ព័ត៌មានជាតិ
រថយន្តប្រភេទសណ្តោងខ្នាតធំ បុករះរថយន្តធុនតូចជាច្រើនគ្រឿង សំណាងមិនមានអ្នកបាត់បង់ជីវិត ( Videos)
កំពត ៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បានបណ្តាលឲ្យរថយន្តធុនតូចចំនួនបីគ្រឿងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ តែសំណាងល្អ ពុំមានអ្នកបាត់បង់ជីវិត។

គ្រោះថ្នាក់នេះ បានកើតឡើងនៅ វេលាម៉ោង១៩ និង៣៩នាទី ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ លើផ្លូវជាតិលេខ៣ ត្រង់ចំណុចគល់ស្ពានព្រែកកំពង់បាយត្រើយខាងកើត ស្ថិតក្នុងភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត រវាងរថយន្តនិងរថយន្តដែលមានទិសដៅខ្វែងគ្នា រួចខ្ទាតទៅប៉ះរថយន្តចំនួន២គ្រឿងទៀត ដែលមានទិសដៅផ្ទុយគ្នាផងដែរ។

ជុំវិញករណីគ្រោះថ្នាក់ខាងលើ សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបររថយន្តបង្កមិនស្គាល់សាវតា (រត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ) បើកបររថយន្តម៉ាក HYUNDAI GOLD ប្រភេទក្បាលសណ្តោង ពណ៌ស ពាក់ផ្លាកលេខ ព្រះសីហនុ 3A-8199 និងសណ្តោងរ៉ឺម៉ក ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 4A-8199 មានទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ បានកៀររថយន្តមួយគ្រឿង ដែលមានទិសដៅខ្វែងគ្នា ចំពីចំហៀងផ្នែកខាងឆ្វេង។

អ្នកបើកបររថយន្តឈ្មោះ អ៊ូច វូន ភេទប្រុស អាយុ២៦ឆ្នាំ និងមានអ្នករួមដំណើរម្នាក់ឈ្មោះ ភូ យួន ភេទប្រុស អាយុ២៩ឆ្នាំ ទាំងពីរនាក់មានទីលំនៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប បើកបររថយន្តម៉ាក TOYOTA CAMRY ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AJ-6759 មានទិសដៅពីត្បូងទៅជើង បើកបរមិនគោរពសិទ្ធិ ក៏ត្រូវរថយន្តដែលមកពីទិសខាងកើត កៀរ ធ្វើឲ្យរថយន្តខ្ទាតទៅប៉ះនិងរថយន្តចំនួន២គ្រឿងទៀត ដែលមានទិសដៅផ្ទុយគ្នា បណ្តាលឲ្យអ្នកបើកបរនិងអ្នករួមដំណើររងរបួសស្រាល បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពត។

ប្រភពដដែលបានបន្តថា អ្នកបើកបររថយន្តដែលរងគ្រោះ២គ្រឿងទៀត ទី១-ឈ្មោះ ខៀវ ស៊ីវត្ថា ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បើកបររថយន្តម៉ាក HYUNDAI CLICK ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខ ព្រះសីហនុ 2A-0389 មានទិសដៅពីលិចទៅកើត។ អ្នកបើកបររថយន្តទី២- ឈ្មោះ មែ តារ៉ា ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត បើកបររថយន្តម៉ាក MAZDA BT-50 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BK-5266 មានទិសដៅពីលិចទៅកើត។

បច្ចុប្បន្នវត្ថុតាងរួមមានរថយន្តចំនួន៤គ្រឿង សមត្ថកិច្ចបានយកមករក្សាទុកនៅការិយាល័យចរាចរណ៍ នៃស្នការដ្ឋាននគរខេត្តកំពត៕
ដោយ ៖ សេង ណារិទ្ធ





សូមចុចអាន ៖ ក្រោយឈ្នះ នៅ ស្រីពៅ និងធ្វើបានល្អបំផុតឆ្នាំ២០២០ Ritu Phogat ប្រាប់ថា «ខ្លាញី» មកដល់ហើយ
សូមចុចអាន ៖ ឆ្នាំ២០២០ CMAC រំដោះផ្ទៃដីចំការមីនសរុបជាង៩,២០០ហិចតា និងរកឃើញគ្រាប់មីនមិនទាន់ផ្ទុះជិត៤ម៉ឺនគ្រាប់
ទស្សនាវីដេអូ រថយន្តសណ្តោង បុករះរថយន្តជាច្រើនគ្រឿង

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ