អាជីព
ក្មេងយ៉ាងណាក្តី នៅតែអាចក្លាយជាអ្នកដឹកនាំខ្លាំងម្នាក់ដរាបណាយល់រឿងទាំងនេះ
បទពិសោធន៍មានតម្លៃខ្លាំង ប៉ុន្តែយើងអាចផ្លោះបានប្រសិនយើងខិតខំរៀនទ្វេ ហើយពុះពារយកជោគជ័យមកដាក់ពីមុខ។ គេធ្វើការ៨ម៉ោង ហើយសម្រាក យើងធ្វើការ៨ម៉ោង ហើយរៀនទៀត។ ការរៀនមួយនេះមិនមែនរៀនជំនាញរឹងទេ គឺរៀនអំពីមនុស្ស។
ក្លាយជាអ្នកដឹកនាំបាន ទាំងនៅក្មេងសេចក្តី តោងយល់ច្បាស់អំពីមនុស្ស និងកូនក្រុមដែលនឹងត្រូវមកនៅក្រោមបង្គាប់យើង៖
១ អំណាច
មនុស្សឲ្យអំណាចមនុស្សម្នាក់ទៀតដោយមិនដឹងខ្លួន ដោយស្មគ្រ័ចិត្ត និងដោយសារការកោតសរសើរ។ មនុស្សកោតសរសើរយើងព្រោះទង្វើពុំមែនមើលលើសម្តីទេ។ គោរពយើងព្រោះយើងគោរពគេ គេខ្លាចយើងព្រោះយើងធំជាងគេ ថ្ងៃណាមួយគេអាចលែងខ្លាចវិញបើយើងលែងធំ តែការគោរពជារៀងរហូតទៅ។
បុគ្គលិកគឺជាផ្នែកសំខាន់មួយនៃតម្រូវការរបស់មេដឹកនាំ ធ្វើធំតែឈ្មោះ គ្មានគេគោរពមានន័យអ្វី?
និយោជិកឬបុគ្គលិកតែងតែងមានប្រតិកម្មវិជ្ជមានប្រសិនមេដឹកនាំនោះវិជ្ជមាន ។ អំណាចរបស់យើងកសាងឡើងព្រោះបរិយាកាសវិជ្ជមាន កុំប្រើមនុស្សអវិជ្ជមាន ទោះមានប្រយោជន៍ប៉ុនណាថ្ងៃណាមួយយើងនឹងមានបញ្ហាធំ។

២ លុយកាក់
មនុស្សគ្រប់គ្នាចង់បានលុយកាក់ ជាពិសេសកូនចៅដែលក្រក្រី រកមួយថ្ងៃហូបមួយថ្ងៃ គ្នារំពៃចង់បានលំនឹងជីវភាព ចង់បានភាពកក់ក្ដៅនិងចង់បានសន្តិសុខផ្លូវចិត្ត។ មេដឹកនាំខ្លះមានបានមកពីកំណើត ក៏មិនសូវយល់រឿងនេះទេ តែត្រូវរៀនឲ្យយល់ ។ នៅពេលមនុស្សហូបឆ្អែត គេនឹងធ្វើការបានល្អជាងកាលពោះឃ្លាន។ មើលលើទ្រឹស្តីម៉ាស្លូ កុំផ្តល់រង្វាន់ឲ្យក្លាយជាអ្នកមានស្រួលៗ ព្រោះការមានបានស្រួលៗនាំឲ្យមនុស្សលោភលើសដើមនិងចេះខ្ចិល ហើយចាប់ផ្ដើមប្រើល្បិចកាប់ចាក់។
ចូរឲ្យឱកាសមានបាយហូប មានចំណេះ មានមធ្យោបាយ ហើយរកតាមកម្រិតខិតខំនៃម្នាក់ៗដើម្បីឲ្យបុគ្គលិកចេះឲ្យតម្លៃលើកម្លាំងសុចរិតខ្លួនឯង ជាជាងការមកលុតក្រាបយកលាភ។ ការមានបាននៃមនុស្សមិនចេះស្កប់ទេ។

៣ សមានចិត្ត
មនុស្សមានសមានចិត្ត ជាមេដឹកនាំដែលគេប្ដូរជីវិតដើរតាមជាច្រើនជំនាន់មកហើយ។ ការដឹកនាំនៃមនុស្សប្រហែលជា ៦០% ត្រូវបរាជ័យ មូលហេតុចម្បងមួយគឺពួកគេមិនអាចកាត់ផ្តាច់ការលំអៀងផ្នែកមនោសញ្ចេតនា តំឡើងតួនាទីឬវាយតម្លៃអោយបានត្រឹមត្រូវតាមការជាក់ស្ដែង បែរជាធ្វើតាមចិត្តស្រលាញ់ឬស្អប់។ មេដឹកនាំដែលលើកកម្ពស់វប្បធម៌នៃសេចក្ដីពិតសម្រាប់ក្រុម លើកទឹកចិត្តឲ្យនិយាយពាក្យពិត ខ្លួនក៏និយមនិយាយពាក្យពិតច្រើនតែមិនសូវមានមនុស្សទ្រុស្តឡើយ។
បន្ថែម៖
ឥរិយាបថដែលមានសារៈសំខាន់សម្រាប់ជោគជ័យទាំងក្មេងខ្ចីរួមមាន៖
យល់ពីជីវភាពបុគ្គលិក ហារនិយាយយល់ពីអារម្មណ៍អ្នកទទួលស្តាប់ ចេះលើកលែងកំហុសគិតថាមានតែអ្នកមិនធ្វើទេដែលមិនចេះខុស ចេះអធ្យាស្រ័យ គិតថា មនុស្សអាចនិយាយខុស កុំប្រកាន់ទោសអូសដំណើរយូរ ចេះសួរសុខទុក្ខ និងចំណាយពេលជាមួយកូនចៅ ជាញាតិពុំមែនផឹកស៊ីស្រវឹងឡើយ។
អនុម័តវិធីសាស្រ្តត្រឹមត្រូវ គ្រប់គ្រងស្ថានភាពអារម្មណ៍ខ្លួនឯង មុនពេលហារនិយាយអ្វីមួយទៅកាន់ពួកគេ ព្រោះសម្តីឬចរិយាមិនល្អណាសមួយនឹងត្រូវបានចងចាំបានយូរ។
ដោយ សុភា
ចុចអាន៖បង្កើតវប្បធម៌មានសីលធម៌ខ្ពស់ និងគោរពគ្នានៅក្នុងស្ថាប័ន
ចុចអាន៖THE NEW YORKER ទើបនឹងទម្លាយរឿងសម្ងាត់ថ្មីនៃជីវិតឯកជនស្ថាបនិកហ្វេសប៊ុក

-
សន្តិសុខសង្គម២០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច