល​បណ្ដាល​ឲ្យ​ពួកគេ​ក្លាយ​ជា​មនុស្ស​ម៉ៅស្វិត​ទៅ​ថ្ងៃ​អនាគត​ឡើយ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Bright Side

ចុចអាន៖កុំ​ទាន់ DEPRESSION ប្រសិន​យើង​មិន​ទាន់​បាន​ធ្វើ​រឿង​ទំាង​នេះ

ចុចអាន៖មុនពេលចង់ធ្វើជាអ្នកគ្រប់គ្រងនៅ front desk អានសិន!

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម