អាជីព
ជំនាញទំនាក់ទំនងក្នុងអង្គភាពនៅទន់ខ្សោយ? តោះមកអានវិធីកែលំអ
ជាមួយនឹងបទពិសោធន៍ អនុវត្តរាល់ថ្ងៃ យើងអាចរៀនឬបង្កើនកម្រិតនីមួយៗនៃជំនាញទំនាក់ទំនងបានដោយ ចាប់ផ្ដើមកំណត់ភាពខ្លាំងបន្ទាប់មកអនុវត្តសន្សឹមៗ ឧទាហរណ៍ប្រសិនបើយើងពូកែនិយាយ ចាប់ផ្ដើមរៀននិយាយពាក្យបន្ថែមដែលមិនរត់មាត់ដូចសេក និងមិនដដែលៗ។
ចំណែកផ្នែកខ្សោយ ដូចជា និយាយមិនច្បាស់ ឬទឹកមុខភ័យពេលនិយាយចូលដល់រឿងសំខាន់ៗក៏រកគន្លឹះអភិវឌ្ឍចំណុចអស់ទាំងនោះដោយនិយាយហ្វឹកនៅមុខញាតិមិត្ត។
ការស្នើសុំមិត្តភ័ក្ដិជិតស្និទ្ធឬមិត្តរួមការងារមករៀនជំនាញទំនាក់ទំនងជាមួយគ្នាជាការប្រសើរ ហើយមិនចម្លែកទេសម្រាប់ជំនាញទំនាក់ទំនងផ្ទាល់ខ្លួន ដោយឡែកសម្រាប់អង្គភាពត្រូវការប្រព័ន្ធទំនាក់ទំនងដែលរឹងមាំ។ ជាទូទៅគ្រប់យ៉ាងឈានចាប់ផ្ដើមពីបុគ្គលសិន ទើបដល់ក្រុមជាក្រោយ។
ជាជាងលេងហ្វេសប៊ុកដែលមិននិយាយរកគ្នា ពេលបាយចប់ គួរឆ្លៀតពេលកន្លះម៉ោងបង្វឹកការនិយាយ។ បើកចំហចិត្តសម្រាប់ទទួលយកការរិះគន់ក្នុងន័យស្ថាបនាពេលកំពុងហ្វឹកហាត់។
១ អនុវត្តការកែលំអទម្លាប់នៃការប្រាស្រ័យទាក់ទង

ជំនាញប្រាស្រ័យទាក់ទងជាច្រើន គឺជាទម្លាប់ដែលយើងអាចអភិវឌ្ឍតាមពេលវេលា។ គ្រប់គ្នាអាចបង្កើនជំនាញទាំងនោះ ដោយការអនុវត្តទម្លាប់ថ្មីៗណា ដែលធ្វើឲ្យយើងក្លាយជាអ្នកប្រាស្រ័យទាក់ទងល្អជាងមុន។ ការបង្វឹកផ្លាស់ប្ដូរនោះ អាចរួមបញ្ចូលទាំងការឆ្លើយតបចំពោះការប្រាស្រ័យទាក់ទងពីអ្នកក្រៅ ឬនៅក្នុងការសន្ទនាធម្មតាៗនៅកន្លែងធ្វើការ ការចូលរួមកម្រិតសិក្ខាសាលា ឬចូលរួមជាមួយថ្នាក់ជំនាញទំនាក់ទំនង។ មានសិក្ខាសាលាតាមអ៊ិនធឺរណែតនិងក្រៅបណ្តាញជាច្រើន ដែលអាចជួយបង្វឹកការប្រាស្រ័យទាក់ទងបានល្អជាងមុន។ ថ្នាក់ទាំងនេះអាចរួមបញ្ចូលទាំងការណែនាំការសម្ដែង ការសរសេរជាលាយលក្ខណ៍អក្សរនិងការពិភាក្សាបើកចំហ។
២ ត្រូវស្វែងរកឱកាសជានិច្ចដើម្បីទំនាក់ទំនង

ការស្វែងរកឱកាសទាំងពេលទំនេរដើរកម្សាន្តជួបមនុស្សចម្លែកៗ និងពេលបំពេញការងារដែលតម្រូវឲ្យប្រើជំនាញទំនាក់ទំនង ការចេះប្រើឱកាសជជែកពិភាក្សានេះនឹងជួយបង្កើនបទពិសោធន៍នៃជំនាញទំនាក់ទំនងល្អឲ្យនៅមានទំនុកចិត្តម្ដងបន្តិចៗ ថែមឡើង។ ជាទូទៅការខ្វែងគំនិតឬ ការមិនចុះសម្រុងក្នុងការប្រាស្រ័យទាក់ទងអាចកើតពីបញ្ហាតែមួយគត់គឺការយល់ច្រឡំពីសម្តីនិយាយ ការផ្ញើសារមិនច្បាស់ពេលសរសេរឬសន្ទនា ឧទាហរណ៍ ប្រសិនបើយើងកំពុងធ្វើការលើគម្រោងដឹកនាំក្រុមហើយនិយមចង្អុលម្រាមដៃស្ដីបន្ទោសគឺជាលទ្ធផលនៃកិច្ចទំនាក់ទំនងខ្សោយ។ គ្រប់គ្នាត្រូវតែមានផែនការរាល់សប្ដាហ៍ ហើយចង្អុលខ្លួនឯងថាធ្វើបានកម្រិតណាមិនបានដោយសារអ្វី។
ការទំនាក់ទំនងមិនសំដៅតែលើការនិយាយគ្នាទេ គឺប្រព័ន្ធត្រួតពិនិត្យមួយជាក់លាក់ផង។
៣ ចេះប្រជុំ

មេដឹកនាំដែលមិនចេះប្រជុំនឹងបង្កើតទំរង់ប្រជុំធុញថប់មួយខាតពេលវេលានិងឌឺដងក្រោយប្រជុំ។ ទម្រង់ប្រជុំដែលគេនិយមប្រើរួមបញ្ចូលឈ្មោះអ្នកត្រូវចូលរួម ធាតុពិភាក្សា ធាតុសកម្មភាពការកត់សំគាល់របស់ភាគីដែលមានទំនួលខុសត្រូវ ពេលវេលាកំណត់ និងសកម្មភាពតាមដានរាយការណ៍ត្រឡប់។
ខ្សែសង្វាក់នៃពាក្យបញ្ជាលើជម្លោះនិងការបែកបាក់នៃកម្សោយទំនាក់ទំនងអាចប្រើវិធីសាស្រ្តនេះកំណត់ថា អ្នកណាជាអ្នកធ្វើសេចក្តីសម្រេចចិត្តចុងក្រោយនៅរាល់ពេលដែលការជជែកមិនមូលមិតគ្នា?
ប្រែសម្រួល៖សុភា
ប្រភព igi-global
ចុចអាន៖៦ យ៉ាងដែលរារាំងយើងមិនឲ្យទទួលបានការងារដែលខ្លួនស្រលាញ់
ចុចអាន៖ភាពជាអ្នកដឹកនាំ៖ យល់អំពីផលវិបាកនៃវប្បធម៌ចែចង់នៅការិយាល័យ

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?