Connect with us

អាជីព

មាន​អារម្មណ៍​ថា មេដឹកនាំ​មាន​ចរិត​លំអៀង​?

បានផុស

នៅ

ភាព​លំអៀង​ និង​យុត្តិធម៌​ជា​វិញ្ញាសា​ពិបាក​មួយ​សម្រាប់​អ្នកដឹកនាំ​ទូទៅ ព្រោះ​មិន​ថា គាត់​ជា​ចៅហ្វាយនាយ​ដ៏​អស្ចារ្យ​បំផុត ក៏​អាច​ត្រូវ​អ្នកណាម្នាក់​មើល​ឃើញ​ថា​អយុត្តិធម៌​ដែរ​។​

នយោបាយ​ការងារ និង​ឋានានុក្រម​សាជីវកម្ម​ពេលខ្លះ​អាច​បង្ហាញ​នូវ​រូបភាព​អយុត្តិធម៌ ហើយ​ជា​ការ​ពិត​ធ្វើ​ឲ្យ​មាន​ការ​ខកចិត្ត​សម្រាប់​មនុស្ស​ខ្លះ តែ​បែរជា​ពេញចិត្ត​សម្រាប់​មនុស្ស​ខ្លះ​អាស្រ័យ​តាម​ការយល់ឃើញ​របស់​ពួកគេ​។

ចំណែក​ការ​ដោះស្រាយ​ជាមួយ​បញ្ហា​នេះ ត្រូវ​ការ​យក​មនុស្ស​ដែល​មាន​សុខភាព​ផ្លូវចិត្ត​រឹងមាំ​មក​ជួយ ចំណែក​បើ​បុគ្គលិក​ដែល​គិត​បែប​នោះ គួរតែ​សង្កេតមើល​ដែរ​ថា​តើ​ខ្លួន​គេ​នោះ​មាន​បញ្ហា​ច្រណែន ជា​ផល​នៃ​គំនិត​អវិជ្ជមាន ឬ​ថៅកែ​ពិតជា​កំពុង​លំអៀង​ព្រោះ​ស្រលាញ់​ឬ​ស្អប់​។​

​ការសិក្សា​ថ្មី​មួយ​ដែល​ធ្វើឡើង​ដោយ​ក្រុមហ៊ុន​ចំនួន ២០០០ នាក់​បាន​បង្ហាញថា ៤៩ ភាគរយ​នៃ​បុគ្គល​ឈប់​ពី​ការងារ​ដោយសារតែ​អ្នកគ្រប់គ្រង​របស់​ពួកគេ ហើយ ២៤ ភាគរយ​ទៀត​ធ្លាប់​មាន​សុបិន​អាក្រក់​ដោយសារ​អ្នកគ្រប់គ្រង​របស់​ពួកគេ​លំអៀង និង​រំខាន​ដំណេក​របស់​ពួកគេ​ដោយ​សម្ដី​ឬ​ឥរិយាបថ​ដ៏​ឈឺចាប់​។​

​ការសិក្សា​ក៏បាន​បង្ហាញ​ថា​អ្នកចូលរួម ២៦ ភាគរយ​បាន​ស្វែងរក​ការ​គាំទ្រ​ផ្នែក​សុខភាព​ផ្លូវចិត្ត​ហើយ ១៩ ភាគរយ​ទៀត​បាន​ស្នើសុំ​ផ្លាស់ប្ដូរ​ក្រុម​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក អេលលី ហ្គ្រីន​អ្នក​ជំនាញ​ខាង​ធនធានមនុស្ស បាន​និយាយ​ថា​ក្នុងចំណោម កម្មករ និយោជិក​ដែល​មាន​ទុក្ខ​កង្វល់​ពី​ភាព​លំអៀង មាន​៥ ភាគរយ ដែល​មាន​បញ្ហា​តាម​សម្គាល់​អ្នកគ្រប់គ្រង​ស្រង់​រក​កំហុស​គាត់ ជាជាង​ប្រឹង​បង្កើន​សមត្ថភាព​ខ្លួន​។​

ដើម្បី​ដោះស្រាយ​ស្ថានការណ៍​នេះ ក្រុមហ៊ុន​គួរតែ​បង្រៀន​ជំនាញ​ទន់​សំខាន់ៗ និង​ជា​បន្តបន្ទាប់​ដល់​បុគ្គលិក​រួមមាន​៖

១ កុំ​ប្រៀបធៀប​

​ក្នុងនាម​ជា​និ​យោ​ជិ​ក កុំ​បន្ទោស​ខ្លួនឯង កុំ​តាម​សម្គាល់​អ្នកដទៃ ហើយ​កុំ​ចាត់ថ្នាក់​វាយតម្លៃ​អ្វីៗ​ដោយ​ស្វ័យប្រវត្តិ ព្រោះ​ថៅកែ​និង​អ្នកជា​មនុស្ស​ដូចគ្នា មិន​អាច​គិត​អ្វី​បាន​ល្អឥតខ្ចោះ​ហើយក៏​មិន​យល់​ពី​អារម្មណ៍​មនុស្ស​គ្រប់គ្នា​បាន​ល្អ​ម៉ត់ចត់​គ្រប់​ពេល​ឡើយ​។ អ្វី​ដែល​យើង​អាច​ធ្វើ​បាន និង​ល្អ​បំផុត ក្នុងនាម មិត្ត​រួមការ​ងារ​និង​ជា​និយោជិក គឺ​ធ្វើ​ការងារ​ខ្លួន​ឲ្យ​បាន​ល្អ​ហើយ​ពេលនោះ​ប្រសិន​ឱកាស​ខាងក្នុង​មិន​មាន​សម្រាប់​យើង ឱកាស​ខាងក្រៅ​នឹង​ស្វាគមន៍​យើង​។ ការ​ប្រៀបធៀប​ដោយ​បង្អន់ល្បឿន​ខ្លួនឯង ជា​ការ​សម្លាប់​អនាគត​នៃ​អាជីព​ខ្លួន​ដោយ​អវិជ្ជមាន​។

២ ផ្ដោត​អារម្មណ៍​

​មេដឹកនាំ អ្នក​គ្រាន់តែ​ជា​អ្នក​រួម​ការងារ​ដែល​មាន​ឋានៈ​និង​ការទទួលខុសត្រូវ​ខ្ពស់​ជាង មិនមែន​ជា​ឪពុកម្ដាយ​ទេ ពួកគេ​មិន​មាន​កាតព្វកិច្ច​ចិញ្ចឹម​បីបាច់​គ្រប់គ្នា​ឡើយ ព្រោះ​បុគ្គលិក​ជា​មនុស្ស​ធំ ហើយ​ពួកគេ​គួរ​អាច​បំពេញ​តួនាទី​បាន​ដោយ​គ្មាន​ការគ្រប់គ្រង ដោយ​ឯករាជ្យ និង​ដោយ​វិធី​ដែល​អាច​លើកទឹកចិត្ត​ខ្លួនឯង​បាន​ច្រើន កម្ចាត់​គំនិត​អវិជ្ជមាន​។​

៣ និយាយ​គ្នា​ដោយ​ចំហ

​ទោះបីជា​រឿង​នេះ​មើល​ទៅ​ដូចជា​គួរ​ឲ្យ​ខ្លាច​ក៏ដោយ សូម​បង្រៀន​មនុស្ស​ឱ្យ​លើកឡើង​ពី​អ្វី​ដែល​ពួកគេ​ចង់បាន ឬ​សាកសួរ​បំភ្លឺ ពី​អ្វី​ដែល​ពួកគេ​គិត ។ មានការ​សន្ទនា​ច្រើន​ត្រង់​ទៅ​ត្រង់​មក​នៅ​អង្គភាព​គឺជា​គោលដៅ​ដោះស្រាយ​បញ្ហា​ផង ជាមួយ​នឹង​ការ​សម្គាល់​សុខភាព​ផ្លូវចិត្ត​ភាគី​ទាំង​សង​ផង​បាន​ល្អ​ផង​។

៤ ធ្វើ​ចិត្ត​ទូលាយ

​ពេលខ្លះ​ថៅកែ​ពិបាក​ក្នុង​ការ​ប្រាប់​ត្រង់ៗ​ថា អ្នកជា​មនុស្ស​ចិត្ត​ចង្អៀត ចំណែក​ម្នាក់ទៀត ឱកាស​មិនល្អ​ក៏​ព្រម​សាក ឱកាស​ល្អ​ក៏​សក្ដិសម​។ ពេលខ្លះ​អ្នកជា​មនុស្ស​ប្រភេទ​ណា យើង​មិន​ធ្លាប់​សម្លឹង​ខ្លួនឯង​ពី​រង្វង់​ខាងក្រៅ​ឃើញ​ទេ ព្រោះ​យើង​តែង​ការពារ​ខ្លួន​យើង​។ ពេល​យើង​លោភ​តែ​ជាមួយ​ពេលវេលា​មាស​ហើយ​សមរភូមិ​ពិបាក​យើង​មិន​ហ៊ាន​លះបង់​យើង​និយាយ​តែ​ពី​រឿង​លុយ​និង​លាភ តើ​អ្នកណា​ចង់​ផ្ដល់​ឱកាស​ឱ្យ​យើង ហើយ​អ្នកណា​សន្យា​ថា​យើង​នឹង​មិន​កេង​ចំណេញ​លើ​ឱកាស​នោះ​ទៅ​អនាគត​៕

ប្រែសម្រួល ៖ សុភា​

ប្រភព ៖ womanandhome

ចុចអាន៖កំហុសធំៗ៦ ដែលយើងតែងធ្វើហួស កាលនៅវ័យក្រោម​៣០ឆ្នាំ

ចុចអាន៖គួរ​ឈប់​ជា​បន្ទាន់! ទង្វើ​ធម្មតា​ៗ​ដែល​កំពុង​បំផ្លាញ​​ផែន​ដី​​ដោយ​មិន​ដឹង​ខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៥ នាទីutes មុន

ព្រឹត្តិការណ៌តាំងពិព័រណ៌យក្ស Thaifex Anuga Asia ត្រៀមពង្រីកវិសាលភាពឱ្យកាន់តែ ធំជាងមុន ល្អជាងមុន ខ្លាំងជាងមុន នៅឆ្នាំ ២០២៦

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

ឡាវ​គ្រោងកសាង​​ផ្លូវហាយវ៉េពាណិជ្ជកម្ម ភ្ជាប់​ថៃ វៀតណាម និងចិន

ព័ត៌មានជាតិ១៦ នាទីutes មុន

អ្នកឧកញ៉ា ម៉ុង ឫទ្ធី ស្នើឱ្យរដ្ឋាភិបាលរឹតបន្តឹងការត្រួតពិនិត្យលើគុណភាព បន្លែ ផ្លែឈើ នាំចូល

សេចក្ដីជូនដំណឹង១៦ នាទីutes មុន

អ្នកឧកញ៉ា ឃុន សៀ ប្រកាសគាំទ្រពេញទំហឹងចំពោះចំណាត់ការរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើបញ្ហាព្រំដែនជាមួយថៃ ទាំងការប្ដឹងទៅតុលាការអន្ដរជាតិ និងការប្រើប្រាស់កម្លាំងការពារខ្លួន

សេចក្ដីជូនដំណឹង១៩ នាទីutes មុន

ឯកឧត្តម ឃួង ស្រេង ប្រកាសគាំទ្រពេញទំហឹងចំពោះចំណាត់ការរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើបញ្ហាព្រំដែនជាមួយថៃ ទាំងការប្ដឹងទៅតុលាការអន្ដរជាតិ និងការប្រើប្រាស់កម្លាំងការពារខ្លួន

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

យោធាថៃម្នាក់ស្លាប់ ក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកនៅខេត្ត Pattani 

សន្តិសុខសង្គម២០ ម៉ោង មុន

ជាថ្មីម្ដងទៀត គ្រូបារមីស្នងរូប ៧ ភាសា ចុះកិច្ចសន្យាបញ្ឈប់សកម្មភាពប៉ះពាល់ តម្លៃព្រះពុទ្ធសាសនា និងសង្គម

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ឈៀងម៉ៃ ត្រូវវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៤.៥ រ៉ិចទ័រ

សន្តិសុខសង្គម១ ម៉ោង មុន

តុលាការសម្រេចឃុំខ្លួនលោក ហង្ស សំណាង និងបក្ខពួកដាក់ពន្ធនាគារពីបទ ធ្វើឲ្យខូចទឹកចិត្តកងទ័ព

សេចក្ដីជូនដំណឹង២១ ម៉ោង មុន

ធនាគារ វីង និងធនាគារ ស៊ីអាយអិមប៊ី សិង្ហបុរី សហការជំរុញកំណើនសេវាហិរញ្ញវត្ថុរវាងកម្ពុជា និងសិង្ហបុរី

Sokha Hotels

ព័ត៌មានពេញនិយម