អាជីព
ភាពជាអ្នកដឹកនាំ ៖ ហេតុអ្វីខ្ញុំមិនដែលមានបុគ្គលិកស្មោះត្រង់នឹងគេ?
ការធ្វើជាអ្នកដឹកនាំ បើស្រួលរបៀបជាចៅហ្វាយ ចេះតែខាងពាក់អាវធំ ឡើងទំព័រកាសែតជាបុគ្គលជោគជ័យ ហើយចេះតែចង្អុលបញ្ជានោះ អ្នកណាក៏ធ្វើបានដែរ។
ការពិតវិញ ព្រោះមនុស្សប្រកាន់ចរិតជាចៅហ្វាយមិនងាយជោគជ័យហ្នឹងហើយ បានជាពិភពលោកងាកមកចង់បានរបៀបជាមេដឹកនាំវិញ គឺតំណាងអំពីការទាញមនុស្សមួយក្រុម ឲ្យដើរតាមខ្លួនដោយសុទ្ធចិត្តទៅរកគោលដៅ តម្កល់ការគោរពធំជាងការបង្ខិតបង្ខំ។
ចុះហេតុអ្វីខ្ញុំមិនដែលមានបុគ្គលិកស្មោះត្រង់នឹងគេ?
មុនស្វែងរកបានចម្លើយ គ្រប់គ្នាត្រូវសាកល្បងបំពេញសំណួរទាំង៥នេះសិន៖
សំណួរទីមួយ តើអង្គភាពលោកលោកស្រីពោរពេញដោយវប្បធម៌ស្ដីបន្ទោសដែរអត់?

សម្ពាធការងារអាចបង្កើតទម្លាប់បន្លំឬកុហក បោកប្រាស់ ព្រោះអ្វី ព្រោះនៅពេលនិយោជិកមានអារម្មណ៍ថា រងការគំរាមកំហែង ស្ដីបន្ទោសជានិច្ច គេខ្លាចបាត់បង់ការងារ ប្រាក់ខែល្អ ជួបហានិភ័យបាត់តំណែង ពួកគេនឹងចេះល្បិចកលដោយខ្លួនឯងទោះពីមុនមក ជាមនុស្សល្អយ៉ាងណាក្តី។
សំណួរទីពីរ យកមនុស្សមិនមានសមត្ថភាពមកបំពេញតួនាទីធំ
នេះជាការពិត និយោជិកតួនាទីល្អដែលមានអារម្មណ៍ថាពួកគេមិនអាចបំពេញតាមការរំពឹងទុកផ្សេងៗបាន ក៏ជាហេតុនាំឲ្យមានអាកប្បកិរិយាលេងល្បិច ផ្តោតលើការធ្វើអ្វីដែលមានតែប្រយោជន៍ដល់ពួកគេទោះបីជាវាបង្កអន្តរាយដល់អ្នកដទៃក៏ដោយ។
សំណួរទីបី តើមានវប្បធម៌ជជីករឿងមិនបានការតូចល្អិតដែរទេ?

ប្រសិនអ្នកដឹកនាំបង្កើតសេចក្តីរាយការណ៍យកបុងដូចលើកទឹកចិត្តឲ្យមានវប្បធម៌រាយការណ៍ជាជាងសាច់ការ។ ប្រសិនអ្នកព្រមស្តាប់មនុស្សម្នាក់និយាយមិនល្អពីមនុស្សម្នាក់ទៀតអ្នកកំពុងគាំទ្របុគ្គលិកចោលម្សៀត ឬបង្កើតបរិយាកាសអេបអប និងមិនការប្រឆាំងនិងការងារធំដុំ។ នេះហើយ យើងខ្លួនឯងកំពុងលើកទឹកចិត្តឲ្យមនុស្សលែងស្មោះ។ កុំច្រលំថា បុគ្គលិកដែលមករាយការណ៍ ជាមនុស្សស្មោះត្រង់ ព្រោះតាមពិត ពួកគេហ្នឹងហើយដែលជាមនុស្សមាក់ងាយយើងហើយគិតថា យើងនេះត្រចៀកស្រាលនិងរាយមាយ ពូកែស្ដាប់ពាក្យចាក់ចុចបានគេហ៊ានមករាយការណ៍។
សំណួរទីបួនមានវប្បធម៌បក្សពួកនិយមដែរទេ?
ឲ្យតែមានមនុស្សជំនិតមកធ្វើការក្នុងក្រុមមួយ គ្រប់យ៉ាងលែងស្មោះត្រង់ទៀតហើយ។ មនុស្សជំនាញត្រូវការបរិយាកាសការងារ ដែលស្មោះស ចំណែកមនុស្សអែបអបត្រូវការបរិយាកាសល្បិចកលធូររលង់។
សំណួរទីប្រាំ មានវប្បធម៌អាត្មានិយមដែរទេ?
អ្នកជំនាញនិយាយថា រង្វាស់នៃអាកប្បកិរិយាបោកប្រាស់នៅកន្លែងធ្វើការ តាមរយៈការស្ទង់មតិទូទាំងអាមេរិកឆ្នាំំ២០១៨ ដែលបានសាកសួរលើអ្នកចូលរួមជាច្រើនបានអះអាងថា មិនគួរមានគម្លាតខ្លាំងពេករវាងស្ថានភាពរស់នៅនៃបុគ្គលិកពីម្នាក់ទៅម្នាក់ទេ ក្នុងមុខងារតំណែងដូចគ្នាឬចំណេះជំនាញប្រហាក់ប្រហែលគ្នា ព្រោះពួកគេ នឹងមានការប្រៀបធៀបដែលបណ្តាលឲ្យលែងធ្វើ់ឲ្យមានស្មារតីការងារជាក្រុមរលូនល្អ។
ចាំជានិច្ចថា ជីវិតការងារ ប្រៀបដូចជាកីឡាជាក្រុម

ដើម្បីទទួលបានគំនិតខ្លះអំពីតម្លៃនៃកិច្ចសហការនៅកន្លែងធ្វើការ សូមពិចារណាលើក្រុមកីឡាយើងថា ចង់ឈ្នះការលេងបាល់បោះ អ្នកបោះបាល់និងអ្នកលេងទាំងអស់ត្រូវពូកែក្នុងតួនាទីរបស់ពួកគេរៀងៗ។
តម្លៃនៃការងារជាក្រុមត្រូវបានទទួលស្គាល់ដោយអ្នកលេងទាំងអស់ទើបទៅរួច នៅពេលដែលពួកគេធ្វើការរួមគ្នាឆ្ពោះទៅរកលទ្ធផលធំមួយ។ ជាគោលដៅរួមរបស់ក្រុមក្នុងការឈ្នះការប្រកួតឮ អាចជំនៈទៅរួច តម្រូវឲ្យមានការទទួលស្គាល់និងកោតសរសើរពីគុណតម្លៃនៃការងារម្នាក់ៗ ព្រមទទួលស្គាល់ថា អ្នកណាក៏សំខាន់ដែរ៕
ប្រែសម្រួល ៖ សុភា
ប្រភព ៖ roberthalf
ចុចអាន៖ចរិតមេដឹកនាំដែលអាចញាំងឲ្យក្រុមការងាររឹងមាំ និងជោគជ័យរួមគ្នាបាន
ចុចអាន៖មូលហេតុដែលមិនគួរយកមិត្តភក្ដិ មកចូលធ្វើការជាមួយ ឬមកជាកូនចៅ

-
សន្តិសុខសង្គម១៩ ម៉ោង ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ២៣ ម៉ោង ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ