អាជីព
កុំបំផ្លាញភាពជាអ្នកដឹកនាំនៃអាត្មាឯងដោយសារអំនួត
គ្មានអ្វីបំផ្លាញភាពជាអ្នកដឹកនាំលឿនជាងអាត្មាឯង។ នៅពេលដែលមានអារម្មណ៍ថា មិនទាន់មានសមត្ថភាព គ្រប់គ្រាន់ក្នុងការដឹកនាំក្រុមការងារលំដាប់ខ្ពស់មួយចាំបាច់ត្រូវរកមនុស្សពិគ្រោះ ទីប្រឹក្សាឬអ្នកជំនាញ ដែលអាចបង្កើតភាពល្អៗ សម្រាប់តំណែងយើងរហូតទម្រាំដល់ពេលយើងបានត្រៀមខ្លួនរួចរាល់ ក្នុងការមូរដៃអាវទទួលបានការកោតសរសើរ។
ភាពថ្លៃថ្នូរមិនមែនដោយសារយើងកំពុងស្ថិតក្នុងឋានៈខ្ពស់ទេ ប៉ុន្តែនៅក្នុងការរីកចម្រើនដែលឡើងលឿនពីមួយថ្ងៃទៅមួយថ្ងៃ ហួសពីល្បឿននៃមនុស្សម្នាជុំវិញយើង។
ចង់រីកចម្រើនរហ័ស មានវិធីទាំងប៉ុន្មានខាងក្រោម៖
១ ស្ដាប់មនុស្សគ្រប់គ្នាដែលមានពិសោធន៍
ការទទួលខុសត្រូវរបស់អ្នកដឹកនាំគឺសមត្ថភាពពិតក្នុងការដឹងពីអ្វីដែលខុសនិងអ្វីដែលត្រូវ មិនថានរណាម្នាក់និយាយបំភាន់អ្វីក៏ដោយ។ ដូច្នេះយើងត្រូវការបទពិសោធន៍ពិនិត្យរឿងរ៉ាវក្រៅពីនោះយើងអាចស្ដាប់អ្នកមានបទពិសោធន៍វិភាគប្រាប់យើង។
២ កុំត្រេកត្រអាលនឹងការសរសើរ
មនុស្សថ្នាក់ក្រោមដែលខិតខំហើយមិនទទួលបានការទទួលស្គាល់គ្រប់គ្រាន់ ពួកគេអាចមានអារម្មណ៍ថា គ្មាននរណាម្នាក់យកចិត្តទុកដាក់ ជាមួយផ្នែកធំនៃការលើកទឹកចិត្តឲ្យពួកគេតស៊ូ ដូច្នេះតួនាទីអ្នកដឹកនាំគឺលើកទឹកចិត្ត ពួកគេ តែកុំដើរបញ្ច្រាស កុំចង់ទទួលបានការសរសើរពីកូនចៅមកវិញ ព្រោះកូនចៅដែលពូកែសរសើរមេភាគច្រើនមានបញ្ហា។

៣ មានអារម្មណ៍រឹងមាំ
ភាពទន់ខ្សោយរបស់មេដឹកនាំ គឺចង់ធ្វើឲ្យខ្លួនឯងអស្ចារ្សពីលើគេឯងគ្រប់គ្នា។ ដើម្បីបង្ហាញភាពខ្លាំងមិនព្រមទទួលស្ដាប់ឬស្វែងរកចំណុចទន់ខ្សោយរបស់ខ្លួនមកកែប្រែ គឺធ្វើឲ្យខ្លួនឯងងាយរងគ្រោះ ព្រោះមិនទទួលបានព័ត៌មានពិត។ មធ្យោបាយតែមួយគត់ដើម្បីដឹកនាំគឺដឹកនាំដោយសុចរិតភាពនិងស្តង់ដារខ្ពស់។ បោះជំហានទៅមុខឲ្យបានល្អជានិច្ច ជីវិតគឺខ្លីណាស់ក្នុងការខ្ជះខ្ជាយដោយការរស់នៅក្រោមបទដ្ឋានទន់ជ្រាយ កុហកខ្លួនរបស់យើង។
៤ រួសរាយ
សាលាដែលបង្រៀនភាពជាអ្នកដឹកនាំប្រពៃណី នឹងប្រាប់យើងថាអ្នកដឹកនាំមិនអាចធ្វើជាមិត្តនឹងបុគ្គលិកបានទេព្រោះអាចនាំទៅរកការនិយមលំអៀង។ ត្រូវដែរ កុំនាំមិត្តភ័ក្ដិមកធ្វើការតែគួរបង្កើតមិត្តភាពជាមួយបុគ្គលិកល្អៗ។ មិត្តភាពក្នុងភាពជាអ្នកដឹកនាំពិតប្រាកដ ពាក់ព័ន្ធនឹងការយកចិត្តទុកដាក់ចំពោះសុខុមាលភាពអ្នកដទៃ ធ្វើអ្វីៗគិតដូចម្ដេចឲ្យរីកចម្រើនទាំងអស់គ្នា យើងជោគជ័យគេក៏ជោគជ័យ ផលប្រយោជន៍សមូហភាពនិងរក្សាស្ថិរភាពផលប្រយោជន៍ផ្ទាល់ខ្លួន។
៥ ស្មោះក្នុងការឆ្លើយតប
បើមិនអាចនិយាយចូរនៅស្ងៀមតែកុំកុហក។ ភាពស្មោះត្រង់មិនចំណាយអ្វីទាំងអស់ហើយការកុហកអាចធ្វើឲ្យគេកុហកយើងវិញ ពេលនោះយើងខាតបង់អ្វីៗទាំងអស់។ នៅពេលយើងប្រាប់ការពិតវាក្លាយជាផ្នែកមួយនៃវប្បធម៌ទុកចិត្តគ្នា។ កន្លែងមួយដែលមានវប្បធម៌សាមកុក យើងកំពុងត្រៀមធ្វើសង្គ្រាមផ្ទៃក្នុង។ អាណាចក្រមួយដែលពេញដោយសង្គ្រាមផ្ទៃក្នុងមុននិងក្រោយគង់រលាយ៕
ដោយ៖ សុភា
ប្រភព Leadermax
ចុចអាន៖លោក ឌិន សុមេធារិទ្ធ ប្រាប់ពីគន្លឹះឱ្យក្រុមហ៊ុនរីកចំរើនពឹងកត្តាធំពីរ
ចុចអាន៖៥ ហេតុផលដែលមេដឹកនាំគួររកវិធីឲ្យបុគ្គលិកខ្លួនមានសុខភាពល្អ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ