បច្ចេកវិទ្យា
ហេតុអ្វីគេបង្កើតឲ្យមានApp ណាត់ជួប ឬ “Dating App”?
កម្មវិធី Dating app គឺជាកម្មវិធីមួយរបស់ហ្វេសប៊ុកដែលបានបង្កើតឡើងកាលពីឆ្នាំ ២០១៨ ក្នុងគោលបំណងដើម្បីឲ្យអ្នកប្រើប្រាស់ភ្ជាប់ទំនាក់ទំនងថ្មីជាមួយមនុស្សដែលពួកគេមិនមែនជាមិត្តនឹងគ្នានៅក្នុងហ្វេសប៊ុក។
ដើម្បីប្រើកម្មវិធីនេះបាន អ្នកប្រើប្រាស់ Facebook អាចបង្កើត Dating profile មួយដែលមិត្តភក្តិនៅលើបណ្ដាញហ្វេសប៊ុកមិនអាចឆែកមើលបាននោះទេ។
កម្មវិធី Dating app គឺជាមុខងារថ្មីមួយនៅលើ Facebook ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់បង្ហាញថា ពួកគេជាមនុស្សនៅលីវ ឫមានគូស្នេហ៍ហើយ។
កម្មវិធីរបស់ហ្វេសប៊ុកមួយនេះស្រដៀងទៅនឹងកម្មវិធីណាត់ជួបផ្សេងទៀតដូចជា Tinder, OkCupid និង Bumble ដែរ ដោយវាបង្ហាញពីរូបថតពេញទំហំដូចគ្នា។

ទោះជាយ៉ាងណា លក្ខណៈខុសគ្នារបស់ Dating app គឺផ្តោតខ្លាំងលើព្រឹត្តិការណ៍សង្គម ដោយការដាក់បញ្ចូលនូវព្រឹត្តិការណ៍ថ្មីៗ និងក្រុមមនុស្សប្រភេទផ្សេងៗគ្នា ទៅក្នុងកម្មវិធី។ Dating app នឹងតម្រូវឱ្យគ្រប់គ្នាប្រើតែនាមត្រកូលប៉ុណ្ណោះ ព្រមទាំងមានប្រអប់ជូនដំណឹងមួយ ដែលសរសេរជាតួអក្សរពេលផ្ញើសារឱ្យគ្នាលើកដំបូង ប៉ុន្តែវាមិនអនុញ្ញាតឱ្យពួកគេផ្ញើរូបភាព ឫតំណភ្ជាប់ដូច Messenger ឡើយ ក្នុងគោលបំណងធានាសុវត្ថិភាពដល់អ្នកប្រើប្រាស់។
ម្យ៉ាងវិញទៀតអ្នកប្រើ Dating app អាចធ្វើការបើក ឬ បិទ (Blocking and Unblocking) ទំនាក់ទំនងរវាងអ្នកប្រើប្រាស់ នៅពេលដែលពួកគេអស់ចំណាប់អារម្មណ៍ជាមួយគ្នា៕
ប្រែសម្រួល៖ សន្យា
ប្រែសម្រួល៖ about.fb
ចុចអាន៖៥សញ្ញាបង្ហាញថា អ្នកស្ថិតក្រោមភាពតានតឹងខ្លាំងពេកហើយ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៦ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី