Connect with us

អាជីព

ហេតុផល​ខ្លះៗ ​ដែល​នាំ​បុគ្គលិក​មិន​ឲ្យ​មាន​ជំនឿ​លើ​គោលដៅ​ក្រុមហ៊ុន​ខ្លួន

បានផុស

នៅ

និយោជក​ជា​ច្រើន​ពិសេស ​អ្នកមាន​ធំៗ មិនសូវ​ខ្វល់​ប៉ុន្មាន​ពី​អារម្មណ៍​បុគ្គលិក​ទេ ព្រោះ​ពួកគេ​មាន​ជំនួញ​ និង​លំហូរ​លុយ​ជា​វិញ្ញាសា​ដែល​ត្រូវ​មមាញឹក​ឈឺក្បាល​ដោះស្រាយ​រាល់ថ្ងៃ​ទៅ​ហើយ​។ ករណី​នោះ ជា​ច្រក​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​គូប្រជែង​នានា​ដែល​ខូច​ឆ្លៀតឱកាស​ទាញ​យក​មនុស្ស​ទៅ​បាន ​ហើយពេលយើងងាកមកចាប់ផ្តើម​មកដោះស្រាយលើកទឹកចិត្តបុគ្គលិក​ជា​ក្រោយ​នៅ​ពេលខ្លះ​ដែល​ហាក់​យឺត​ជ្រុល​ទៅ​ហើយ។

មកដឹងសិនថា តើអ្វីទៅជាការរំពឹងទុករបស់បុគ្គលិក​​ (អ្នកដែលធ្វើការ​ឲ្យ​គេ)
ប្រធាន​ក្រុមប្រឹក្សា​ផ្នែក​ធនធាន​មនុស្ស​នៃ​ក្រុមហ៊ុន Engage PEO បានមានប្រសាសន៍ថា ក្រៅពី​ការ​វាយតម្លៃ​ការ​អនុវត្ត​ស្តង់ដារ នៅ​មាន​កត្តា​ច្រើន​ទៀត​នៅ​​។

ពួកគេ​ រំពឹងទុក​អំពី​រូបភាព​ល្អ និង​ស្អាតស្អំ របស់​ក្រុមហ៊ុន និង​បរិយាកាស​ទាំង​ខាង​ក្នុង​និង​ខាងក្រៅ ចរិត អតិថិជន(អតិថិជន​ខ្លះ​ពិបាក​ផ្គាប់​ហើយ​ច្រឡោងខាម ដូចជា​ផ្នែក​បម្រើ​គ្រឿងស្រវឹង។ល។)ទំនាក់ទំនងអតិថិជននិងអ្នកលក់ ការបង្កើនចំណេះដឹង​​បុគ្គលិក​អំពី​ផលិតផល​ឬ​សេវាកម្ម គោលនយោបាយ​និង​ការ​អនុវត្ត​របស់​ក្រុមហ៊ុន​ដែល​គិត​ដល់​ពួកគេ អនាគត​ពួកគេ​រីកចម្រើន​ទៅ​ជាមួយគ្នា​ឬ​មិន និង​សូម្បី​តែ​សេរីភាព​ប្រព័ន្ធផ្សព្វផ្សាយសង្គម​ក៏​មាន​​ចំណែក​ក្នុង​ការ​រំពឹងទុក​សម្រាប់​និយោជិក​ថា​ជា​កន្លែង​ធ្វើការ​មាន​ចរិត «បើកទូលាយ»ដែរ។

អ្នក​ជំនាញ​ដដែល​បាន​សរសេរ​ខ្លីៗ​ថា បុគ្គលិក​ដែល​មាន​សមត្ថភាព​ខ្ពស់ៗ តែង​រំពឹង​ពី​ការ​ចូលរួម​ជាមួយ​កន្លែង​ធ្វើការ​ណា​ដែល​មាន​៖

១ មេដឹកនាំ​មាន​អាកប្បកិរិយា​វិជ្ជមាន​និង​ផ្ដល់​ការ​គោរព
២ ព័ត៌មាន​ទាំងអស់​មក​កាន់​បុគ្គលិក ធ្វើឡើង​ដោយ​ស្មោះត្រង់។
៣ អនុវត្ត​ការងារ​ស្រប​ទៅ​នឹង​ស្តង់ដារ​សមរម្យ អាច​ទទួល​យក​បាន។
៤ ​ពេលវេលា​បត់បែន​បាន។
៥ ប្រព្រឹត្ត​តាម​លក្ខណៈ​វិជ្ជាជីវៈ​សូម្បី​តែ​ពេល​បំពេញ​ការងារ​ឬ​ដោះស្រាយ​ជម្លោះ។

៦ ទទួល​បាន​ការ​បណ្ដុះបណ្ដាល ការ​គាំទ្រ​ឲ្យ​ក្លាយ​ជា​អ្នកដឹកនាំ
៧ ការ​ទូទាត់​ប្រាក់​ឈ្នួល​ទាន់​ពេលវេលា​និង​ត្រឹមត្រូវ
៨ បរិស្ថាន​ធ្វើការ​ប្រកបដោយ​សុវត្ថិភាព​និង​សុខភាព​ល្អ
៩ មាន​គោលនយោបាយ​និង​នីតិវិធី​ត្រឹមត្រូវ
១០ ប្រព័ន្ធ​ការ​ផ្ដល់​យោបល់ និង​វាយតម្លៃ ជា​ទៀងទាត់​លើ​លទ្ធផល​ការងារ។

លើស​ពី​នេះ​ទៀត​លោក​បាន​បញ្ជាក់​ថា ក៏​ហាក់​សម​ហេតុផល​ដែរ​សម្រាប់​និយោជិក​ដែល​រំពឹង​បន្ថែម​ដូច​ខាងក្រោម៖

ការ​ទទួល​បាន​ធនធាន​ដែល​ពួកគេ​ត្រូវការ​ដើម្បី​អនុវត្ត​ការងារ​របស់​ពួកគេ​ប្រកបដោយ​ប្រសិទ្ធភាព​និង​ត្រឹមត្រូវ​ដូចជា​កុំព្យូទ័រ តុ​និងទឹកទទួលទាន។ល។

មានមេដឹកនាំផ្ទាល់ដែលមាន​សីលធម៌ការងារខ្ពស់

មាន​ដំណើរកម្សាន្តជាក្រុមនិង​ការលើកកម្ពស់ការងារជាក្រុមផ្សេងទៀត

អ្នកជំនាញរូបនេះបាននិយាយបន្ថែមទៀត​ថា«ប្រសិនបើនិយោជកទទួលអារម្មណ៍ឯកា​និងមិនដែលនិយាយរកគ្នា​ ឬធ្វើការដូចជា គុណម៉ោងយកលុយ​ សន្ទុះផលិតកម្មក៏មិនអាចយកឈ្នះក្រុមផ្សេង ដែលគេ​ចេះធ្វើការចងសម្បាច់ បង្គ្រប់ចំណុចខ្សោយឲ្យគ្នានោះឡើយ៕

ប្រែសម្រួល៖ ​សុភា

ប្រភព businessnewsdaily

ចុចអាន៖ក្មេង​យ៉ាង​ណា​ក្តី នៅ​តែ​អាច​ក្លាយ​ជា​អ្នកដឹកនាំ​ខ្លាំងម្នាក់​ដរាបណា​យល់​រឿងទាំងនេះ

ចុចអាន៖ការងារប្រាក់ខែ​ខ្ពស់​ ដែលសក្តិសម​ជាមួយអ្នកស្ទាត់ជំនាញ​ភាសាបរទេស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម