អាជីព
កំពុងកុហកខ្លួនឯងអំពីសមត្ថភាពជាអ្នកដឹកនាំមែនទេ?
ព្រឹកយើងទាំងអស់គ្នាព្យាយាមគិតពីខ្លួនយើង។តើយើងតែងតែស្គាល់ខ្លួនឯងនិងមានភាពស្មោះត្រង់ក្នុងការវាយតម្លៃសមត្ថភាពវិជ្ជាជីវៈ និងភាពជាអ្នកដឹកនាំដែរទេ?
បើឆ្លើយមិនបានមែន ប្រហែលជាដល់ពេលដែលត្រូវនិយាយចេញពីដួងចិត្តជាមួយខ្លួនឯងច្បាស់ៗមួយចំណុចៗ៖
១ ការបំភាន់
ក្នុងនាមជាអ្នកដឹកនាំ ត្រូវតែអនុញ្ញាតឲ្យខ្លួនឯងទម្លាក់ចោល ការបំភាន់នៃការគ្រប់គ្រងហើយទុកឲ្យភាពជាអ្នកដឹកនាំរបស់យើងដឹកមុខវិញ។ ផ្ដោតលើអ្វីដែលយើងអាចគ្រប់គ្រងបានហើយទុកឲ្យអ្វីៗនៅសេសសល់នៅកន្លៀត ដែលមិនអាចរាំងផ្លូវយើងបាន។
កុំបំភាន់ថា យើងអាចជោគជ័យដោយខ្លួនឯង គ្មាននរណាម្នាក់ធ្វើអ្វីបានធំនិងល្អ ប្រើកម្លាំងម្នាក់ឯងទេ។ មិនថាសមិទ្ធផលណាដែលយើងសម្រេចបានកន្លងមកតែងត្រូវការក្រុមដ៏អស្ចារ្យដែលមានមនុស្សព្រមជួយយើង ពួកគេព្រមបញ្ចេញទេពកោសល្យនិងបានរួមចំណែកដល់ជោគជ័យនោះ។ កំណត់ឃើញពួកគេ រក្សាពួកគេបានគឺរក្សាជោគជ័យបានទៀត។
២ ពេលវេលា
ខ្ញុំមិនមានពេលទេ! កុំនិយាយពាក្យនេះចំពោះបុគ្គលឆ្នើមៗរបស់យើង។ ពេលវេលាមានតម្លៃណាស់ តែមិនមានតម្លៃជាងជោគជ័យទេ។ មនុស្សដែលជួយឲ្យយើងទទួលបានជោគជ័យ សក្ដិសមនឹងស្ថិតលើតារាងអាទិភាព។
សម្រាប់មនុស្សគ្រប់គ្នា ហើយជាពិសេសសម្រាប់អ្នកដឹកនាំការផ្ដល់ពេលវេលារបស់យើង លើមនុស្សត្រូវ ធ្វើឲ្យក្រុមនោះ តែងតែធ្វើការហត់នឿយតែមិនមានអារម្មណ៍ថាហត់ឡើយ ដើម្បីឲ្យយើងទទួលបានជោគជ័យ។
ជោគជ័យពិតនៃមេដឹកនាំម្នាក់ គឺតែងតែទទួលបានជោគជ័យខ្លាំង សូម្បីតែពេលខ្លួនគេងស្ងៀម គឺមានន័យថា ក្រុមណាមួយនោះកំពុងគិតអំពីជោគជ័យរបស់យើងជាងយើងខ្លួនឯងគិតទៅទៀត ព្រោះតែគេមានអារម្មណ៍ថា គេជាមនុស្សសំខាន់សម្រាប់យើង។

៣ ឆ្លាតវៃ
ខ្ញុំដឹងទាំងអស់ ថាអ្វីល្អអ្វីមិនល្អ! មិនពិតទេ! ភាពជាអ្នកដឹកនាំ គឺនិយាយអំពីការដាក់បញ្ចូលនិងការរៀនសូត្រ មិនមែនអំពីភាពត្រឹមត្រូវឥតខ្ចោះឬអច្ឆរិយទេ។ មិនមែនអ្នកដឹកនាំទាំងអស់សុទ្ធតែដឹងថាអ្វីដែលល្អបំផុតឬមានចម្លើយទាំងអស់នោះឡើយ កុំកុហកខ្លួនឯងប្រសិនយើងមិនចង់ឲ្យអ្នកដទៃមកកុហកយើង។
ផ្ដោតការយកចិត្តទុកដាក់បំផុតលើការបន្តរៀន និងបន្តរីកចម្រើនដោយរើសមនុស្សត្រូវមកនៅចោមព័ទ្ធ។ មនុស្សម្នាក់ៗ ពូកែដោយកន្លែងរបស់គេ ប្រសិនបើយើងមានសមត្ថភាពទាញយកចំណុចល្អទាំងអស់នោះមកបញ្ចូលគ្នា យើងខ្លាំង៕
ប្រែសម្រួល៖សុភា
ចុចអាន៖៥ វិធី ដើម្បីស្វែងរកការងារក្នុងក្រុមហ៊ុនដែលអ្នកពេញចិត្ត
ចុចអាន៖១១ ឃ្លាដែលបុគ្គលិកត្រូវប្រយ័ត្ន មិនគួរនិយាយជាមួយចៅហ្វាយនាយ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម១ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ