ព័ត៌មានជាតិ
ក្រសួងការងារចេញគោលការណ៍បង្រៀន និងរៀនពីចម្ងាយសម្រាប់គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស
ក្រសួងការងារ និងបណ្តុះបណ្តាលបានដាក់ចេញនូវការបង្រៀននិងរៀនពីចម្ងាយ ឬតាមអនឡាញសម្រាប់គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈក្រោមឱវាទ។

លោកបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យដឹងថា ការដាក់ចេញនូវ
ការបង្រៀននិងរៀនពីចម្ងាយឬតាមអនឡាញនេះក្នុងគោលបំណងផ្ដល់ឱកាសដល់សិក្ខាកាម សិស្ស និស្សិត យុវជន ឬអ្នកកំពុងតែបម្រើការងារនៅតាមសហគ្រាសគ្រឹះស្ថាន រោងចក្រ ឬស្ថាប័ននានានិងប្រជាពលរដ្ឋទូទៅទទួលបានសេវាអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈដ៏សម្បូរបែបនិងបណ្ដុះទម្លាប់នៃការប្រើប្រាស់កម្មវិធីបណ្ដុះបណ្ដាលបច្ចេកវិទ្យា និងឧបករណ៍វៃឆ្លាតទាំងនៅក្នុងអំឡុងពេលមានវិបត្តិនៃការរីករាលដាលជំងឺកូវីដ-១៩ និងទៅអនាគត។
លោករដ្ឋមន្ត្រីបានបន្តថា បន្ថែមពីនេះគោលការណ៍ណែនាំនេះនឹងឆ្លើយតបទៅនឹងយុទ្ធសាស្ត្រទី២ “ការធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ” នៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៩-២០២៣ ដែលចាំបាច់ក្រសួងត្រូវបង្កើតកម្មវិធីបណ្តុះបណ្តាលឱ្យសម្បូរបែបនិងស្របតាមការរីកចម្រើនបច្ចេកវិទ្យា និងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា គោលការណ៍ណែនាំនេះនឹងបង្ហាញអំពីដំណើរការនៃការចុះឈ្មោះចូលរៀន ការបង្រៀន ការរៀនការអនុវត្តផ្ទាល់ ការប្រឡង និងការត្រួតពិនិត្យវាយតម្លៃជាដើម។
លោករដ្ឋមន្ត្រីបានឲ្យដឹងទៀតថាដើម្បីអនុវត្តការបង្រៀន និងរៀនពីចម្ងាយឬតាមអនឡាញ គ្រឹះស្ថាន TVET នីមួយៗត្រូវរៀបចំផែនការនិងសកម្មភាពការងារមួយចំនួនរួមមានផែនការរយៈពេលខ្លី មធ្យមនិងវែងនៃដំណើរការបង្រៀន និងរៀនពីចម្ងាយ ឬតាមអនឡាញ របស់គ្រឹះស្ថាន អ.ប.វ. ។ ណែនាំសាស្រ្តាចារ្យ គ្រូបច្ចេកទេស/ឯកទេស រៀបចំកិច្ចតែងការបង្រៀនឯកសារមេរៀន បទបង្ហាញ ការផលិតវីដេអូបង្រៀនទាំងទ្រឹស្តី និងការអនុវត្ត។ រៀបចំនិងគ្រប់គ្រងបន្ទប់បង្រៀន រោងជាង បន្ទប់ពិសោធន៍/មន្ទីរពិសោធន៍មូលដ្ឋានឧបករណ៍/សម្ភារបង្រៀន និងរៀនពីចម្ងាយ ឬតាមអនឡាញ ទាំងទ្រឹស្តីនិងការអនុវត្ត។ ផែនការចុះកម្មសិក្សារបស់សិក្ខាកាម សិស្ស និស្សិតនៅតាមសហគ្រាសគ្រឹះស្ថាននិងផែនការប្រឡងបញ្ចប់ការសិក្សារបស់សិក្ខាកាម សិស្ស និស្សិតជាដើម។
គួរបញ្ជាក់ថាក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ មានសិក្ខាកាមសិស្សនិស្សិតនិងកម្មករនិយោជិតប្រមាណជាង ២០ ម៉ឺននាក់បានទទួលការបណ្តុះបណ្តាលជំនាញថ្មីៗដើម្បីបំពេញតាមតម្រូវការការងារ៕
អត្ថបទ៖ សំអឿន
ចុចអាន៖ ធនាគារជាតិ ៖ តម្លៃប្រាក់រៀលបានវិលមកគន្លងដើមធម្មតា នៅចុងឆ្នាំ២០២០
ចុចអាន៖ លោក អុិត សំហេង អំពាវនាវពលករខ្មែរធ្វើការនៅថៃ កុំទាន់វិលត្រឡប់មកស្រុកកំណើត ចៀសវាងហានិភ័យ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន